+Skip"ហេតុអីក៏គេងមិនលក់ ហើុយ!!"ថេយ៉ុងមិនដឹងជាយ៉ាងមិចទេយប់នេះនាយហាក់រសាប់រសល់ថាមិនត្រូវនឹកឃើញតែរឿងដែលបានកើតឡើងខឹងផង ស្អប់ផងហើយខ្លាចដែរសម្ដីជុងហ្គុកថ្ងៃមិញនេះមើលទៅប្រាកដប្រជាណាស់តើគេគួរទៅឬអត់កាន់តែគិតកាន់តែឈឺក្បាលគេងមិនលក់។កំពុងគិតសុខៗក៏មានសម្លេងមកបង្អាក់ការគិតរបស់នាយ..
តុក តុក**"ថេយ៍នេះគឺម៉ាក់ណា ម៉ាក់យកទឹកដោះគោមកអោយ"
"បាទ!ម៉ាក់ចូលមកទ្វារមិនចាក់គន្លឹះទេ"
"ហុឹម!ញុាំសិនទៅអោយគេងលក់ស្រួល"លោកស្រីគីម(ឈេ ស៊ូមីន)គាត់យកទឹកដោះគោដាក់លើតុហើយក៏ងាកមកញញឹមនិយាយជាមួយថេយ៉ុងវិញ
"បាទ!អរគុណម៉ាក់"ថេយ៍ញញឹមហើយក៏លើកកែវទឹកដោះគោមកញុាំរហូតដល់អស់ដោយមានដៃលោកស្រីគីមអង្អែលក្បាលកូនប្រុសតិចៗ
"អស់ហើយបាទ"ថេយ៉ុងផឹកអស់ហើយក៏យកទៅដាក់លើតុវិញរួចក៏ងាកមកញញឹមស្រស់ដាក់ម៉ាក់របស់ខ្លួនវិញតាមពិតទម្លាប់និងគេបោះបង់ចោលយូរហើយមកពីគេខ្ជិលពេលទៅរៀនបន្តគេមិនដែលញុាំទឹកដោះគោពេលយប់ទៀតទេ។នៅពេលមកដល់ផ្ទះម៉ាក់គេតែងតែបែបនេះសូម្បីតែកូនច្បងក៏គាត់នៅតែអោយញុាំនិងយកអោយរាល់ថ្ងៃ។
"ម៉ាក់មានរឿងនិយាយជាមួយកូន!"ថេយ៉ុងស្ដាប់ឮហើយក៏រាងភ័យដែរខ្លាចគាត់សួរនាំរឿងគេឈឺឬម៉ាក់គេដឹងពីអាការ។យ៉ាងណាគង់តែសួរទេព្រោះគេមិនអាចលាក់បាំងពីគ្រួសារគេឡើយហើយអាថ៍កំបាំងក៏គ្មានដែរលើលោកនេះដែរ។ថេយ៉ុងព្យាយាមធ្វើជាធម្មតាទើបសួរបកម៉ាក់គេវិញ
"ម៉ាក់មានរឿងអីនិយាយមក!"
"ស្អែកម៉ាក់ចង់នាំកូនទៅជួបមិត្តរបស់ម៉ាក់ នៅពេលរសៀលតើបានទេ?"
"ហ្វូ!!បាទបានកូនមិនរវល់អីនោះទេ តាមតែម៉ាក់ចុះ"ថេយ៉ុងបញ្ចេញខ្យល់ដង្ហើយបន្ធូរភាពភិតភ័យអម្បិញមិញចេញអោយអស់ទើបនិយាយ
"ល្អ!ចឹងកូនឆាប់គេងទៅ រាត្រីសួស្តី សឺត!!"កាលបើកូនយល់ព្រមហើយគាត់ក៏សប្បាយចិត្តទើបប្រាប់អោយរាងតូចសម្រាកទើបនិយាយពាក្យដែលមនុស្សទូទៅគេប្រើនៅពេលមុនចូលគេងរួចថើបថ្ងាសហើយយកកែវទឹកដោះគោទៅវិញ។
YOU ARE READING
💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥
FanfictionJeon Jungkook X Kim Taehyung ស្នេហាដែលកើតឡើងពីភាពកាចឆ្នាស់ឆ្នើមរបស់រាងតូចធ្វើអោយបេះដូងកម្លោះព្រាននារីម្នាក់នេះរង្គោះរង្គើរទោះនាយធ្លាប់និយាយថាស្នេហាគ្មានក្នុងវចនានុក្រមរបស់នាយក៏ពិតមែនតែក្រោយពីបានជួបក្មេងឆ្នាស់នេះហើយនាយក៏ចាប់ផ្ដើមយល់ពីក្ដីស្រលាញ់...