ព្រឹកព្រលឹមវេលាម៉ោង7ព្រឹក ជាពេលល្អ ដែលចរាចរណ៍កំពុងធ្វើដំណើរឆ្វាយឆ្វាត់ អ៊ូអរ មានទាំងឡាន ទាំងម៉ូតូ ទាំងឡានក្រុង មានទាំងសិស្សស្រី ប្រុស នឹងយុវវ័យ អ្នកដែលបើកបរទៅធ្វើការជាដើម
ងាកមកមើលមកមើលកម្លោះតូចPark jiminដែលរៀបចំខ្លួនយ៉ាងស្អាតបែបសាមញ្ញ មើលទៅគឺcute ខ្លាំងមែនទែន
អ្នកមិនដឹងគេថាជាស្រីបាត់ហើយ តែកុំច្រឡំគេជាក្មេងប្រុសទៅវិញ គ្រាន់តែរូបរាងលក្ខណះរបស់គេ មិនថា ដៃជើង មុខមាត់ សម្បុរ គឺមនុស្សស្រីអែបគៀន
«jimin~» លោកផាក
លោកចំណាស់ពោលឡើងក្រោយឃើញកូនប្រុសតែមួយគត់របស់គាត់ រៀបចំខ្លួនយ៉ាងស្អាតដូចជាប្រុងចេញទៅណាចឹង
ទោះវាមិនមែនជាលើកទី1 តែគាត់តែងតែសួរបារម្ភ ព្រោះតែគាត់ទើបកូនគាត់លំបាកត្រូវរកការងារ អាខ្លះក៏ត្រូវគេដេញចេញ ប្រឹងរកកាងារ ក៏ព្រោះខ្លួនគាត់មានជម្ងឺ រកលុយព្យាបាលរហូតដល់ធ្លាក់ខ្លួនក្រ
«ចេញប្លន់នឹងណាប៉ា»jimin ឆ្លើយទាំងភ្លេចខ្លួន
«ហាស??កូននិយាយថាម៉េច»លោកផាក និយាយទាំងផ្អើល
«អួយយ...មិនមែនចឹងទេប៉ា ខ្ញុំចង់បានន័យថា ទៅបន់ស្រន់ ថ្ងៃខ្ញុំទៅរកការងារថ្មីនោះអី»jimin ប្រឹងបន្លប់មុននឹងដើរទៅឱបប៉ានាយ
«អ៎រ...មិញប៉ាប្រហែលជាស្តាប់ច្រឡំហើយ~»លោកផាក
«ប៉ាពិសាបាយរួចហើយ ប៉ាពិសាថ្នាំរួចឬនៅ~»jm
«រួចហើយកូន~»លោកផាក និយាយទាំងអង្អែលក្បាលកូនតិចៗទាំងញញឹមមិនសម
រាល់ថ្ងៃប្រឹងធ្វើការរកសុី នាយតូចយកលុយមកផ្គត់ផ្គង់គ្រួសារ ណាមួយនៅតែ2នាក់ ឱពុកកូន ហើយឱពុកក៏ឈឺ រកសុីទិញតែថ្នាំ នឹងបាយ3ពេល រាល់ថ្ងៃប៉ានាយ តែងតែអាណិតគេ នឹងបន្ទោសខ្លួនឯងសឹងរាល់ពេល
តែនាយក៏លួងលោមឲគាត់ស្ងប់ចិត្តម្តងៗដូចគ្នា ដែលនាយត្រូវចេញពីផ្ទះ ព្រឹកចេញព្រលប់ចូល ដែលត្រូវទុកឱពុកចោលតែឯងនាយក៏បារម្ភដូចគ្នា តែបើនាយមិនចេញ មានលុយទិញថ្នាំ ទិញម្ហូបឯណា