#បន្ទាប់ពីនិយាយនេះ/នោះរួច Jk ក៏ត្រឡប់ទៅវិញ ឯរាងតូចក៏មិនបាននៅអុកឡុករាងក្រាស់យូរទេ ព្រោះគេប្រញាប់ទៅមើលប៉ាគេ ហើយទៅហាងកាហ្វេរទៀត រាងក្រាស់ក៏រៀបចំខ្លួនទៅofficeគេតាមធម្មតា
#2ម៉ោងក្រោយ បន្ទាប់ពីរាងក្រាស់អង្គុយធ្វើការយ៉ាងយូរក៏មានកូនក្រុមចូលមក
តុតុ
«ចូលមក~~»Yg ឆ្លើយទាំងភ្នែកសម្លឹងមើលសុំនុំឯកសារ
«លោកមេកង~~»
«ហុឹម??មានការអីហេស??»Yg ងើយមុខមើលបន្តិចរួចក៏ផ្តោតលើឯកសារវិញ
«ចៃដន្យអីខ្ញុំទៅហាងកាហ្វេរជិតនេះ លោកមេកងចង់ផ្ញើរអីអត់??»កូនក្រុម
«គឺ....មិនអីទេ ខ្ញុំទិញខ្លួនឯងក៏បាន ជិតរួចការងារហើយ »Yg គិតបន្តិចរួចក៏ឆ្លើយទៅវិញ កូនក្រុមឮហើយ ក៏ចេញទៅវិញបាត់ទៅ
15នាទីកន្លងផុតទៅ រាងក្រាស់រៀបចំឯកសារដែលរួចរាល់នោះទុក រួចក៏ចេញទៅក្រៅទាំងញញឹមជាប់
#ហាងកាហ្វេរ
រាងក្រាស់ចូលមកទាំងហំហាន ដូចជាភ្ញៀវទូទៅចឹង តែភ្នែកបែរសម្លឹងមើលរាងតូច តែមិនឃើញ នាយក៏រកកន្កែងអង្គុយសិន
" សួស្តីលោក ត្រូវការកម្មង់អ្វីដែរ~ "
«គឺ......»Yg បែរឡើងក៏ឃើញថាម្នាក់នេះមិនមែនជារាងតូចទេ? ចុះគេទៅណា??
«អុឹម...ប្អូនហ៎ា ក្មេងប្រុសមាឌតូច ភ្នែកលឹប គេមិនមកធ្វើការទេហេស??»Yg សួរទៅអ្នករត់តុ
" អ៎រ Jiminមែនទេ?? ឮថាគេសុំសម្រាកមួយរសៀលប្រហែលជាល្ងាចបន្តិចគេមកវិញហើយ "
«ចឹងយកកាហ្វេរទឹកដោះគោ មួយកែវមក»Yg ឆ្លើយទាំងមុខស្ងួត
អ្នករត់តុក៏ចេញទៅបាត់ទៅ
«គេទៅណាចេះ?ឬក៏ចេញប្លន់ទៀតហើយ??»Yg
បន្ទាប់ពីបានកាហ្វេរ រាងក្រាស់មុនចាំយូរក៏ចេញទៅដោយបើកឡានតាមរករាងតូច មិនថាកន្លែងមនុស្សច្រើន/តិច តាមក្លឹប/នៅតែមិនឃើញ រហូតមកដល់កន្លែងមួយ
"Jimin~"Yg និយាយតិចៗមុននឹងស្ទុះចេញទៅរករាងតូចដែលអង្គុយយំឱបជើង នៅខាងមុខមន្ទីពេទ្យ