{⛓ច្រវ៉ាក់គំនុំជម្រះឈាម⛓}
+_រឿងអតីតកាល_+
___មានក្មេងប្រុសអាយុ15ម្នាក់ត្រូវបានពួកម៉ាហ្វៀបម្រុងចាប់យកទៅវះយកគ្រឿងក្នុងដើម្បីលក់ឲខាងមន្ទីរពេទ្យដ៏ធំមួយកន្លែងដ៏លួចលាក់តែសំណាងល្អមានអ៊ុំស្រីម្នាក់បានដើរកាត់ផ្លូវស្ងាត់មួយកន្លែងហើយក៏បានឃើញមនុស្សប្រុសប្រហែលជា4នាក់នឹងមានឡានមួយគ្រឿងកំពុងវ៉ៃផងទាត់ផងទៅលើក្មេងម្នាក់នោះដោយគ្មានអាសូរគ្នាបន្តិចសោះក៏ព្រោះតែក្មេងម្នាក់នោះខំរើបម្រាសមិនព្រមចូលឡានទើបត្រូវពួកម៉ាហ្វៀវ៉ៃ។អ៊ុំស្រីម្នាក់នោះបានស្រែកដោយខ្លាំងៗថា«ប៉ូលីសមកហើយៗ នៅខាងនោះលោកប៉ូលីស»
គាត់បានយកពឹលក្នុងដៃនោះក្រវ៉ាត់ចុះក្រវ៉ាត់ឡើងចាំងចំពួកម៉ាហ្វៀទាំងនោះធ្វើឲពួកនោះរត់ចូលឡានរួចក៏បើកទៅយ៉ាងលឿនដែលបានបន្សល់ទុកនូវក្មេងម្នាក់នោះបែកមុខបែកមាត់បែកក្បាលក្នុងស្ថានភាពមើលមិនចង់យល់ បន្ទាប់មកអ៊ុំស្រីម្នាក់នោះក៏ជួយគ្រាក្មេងប្រុសម្នាក់នោះមកផ្ទះគាត់ដើម្បីលាងរបួស ហើយស្អែកឡើងក្មេងប្រុសម្នាក់នោះក៏បានដឹងខ្លួនឡើងវិញ<អួយ..ឈឺណាស់!!>Nam
<ដឹងខ្លួនហើយមែនបងប្រុស ល្អណាស់ខ្ញុំទៅប្រាប់ម៉ាក់ខ្ញុំសិន បងប្រុសកុំកម្រើកទៅណាអី>Jin មួយសន្ទុះម៉ាក់ជីនក៏មកដល់
<ក្មេងប្រុសក្មួយយ៉ាងមិចហើយមើលស្ទាបតិចមើលក្មួយនៅក្តៅខ្លួនទៀតអត់>ម៉ាក់ជីនគាត់យកដៃស្ទាបថ្ងាស់Nam
<ក្មួយលែងក្តៅខ្លួនហើយតែក្មួយមាននៅឈឺចាប់កន្លែងណាខ្លាំងអត់ចាំអ៊ុំឲកូនអ៊ុំលាបថ្នាំឲ>ម៉ាក់ជីន
<មិនអីទេអ៊ុំក្មួយលាបខ្លួនឯងក៏បានដែរ ហើយក្មួយអរគុណខ្លាំងណាស់កាលពីយប់មិញបើគ្មានអ៊ុំទេខ្ញុំប្រហែលជាស្លាប់បាត់ហើយក្មួយមិនដឹងថានឹងសងគុណអ៊ុំដោយរបៀបណាទេ>Nam
<មិនអីទេក្មួយ ចុះប៉ាម៉ាក់ក្មួយគាត់នៅឯណា?ហើយក្មួយឈ្មោះអីដែរ?>ម៉ាក់ជីន
<ក្មួយឈ្មោះKim Namjoon ក្មួយអត់មានប៉ាម៉ាក់ទេពួកគាត់ស្លាប់អស់ហើយ ហើយក្មួយគិតចង់ទៅសុំពូក្មួយនៅជាមួយតែសំណាងអាក្រក់ក៏ជួបមនុស្សទាំងនោះ>Nam
YOU ARE READING
⛓ច្រវ៉ាក់គំនុំជម្រះឈាម⛓
Actionគំនុំឈាមមួយគ្រួសារត្រូវបានសងសឹកជាមួយក្មេងម្នាក់ដែលបន្ទាប់ពីលោកប៉ានឹងម៉ាក់គេត្រូវបានសម្លាប់ដោយស្នាដៃត្រកូលJeon__តែលិទ្ធផលចុងក្រោយគឺ...~~🔞~~