ភាគទី​៦២:សំណួរគ្មានចម្លើយ

2.2K 247 10
                                    


" ហេតុអីក៏រត់ចេញទៅខាងក្រៅដោយគ្មានការអនុញ្ញាតបែបនេះ?? "​ សម្លេងមាំគ្រលររបស់ ជុងហ្គុក បន្លឺឡើងទាំងមុខមាំសួរទៅកាន់កូនប្រុស ដែលកំពុងតែឈរអោនមុខចុះនៅក្នុងបន្ទប់ធ្វើការរបស់គេផ្ទាល់ ។ គេកំពុងតែខឹងដោយសារតែ ថេវ៉ុន មិនស្តាប់បង្គាប់កាលបើគេសម្រុកចេញទៅខាងក្រៅដោយចិត្តឯង ព្រមទាំងគ្មានអង្គរក្សតាមទៅការពារ នេះប្រសិនបើជួបសត្រូវត្រូវគេចាប់យកទៅធ្វើជាចំណាប់ខ្មាំងតើគិតយ៉ាងម៉េច? ដូចដែលដឹងអ៊ីចឹងថា ជុងហ្គុក មានសត្រូវជុំទិសហើយប្រាកដណាស់ថា មនុស្សអស់ទាំងនោះតែងតែឃ្លមមើលគេរកឱកាសដើម្បីវាយប្រហារជានិច្ច ។

"​ ខ្ញុំ... ខ្ញុំសូមទោស "​ អាល្អិតឈរអោនមុខចុះមិនហ៊ានប្រឈមជាមួយក្រសែភ្នែកមុតស្រួចរបស់ ជុងហ្គុក សម្លឹងមើលមកកាន់គេនោះឡើយ វាគួរអោយខ្លាចខ្លាំងណាស់ ។ ជុងហ្គុក ចងចិញ្ចើមដោយភាពងឿយឆ្ងល់ គេចម្លែកចិត្តដោយសារតែឃើញពីភាពទន់ជ្រាយរបស់ ថេវ៉ុន ទាំងដែលកន្លងមក ថេវ៉ុន គេរឹងមាំខ្លាំងណាស់ហើយក៏មិនដែលសូមទោសទៅកាន់នរណាដោយងាយៗនោះដែរ ករណីលើកលែងចំពោះ ថេហ្យុង ម្នាក់គត់ ។

" សូមទោសប៉ុណ្ណឹងហើយគិតថាចប់ឬ? កូនមានដឹងខ្លួនឬអត់ថាបានប្រព្រឹត្តិទង្វើបែបនេះប៉ុន្មានដងហើយ ថេវ៉ុន ព្រីនស៊ីសគ្រីសស្តាល់!!? "

" ហ្ហឹកក.... ខ្ញុំ...​ខ្ញុំសូម... សូមទោសពិតមែន ខ្ញុំដឹងកំហុសហើយ "​ កាលបើត្រូវលោកប៉ាស្រែកគំហកកាន់តែខ្លាំង គេក៏ប្រញាប់លុតជង្គង់អោនមុខចុះញ័រខ្លួនទទ្រើក ជុងហ្គុក រឹតតែឆ្ងល់លើសដើម នេះកូនប្រុសរបស់គេដែលធ្លាប់តែអង់អាច ក្លាហានមិនចេះខ្លាចក្រែងឱកក្បាលគោរពនរណា ម្តេចក៏ថ្ងៃនេះស្រាប់តែទន់ជ្រាយនៅលុតជង្គង់សូមអភ័សទោសគេ ញ័រខ្លួនទទ្រើកបែបនេះ វាចម្លែកពេកហើយ ។

ក្រាក...

" បងល្មមឈប់ថាអោយកូនទៅ!! "​ វត្តមាន ថេហ្យុង បានចូលមកដល់ រាងតូចចូលក្រសោបអោបកូនប្រុសដែលលុតជង្គង់ញ័រខ្លួនទទ្រើកដោយភាពអាណិតអាសូរជាពន់ពេក ។ អាល្អិតនៅក្នុងរង្វង់ដៃដ៏កក់ក្តៅរបស់ ថេហ្យុង គេងើបមុខមើលរាងតូចភ្លឹះៗ ព្រមទាំងសម្លឹងផ្ទៃមុខល្អគ្មានទាស់របស់ ថេយ៍ មិនព្រិចភ្នែកហាក់ដូចជាមិនដែលបានឃើញពីមុនមកយ៉ាងអ៊ីចឹង ។

ថ្នមស្នេហ៍​ 𝐎 𝐌 𝐄 𝐆 𝐀 ➹Where stories live. Discover now