« សុំទោស » THE END

548 15 4
                                    

រឿង [ សុំទោសច្រឡំ ] Short Novel EP2

ថ្ងៃមួយពួកប្រុសៗក៏ទៅលេងបាល់ ចំណែកស្រីៗក៏ទៅមើលគេផងដែរ រ៉ូហ្សេកាន់ទឹកមួយដបដើម្បីជុងគុ ក្រោយពួកគេលេងហត់ក៏សម្រាក ជុងគុក៏ដើរមកយកទឹកពីរ៉ូហ្សេ ហើយក៏ញីក្បាលនាង អរគុណ

« អរគុណកំប្រុក » អារម្មណ៍នាងពេលនេះវាហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍នេះកាន់តែជ្រៃហើយ បេះដូងលោតញាប់ខុសធម្មតា នេះហើយអាការៈរំភើបរបស់អ្នកលួចស្រឡាញ់គេបែបនេះ

« នេះពួកយើងគួរទៅណាត » លីសាក៏សួរមកគ្រប់គ្នាទាំងញញឹមគួរឲ្យស្រឡាញ់

« ទៅញ៊ាំអីទៅខ្ញុំឃ្លានហើយ » រ៉ូហ្សេក៏និយាយឡើងមកទាំងអង្អែលពោះរបស់នាងដែលមើលទៅប្រាកដណាស់នាងពិតជាឃ្លានមែន

« អ្នកទាំងអស់ទៅៗ ខ្ញុំហត់ សុំទៅសម្រាក » ជុងគុនិយាយហើយ គេក៏ងើបដើរទៅ រ៉ហ្សេឃើញបែបនេះនាងក៏រត់តាមសួរ

« លោកកើតអីមែនទេ » រ៉ូហ្សេសួរហើយក៏យកស្ទាបថ្ងាសជុងគុបញ្ជាក់ថាគេកើតអីឬអត់

« ខ្ញុំមិនអីទេនាងទៅៗ គេកំពុងរងចាំនាង » គេនិយាយហើយក៏ដើរទៅបាត់ ទុកឲ្យនាងសម្លឹងមើលគេ

ក្រោយមកពួកគេក៏ទៅញ៊ាំអីរួចបំបែកគ្នារៀងខ្លួននៅសល់តែលីសា នឹងរ៉ូហ្សេដែលពួកគេចង់ដើរលេងតាមមាត់ទន្លេរំសាយអារម្មណ៍

« ឯងកើតអី លីសា? មើលទៅឯងមិនសូវស្រស់សោះ » ដោយសម្លឹងឃើញទឹកមុខលីសាមិនសូវស្រួល នាងក៏សួរ ក្រែងលលីសាគេមិនស្រួលខ្លួន

« យើងមិនអីទេ គ្រាន់តែគិតច្រើន » លីសាតបទាំងញញឹមខ្សោះៗ គ្មានរសជាតិបន្តិច ទើបរ៉ូហ្សេបបួលនាងអង្គុយចុះសិន ដើម្បីនិយាយគ្នាឲ្យបានធូរស្បើយចិត្តខ្លះ

« ឯងមានរឿងអី អាចប្រាប់គ្នាបានទេលីសា » រ៉ូហ្សេក៏និយាយញញឹមក្តោបដៃលីសា ក្រោយពួកគេនិយាយគ្នារួចហើយក៏បំបែកគ្នា ព្រោះថ្ងៃស្អែកពួកក្រុមរបស់គេធ្វើដំណើរកំសាន្តទៅលេងសមុទ្រលហែរកាយ

ថ្ងៃស្អែកក៏មកដល់ ហើយក៏ជាថ្ងៃដែលមិនអាចទទួលយកការពិតបាន ពួកគេក៏ធ្វើដំណើរមកដល់គោលដៅក៏បំបែកគ្នាទៅសម្រាកសិនមុនទៅលេងសមុទ្រ នឹងញ៊ាំអីជុំគ្នា....គ្រាន់តែមកដល់ភ្លាមរ៉ូហ្សេនាងក៏

រ៉ូហ្សេនាងក៏បានផ្ញើរសារទៅជុងគុព្រោះថាថ្ងៃនេះជាថ្ងៃកំណើតគេនាងបានរៀបកាដូយ៉ាងស្អាតជូនគេនឹងគិតចង់សារភាពពេលនេះប្រាប់គេ........

« សុំទោសច្រឡំ »Where stories live. Discover now