ថេយ៉ុងអោបជុងហ្គុកយ៉ាងណែនពេញដោយក្ដីរំភើបមិននឹកស្មានថាខ្លួននិងនាយអាចឈានដល់ចំណុចនេះព្រោះរាងតូចគិតថានាយសាវាហើយក៏ព្រានណាស់ដែរគេនិងមិនគិតមកទទួលខុសត្រូវលើក្មេងដូចជាគេនោះទេ។តែគិតសព្វៗទៅរាងតូចនេះណាសំណាងណាស់ដែលបានជុងហ្គុកតាមហួងហែងតាមលួងលោមបើពីមុននាយធ្វើលើនរណាឬក៏រំលោភនរណាក៏នាយមិនដែលទាំងខ្វល់ដែរតែនៅពេលធ្វើវាទៅលើរាងតូចនាយបែរជាមានអារម្មណ៍ខុសទៅវិញ។នាយក៏មិនដឹងខ្លួនដែរថាជាប់ស្នេហ៍រាងតូចតាំងពីពេលណាដឹងត្រឹមថាខ្លួនមានចិត្តស្រលាញ់ចង់ថ្នាក់ថ្នម ចង់មើលថែរនិងទទួលខុសត្រូវលើរាងតូច។
បន្ទាប់ពីលែងពីការអោបជុងហ្គុកដាក់
អោយថេយ៉ុងគេងនៅដើមដៃនាយទើបអោបអង្អែលស្មានាយតូចលេងតិចៗហើយថើបសក់រលោងនោះថើរៗទើបសម្លឹងមើលទៅផ្ទៃមេឃដែលមានផ្កាយនិងព្រះចន្ទរះទន្ទឹមគ្នា
"អូនមានដឹងទេ?"សុខៗនាយក៏ឧទានឡើងដោយមិនដកភ្នែកពីផ្កាយ"ដឹងអ្វី?បងមិននិយាយអូនមិចនិងដឹងថាបងចង់និយាយពីអ្វីនោះ!"ថេយ៉ុងដែលគេងកើយទ្រូងនាយក៏ដកភ្នែកពីការមើលផ្ទៃមេឃងើយសម្លឹងមុខនាយភ្លឹសៗ
"គឺ..ពេលដែលបងជួបអូនដំបូងពេលនោះអូនស្រវឹងជោគដើរមិនទាំងត្រង់ផ្លូវផងចំណែកឯមុខអូនវិញឡើងក្រហមថ្ពាល់ប៉ោងព្រឿងៗគួរអោយស្រលាញ់ខ្លាំងណាស់តែទាស់ត្រង់ថា.."នាយក៏នឹកឃើញនិយាយរឿងដែលពួកគេទាំងពីរជួបគ្នាដំបូងៗនាយនិយាយផងញញឹមផងកាលនោះនាយខឹងឡើងចង់ចេញផ្សែងទៅហើយដោយសារតែរាងតូចនេះក្អួតដាក់គេមិនគ្រប់នៅអុកចំកូនប្រុសនាយឡើងហួលនិយាយលែងរួចទៀតកាលនោះកម្លាំងខ្លាំងសម្បើមណាស់ដល់ឥឡូវគេចាប់រើមិនរួច>.<
"ថាអូនកាច?!ត្រូវទេ?!"ថេយ៉ុងក៏ជួយបន្ថែមនូវពេលនាយឈប់និយាយត្រឹមពាក្យតែ.."ឆ្នាស់ច្រើនជាង!"និយាយញញឹមងាកមកឌឺអ្នកដែលគេងកើយទ្រូង
"អ៎ា!អូនជាមនុស្សប្រុសមិចនិងអាចហៅថាឆ្នាស់បាននោះ"ថេយ៉ុងវាយទ្រូងនាយមួយដៃស្រាលៗខាំមាត់ស្ដីអោយនាយ
YOU ARE READING
💥🔞កម្លោះឆ្នាស់ប៉ះលោកប្រុសព្រាននារី🔞💥
FanfictionJeon Jungkook X Kim Taehyung ស្នេហាដែលកើតឡើងពីភាពកាចឆ្នាស់ឆ្នើមរបស់រាងតូចធ្វើអោយបេះដូងកម្លោះព្រាននារីម្នាក់នេះរង្គោះរង្គើរទោះនាយធ្លាប់និយាយថាស្នេហាគ្មានក្នុងវចនានុក្រមរបស់នាយក៏ពិតមែនតែក្រោយពីបានជួបក្មេងឆ្នាស់នេះហើយនាយក៏ចាប់ផ្ដើមយល់ពីក្ដីស្រលាញ់...