សូមអាន/disclaimer
នេះគឺជារឿងដែលខ្ញុំប្រឌិតឡើងដើម្បីជាការអានកម្សាន្ត។ប្រសិនបើរឿងរបស់ខ្ញុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នក អ្នកអាចបញ្ឈប់ការអានបាន។សូមផ្ដល់មតិក្នុងន័យស្ថាបនា។សូមអរគុណ!!!មនុស្សម្នានាំគ្នាចោមរោមមើលមនុស្សពីរនាក់កំពុងវាយតប់គ្នា ដោយមិនគិតចូលទៅបញ្ឈប់ពួកគេបែរជាឈរមើលដូចជាគេកំពុងប្រគុំតន្រ្តីទៅវិញ។មុីមុីទើបតែចុះពីឡាន ស្រាប់តែនាងឃើញមនុស្សនាំគ្នាចោមរោមមើលអ្វីមិនដឹង ទើបនាងដើរទៅសួរគេស្រាប់តែនាងឃើញជុងគុកកំពុងតែសង្គ្រប់លើក្មេងប្រុសម្នាក់ដែលជាសិស្សដូចគ្នា វាយដំយ៉ាងដំណំ។មុីមុីបានប្រញាប់ស្ទុះទៅចាប់ទាញជុងគុក ក៏ត្រូវបានជុងគុកគ្រលាស់ដៃនាងដួលទៅលើដី។មុីមុីដួលទៅលើដីបែបនេះហើយជុងគុកក៏មិនបានបញ្ឈប់ការវាយតប់របស់គេដែរ គឺគេនៅតែបន្តវាយរហូតទាល់តែមុីមុីស្រែកមួយទំហឹងដាក់គេទើបគេភ្ងាក់ខ្លួន ហើយងាកមកមើលមុីមុី។
«ជុងគុក បានហើយ!! លោកចង់វាយគេទាល់តែស្លាប់មែនទេ»មុីមុីស្រែកមួយទំហឹងធ្វើឲ្យជុងគុកបញ្ឈប់ការវាយហើយ លែងកអាវដែលកំពុងតែក្ដាប់ជាប់ដៃរួច មុីមុីក៏ចាប់ទាញជុងគុកឲ្យឡើងចេញពីកន្លែងនោះ។
មុីមុីបាននាំជុងគុកមកអង្គុយក្រោមដើមឈើធំមួយ ហើយស្ងប់ស្ងាត់។«អូយ!!!!»ជុងគុកស្រែកព្រោះមុីមុីលាបថ្នាំលើរបួសឲ្យ
«ចេះឈឺដែរហ៎???»មុីមុីសួរឌឺលាយឡំនឹងទឹកមុខដ៏ក្រញ៉ូវរបស់នាង
«តើពេលណាទើបលោកឈប់ធ្វើបែបនេះ???»មុីមុីសួរមុខស្ងួតធ្វើឲ្យជុងគុកមិនហ៊ានមើលមុខនាង ហើយងាកទៅមើលអ្វីផ្សេង
«ឆាប់មើលភ្នែកខ្ញុំមក!! ពេលណាទើបលោកឈប់ធ្វើបែបនេះ??លោកមិនមែនក្មេងទៀតទេណា!!នេះពួកយើងពេញវ័យអស់ហើយ!!!»មុីមុីនិយាយព្រមទាំងយកដៃចាប់ទាញមុខជុងគុកឲ្យសម្លឹងចំមុខនាង
«នាងមិនយល់ពីរឿងទាំងអស់នេះទេ!!»ជុងគុកក្រោកឈរឡើង
«មិនយល់??!!រឿងច្រើនណាស់ដែលខ្ញុំមិនយល់ពីលោកជុងគុក!!តាំងពីខ្ញុំស្គាល់លោកមក លោកជាមនុស្សដែលខុសប្លែកពីគេ!!លោកតែងតែមានបញ្ហាជាប់ខ្លួនរហូត នេះហើយជារឿងដែលខ្ញុំពិបាកយល់ពីលោក!! ហេតុអ្វីក៏លោកមិនបញ្ឈប់វាឲ្យកើតឡើងទៅ??»មុីមុីក្រោកឈរឡើងហើយតបទៅជុងគុកវិញ។រីឯជុងគុកបានត្រឹមឈរធ្មឹងមិនអាចតបអ្វីទៅមុីមុីបាន ស្រាប់តែគេឃើញកែងដៃរបស់មុីមុីហូរឈាម
«ឈាម?!!!នេះនាងកើតអីនឹង??»ជុងគុកចាប់ដៃមុីមុីមកមើល
«កើតអីមែនទេ!!!ហ៊ើស!!!នរណាគេគ្រលាស់ដៃដាក់ខ្ញុំទាល់តែខ្ញុំដួលទៅលើដីហើយនៅមិនខ្វល់នោះ??ហើយពេលនេះនៅមានមុខសួរខ្ញុំទៀត??»មុីមុីគ្រលាស់ដៃជុងគុកចេញហើយនិយាយឌឺដងជុងគុក
«ឆាប់អង្គុយចុះមក!ខ្ញុំលាងរបួសឲ្យ»ជុងគុកទាញដៃមុីមុីឲ្យអង្គុយចុះហើយគេចាប់ផ្ដើមលាងរបួសឲ្យនាង
"ជុងគុកនឹងមុីមុីគឺជាមិត្តនឹងគ្នាតាំងពីពួកគេនៅតូច។ពួកគេស្គាល់គ្នាដោយសារតែមុីមុីរើមកនៅជិតផ្ទះរបស់ជុងគុកហើយពួកគេរៀននៅថ្នាក់បឋមជាមួយគ្នារហូតមកដល់ថ្នាក់វិទ្យាល័យ។ពួកគេជាមិត្តល្អនឹងគ្នាណាស់ ទោះបីជាជុងគុកជាមនុស្សឆេវឆាវ ស្ងៀមស្ងាត់ ព្រោះអាចនិយាយបានថាជុងគុកជាBad boyពុំសូវរាប់អានអ្នកណា តែងតែមានរឿងជាប់ខ្លួន ក៏មុីមុីជាមនុស្សដំបូងគេដែលនៅជិតនឹងជួយដោះស្រាយរឿងឲ្យជុងគុក។ចំណែកឯជុងគុកវិញ ទោះគេជាមនុស្សបែបនេះក៏ជុងគុកបារម្ភនឹងមើលថែមុីមុីបានល្អណាស់ គេប្រៀបដូចជាបងប្រុសរបស់នាងអញ្ចឹង គេជួយការពារនិងតែងតែនៅក្បែរនាងពេលនាងមិនសប្បាយចិត្ត។"
បន្ទាប់ពីពួកគេលាងរបួសរួចជុងគុកក៏ជិះកង់ឌុបមុីមុីមកផ្ទះវិញដោយឲ្យនាងជិះលើកាំកង់ខាងមុខ ព្រោះកង់របស់ជុងគុកជាកង់បូមខ្ពស់ពុំមានកែបខាងក្រោយឲ្យអង្គុយ។មុីមុីអោបចង្កេះជុងគុកពីមុខលាយឡំនឹងទឹកមុខកំពុងលួចញញឹម ព្រោះនាងអៀនដែរ បើតាមពិតទៅមុីមុីលួចមានចិត្តលើជុងគុកយូរណាស់មកហើយ តែនាងមិនហ៊ានសារភាពព្រោះនាងខ្លាចជុងគុកមិនមានអារម្មណ៍ដូចជានាង ហើយអាចនឹងបាត់បង់មិត្តភាពមួយនេះ។
To be continue...........

YOU ARE READING
Unfair < អយុត្តិធម៌ >
Fanficជាក្មេងប្រុសម្នាក់ដែលមិនសាកសមនឹងជួបរឿងអភ័ព្វទាំងនេះ។ជុងគុកតែងតែទទួលបានភាពអយុត្តិធម៌នៅក្នុងជីវិតរបស់គេ ក៏ព្រោះតែ ការលះបង់ ការយល់ច្រឡំមកលើខ្លួនគេ។ តើជីវិតរបស់ជុងគុកនឹងទៅជាយ៉ាងណា???