ផ្តើមរឿង​:គេជា​អូមេហ្គា??

15.2K 624 8
                                    

     ខ្យល់ត្រជាក់នាពេលល្ងាចផ្តើមធ្លាក់ចុះមក បរិយាកាសគឺល្អស្រស់បំព្រងអមដោយពន្លឺព្រះអាទិត្យពណ៌មាសឆ្អិនឆ្អៅកំពុងតែលិចសាចពាស់ពេញផ្ទៃមេឃ ។

កង់ត្រូវបានបោលទៅមុខយ៉ាងលឿនស្លេវដោយស្នាដៃនាយតូចម្នាក់ស្លៀកពាក់ឯកសណ្ឋានជាសិស្សវិទ្យាល័យមានមុខមាត់មិនខុសពីមនុស្សស្រីប៉ុន្មាន ថ្ពាល់ប៉ោងៗក្រពុំពណ៌ផ្កាឈូក បបូរមាត់ទម្រង់បេះដូង​ស៊ីជម្ពូ​ច្រមុះស្រួចខ្ទង់ខ្ពស់ កែវភ្នែកមុតថ្លាពណ៌ខ្មៅក្រិបដូចពេជ្រនិល សក់ពណ៌ទង់ដែងវែងត្រង់ស្លូតបាំងថ្ងាស់ដល់ចិញ្ចើមខ្មៅក្រាស់ឃ្មឹក ។

ស្នាមញញឹមដ៏សែនទាក់ទាញបង្ហាញប្រណាំងប្រជែងជាមួយពន្លឺព្រះសូរិយា នាំអោយអ្នកផងទាំងពួងមិនថាប្រុសឬស្រីងាកមកមើលសឹងបាក់ក.​និងអត់សរសើរមិនចាប់ចិត្តទៅលើពុំបាន ។

" អ៎ាយយយ... "

ប្រាវ.. ប្រូស... ដល់ផ្លូវកាច់កែង រាងតូច គីម ថេហ្យុង វ័យ​១៨ឆ្នាំ ស្រែកមួយអស់ក.បញ្ចេញសម្លេងស្រួយមានទម្ងន់ដួលកង់ទៅលើថ្នល់រលាតកែងដៃ ប្រឡាក់ឯកសណ្ឋានសាលាអស់នៅពេលរថយន្តទំនើបមួយគ្រឿងបើកកៀរគេ ។

" ចៅហ្វាយយើងកៀរគេអោយដួលហើយ " កៃជី ស៊ីនទ្រី ជាជំនិតរបស់ម្ចាស់ឡាននេះផ្ទាល់ ចូលអែបឡាននៅម្ខាងថ្នល់បែរក្រោយប្រាប់ចៅហ្វាយខ្លួនដែលអង្គុយផ្អែកខ្នងនៅកៅអីក្បាំងខាងក្រោយអោបដៃគង់ទាក់ក្លា មុខមាំគួរអោយរអា ។

" ចុះទៅមើល " តាមធម្មតា​បុរសដែលមានឈ្មោះថាជុងហ្គុក​ ព្រីនស៊ីសគ្រីសស្តាល់ ជាកូនកាត់អាមេរិកនិងកូរ៉េ​ ម្នាក់នេះមិនចេះនិយាយឬញញឹមច្រើនអ្វីឡើយបើទោះជាមួយគ្រួសារឯងក្តី ។ ស្ទើរតែគ្រប់មនុស្សដែលរស់នៅទីក្រុង Seoul,​South Korea ឬនៅសហរដ្ឋអាមេរិក​ ទីក្រុងL.A សុទ្ធតែស្គាល់ម្ចាស់ក្រុមហ៊ុនលក់ពេជ្រដ៏ធំ ប៉ុន្តែគ្មាននរណាដឹងឡើយថាបុរសវ័យត្រឹមតែ២៤ឆ្នាំម្នាក់នេះ ជាម៉ាហ្វៀលាក់មុខដ៏សាហាវឃោរឃៅសម្លាប់តែចំពោះមនុស្សខុសនិងសត្រូវខ្លួនមិនញញើតដៃ ។

" បាទ​ទាន... " កៃជី មានអាយុបង ជុងហ្គុក មួយឆ្នាំ​ងក់ក្បាលទទួលបញ្ជាប្រញាប់ចុះទៅមើលនាយតូចព្យាយាមក្រោកឈរដើម្បីលើកកង់ឡើងទាំងដែលដៃ​ ហូរឈាមតក់ៗធ្លាក់លើថ្នល់កៅស៊ូនៃផ្លូវស្ងាត់ពុំសូវមានមនុស្សឆ្លងកាត់ប៉ុន្មាន ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now