រឿង [ សុំទោសច្រឡំ ] Short Novel EP1
ពេលវេលាចេះតែដើរទៅមុខមិនអាចត្រឡប់ក្រោយតែអតីតកាលនៅតែដក់ជាប់ជាមួយបច្ចុន្បដដែលទោះជាចង់លុបក៏មិនអាចធ្វើបាន
ពិធីបូជាដែលកំពុងដំណើរការ គ្រួសារ មិត្តភក្តិ ភ្ញៀវជាច្រើនក៏មកជាបន្តបន្ទាប់ ដើម្បីមកលាសពជាលើកចុងក្រោយ មុននឹងសពក្លាយជាផេះដែលគ្មានរូបរាង គ្រួសារនៃសពបានឈរត្រឹមយំមើលមនុស្សជាទីស្រឡាញ់ដេកស្ងៀម រូបរាងសស្លេក មិនដាច់អាល័យ
មួយសន្ទុះក្រោយមកក៏លិចរូបរាងបុរសម្នាក់ នឹងនារីម្នាក់ដើរសម្តៅមកសាកសពទាំងទឹកភ្នែកហូរមិនដាច់ដោយក្រសែរភ្នែកស្តាយក្រោយ ដឹងខុស មិនអាចនិយាយចេញមកបាន
1ខែមុន
« នេះជុំគ្នាអស់ហើយនៅ តោះលេងហ្គេមយើងទៅ » រាងស្តើង មុខប៉ោងម្នាក់និយាយឡើង នាងមានឈ្មោះ ឆេយ៉ុង ផាក ដែលគេគ្រប់គ្នាហៅ រ៉ូហ្សេ នាងមើលទៅដូចជាសប្បាយដល់ហើយ ពិតហើយនេះពួកគេកំពុងជប់លៀងបញ្ចប់មហាវិទ្យាល័យរបស់ពួកគេ
« នៅទេពួកនោះគេទៅទិញអីជិតមកដល់ហើយ » នារីស្រទន់មន្តស្នេហ៍យើងម្នាក់ទៀតបន្ត គឺ គីម ជីស៊ូ
« ឈប់ចាប់ខ្ញុំផង » សំឡេងគ្រលស្រែករបស់អ្នកម្ខាងទៀតបំព្លឺឡើង ជាបុរសសង្ហារ គីម ស៊ុកជីនដែលជាបងប្រុសភ្លោះ ជីស៊ូ
« នេះបងស្រែកយ៉ាងហ្នឹង » ជីស៊ូមិននៅយូរតាមចរិតរបស់នាងក៏វ៉ៃបងប្រុសខ្លួនមួយដៃមុននឹងថាឲ្យបន្តិច
« អ៊ូយ ឈឺ »ជីនស្រែកបន្តិច រួចក៏បកមកសួររ៉ូហ្សេ
« រ៉ូហ្សេ ឯណា4នាក់ទៀត អាវី អាគុ ជេន នឹងលីសា »
« ពួកគេទៅទិញអីតិចទៀតមកហើយ! » នេះរ៉ូហ្សេនិយាយមិនទាន់រួចផង សំឡេងទ្វារក៏បើកលិចរូបរាងក្រមុំស្រស់ កំលោះសង្ហាររបស់យើងមកដល់
« មកដល់ហើយយយយយយយ ! » សម្លេងអ៊ូអរក៏បន្ទរឡើង ក្រោយស្ងាត់ប៉ុន្មានម៉ោងមក
« នេះគេកំពុងធ្វើអីហ្នឹង » ជុងគុក៏ចូលខ្លួនមកអង្គុយជិតរ៉ូហ្សេ ហើយសួរទៅនាង
« កំពុងគិតថារកលេងហ្គេមពួកយើងហ្នឹងហា៎ តែក៏ចាំជុំគ្នាសិន » រ៉ហ្សេក៏និយាយទាំងអឹមអៀន នេះបើយើងនិយាយទៅរ៉ហ្សេគេលួចស្រឡាញ់ជុងគុមកជាយូរហើយ តែគួរឲ្យស្តាយបុរសដែលនាងស្រឡាញ់ នឹងអង្គុយជិតនេះក៏មានម្ចាស់ទៅហើយ តែក៏គ្មានអ្នកណាដឹងថាម្នាក់នោះជាអ្នកណា
« តោះ លេងទៅមកជុំគ្នាហើយតាស៎ » វីក៏បន្ទរឡើងហើយ ម្នាក់ៗក៏ចូលមកអង្គុយជារង្វង់ ដើម្បីលេងហ្គេមពួកគេ
( ភ្លេចប្រាប់ទៅហើយហ្គេមពួកគេនេះ ត្រូវលើកម្រាមទាំ5ឡើង បើគេសួរហើយត្រូវចំណុចរបស់ខ្លួនត្រូវទម្លាក់ម្រាមចុះមួយបើអ្នកណាអស់មុនត្រូវពិន័យ )
« តោះ ចាប់ផ្តើមសួរ! ខ្ញុំជាអ្នកសួរមុនគេ » ជេននី នារីភ្នែកឆ្មា សង្សារបុរសសង្ហារគីម ថេយ៉ុងដែលហៅថាវីនេះឯង ក្រោយជេននីសួររួចហើយ ពួកគេក៏ចែកគ្នាសួរចុះឡើងរហូត ជុងគុ រ៉ូហ្សេ លីសា នៅសល់ម្រាមមួយដូចគ្នា
« នេះខ្ញុំសួរហើយ » ជីស៊ូក៏ស្រែកសួរឡើង« តើក្នុងចំណោមពួកយើងទាំង7នាក់ បើសិនជាមានមនុស្សម្នាក់យើងស្រឡាញ់ក្នុងសុំទម្លាក់ម្រាមចុះ »
ហើយអ្នកដែលទម្លាក់ចុះនោះគឺរ៉ូហ្សេ នឹងជុងគុនេះឯង ហើយពួកគេក៏ជាអ្នកចាញ់ផងដែរ ទើបពួកគេត្រូវទទួលពិន័យ ...................
ថ្ងៃមួយពួកប្រុសៗក៏ទៅលេងបាល់ ចំណែកស្រីៗក៏ទៅមើលគេផងដែរ រ៉ូហ្សេកាន់ទឹកមួយដបដើម្បីជុងគុ ក្រោយពួកគេលេងហត់ក៏សម្រាក ជុងគុក៏ដើរមកយកទឹកពីរ៉ូហ្សេ ហើយក៏ញីក្បាលនាង អរគុណ
« អរគុណកំប្រុក » អារម្មណ៍នាងពេលនេះវាហាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍នេះកាន់តែជ្រៃហើយ បេះដូងលោតញាប់ខុសធម្មតា នេះហើយអាការៈរំភើបរបស់អ្នកលួចស្រឡាញ់គេបែបនេះ
« នេះពួកយើងគួរទៅណាត » លីសាក៏សួរមកគ្រប់គ្នាទាំងញញឹមគួរឲ្យស្រឡាញ់
« ទៅញ៊ាំអីទៅខ្ញុំឃ្លានហើយ » រ៉ូហ្សេក៏និយាយឡើងមកទាំងអង្អែលពោះរបស់នាងដែលមើលទៅប្រាកដណាស់នាងពិតជាឃ្លានមែន
« អ្នកទាំងអស់ទៅៗ ខ្ញុំហត់ សុំទៅសម្រាក »
To be continued......
#Rubyjen