ភាគទី​៦៣:ស្វែងរកការពិត

2.1K 248 23
                                    


ក្រាកក...

" ថេវ៉ុន កំពុងធ្វើអីហ្នឹងកូន?? " បើកទ្វារបន្ទប់ភ្លាម សំនួនសំណួរដ៏ពិរោះក៏របូតចេញពីក្រអូមមាត់របស់ ថេហ្យុង រាងតូចដើរមករក ជុងវ៉ូ ស្របពេលកែវភ្នែកសម្លឹងមើលសៀវភៅកំណត់ហេតុនៅក្នុងប្រអប់ដៃរបស់អាល្អិត ។

" អាប៉ា... តើ ជុងវ៉ូ ជានរណា? "​ មិនឆ្លើយផ្ទុយទៅវិញ ជុងវ៉ូ បែរជាសួរបកគេប្រមូលភាពក្លាហ៊ានទាំងអស់សួរទៅកាន់ ថេហ្យុង ដោយភាពចង់ដឹងចង់ឮជាទីបំផុត គេពិតជាអន្ទះសារចង់ដឹងចម្លើយដែល ថេហ្យុង ផ្តល់មកអោយខ្លាំងណាស់ ។

" ហេតុអីក៏នៅសុខៗស្រាប់តែសួរបែបនេះ?? កូនកុំចង់ដឹងអីល្អជាង អោយសៀវភៅមកអាប៉ាវិញ " ថេយ៍ លេបទឹកមាត់ផ្សាំបំពង់ក.ព្រមទាំងទាញយកសៀវភៅពីដៃរបស់ ជុងវ៉ូ វិញ ។ មិនមែនគេមិនចង់និយាយប្រាប់នោះឡើយប៉ុន្តែគេធ្វើចិត្តមិនបានទៅវិញទេ រាល់លើកអោយតែនឹកឬនិយាយដល់កូនគេយំ នឹងនិយាយអ្វីមិនចេញនោះឡើយគឺមានតែដង្ហក់ដង្ហើម ក្នុងប្រអប់ទ្រូងទាំងមូលគឺតឹងដូចគេយកអ្វីមកផ្លំបញ្ចូលយ៉ាងណែនណាប់ ចង្អៀតផ្អឹស ។

ក្រោយយកប្រអប់ទុកដាក់នៅក្នុងទូរវិញរួចរាល់ ថេហ្យុង ក៏ចាកចេញពីក្នុងបន្ទប់ទាំងមិននិយាយរក ជុងវ៉ូ មួយម៉ាត់ព្រោះពេលនេះដំបៅដែលជិតនឹងក្រៀមស្ងួតនៅក្នុងបេះដូងរបស់គេ ចាប់ផ្តើមគាស់កកាយឡើងមក វាឈឺខ្លាំងហួសថ្លែងពិបាកនិយាយខ្លាំងណាស់ ។

" ខ្ញុំត្រូវតែរកការពិតអោយឃើញ!! "​ មិនថាយ៉ាងណានោះឡើយដាច់ខាតខ្ញុំត្រូវតែរកការពិតអោយឃើញ គឺរកអោយឃើញថា ជុងវ៉ូ ម្នាក់នោះជាខ្ញុំមែនឬអត់ ។ ពាក្យសម្តីទាំងនេះ ជុងវ៉ូ បានត្រឹមនិយាយក្នុងចិត្តតែប៉ុណ្ណោះ គេសច្ចានឹងខ្លួនឯងរួចហើយថានឹងស្វែងរកការពិតអោយឃើញ គេក៏ចង់ដឹងដែលថាខ្លួនឯងមកពីណា ជាកូនចៅរបស់នរណាដូចគ្នា ។

ដំណើរល្មើយៗស្ទើរតែលើកជើងមិនរួចរបស់ ថេហ្យុង កំពុងតែឆ្ពោះទៅកាំជណ្តើរ គេដើរទាំងគ្មានវិញ្ញាណព្រោះអារម្មណ៍ទាំងមូលកំពុងតែនឹកគិតដល់សំណួរបស់ ជុងវ៉ូ សួរមកកាន់គេវាប្រៀបបានដូចគេកាំបិតចាក់ទម្លុះបេះដូងទាំងរស់អ៊ីចឹង ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Tempat cerita menjadi hidup. Temukan sekarang