ភាគ១១: មិត្តភាពមួយនេះ

201 21 0
                                    

  ថ្ងៃថ្មី

  ជុងគុគដើរចូលមកក្នុងសាលាភ្ជាប់ជាមួយស្នាម ញញឹម គេនឹកឃើញរឿងកាលពីយប់មិញ ដែល គេចំណាយពេលដើរលេងជាមួយ ជីមីន ពេញ មួយថ្ងៃ។

មិនថាគេចង់បានអី នាយជូនឬទិញឲ្យគេទាំងអស់ បើគិតទៅ មិនដឹងជាគិតស្និតស្នាលជា មួយនាយតាំងពីពេលណាឡើយ ដឹងត្រឹមតែថា ពេលនេះគេនឹងនាយស្និតស្នាលគ្នាខ្លាំងណាស់។

  ដើរចូលមកដល់មុខថ្នាក់ លើកនេះមិនមែនជា ហេរីម ឡើយដែលឈរពាំងផ្លូវ តែជា ជេហូប ជាអ្នកមកឈរពាំងមុខគេម្តង។

  ''ជេហូប មកឈរអីទីនេះ ម៉េចមិនចូលថ្នាក់?''
  ''យើងមានរឿងចង់និយាយជាមួយឯង''
  ''រឿងអី?''
  ''មកនេះសិនមក'' ជេហូប ដឹកដៃ ជុងគុគ មកនិយាយនៅដើមឈើធំមួយកន្លែង ខ្លាចមានអ្នកមកស្តាប់ឮ ជាពិសេសគឺ ហេរីម។

  ''និយាយមកមានរឿងអី?''
  ''ម្សិលមិញម៉េចមិនលើកទូរស័ព្ទយើង?''
  ''គឺ...យើងរវល់នឹងណា''
  ''ប្រាកដអត់?''

  ''អឺៗ ណាមួយគេងជ្រុលពេក យើងក្រោកម៉ោងពីរឯណេះ''

  ''អាគុគ! មួយរយះនេះឯងធ្វើខ្លួនប្លែកណាស់ មិន ដែលទៅណាមកណាជាមួយយើងទៀតសោះ ហើយអ្នកណាដែលជូនឯងទៅផ្ទះនៅថ្ងៃសៅរ៍នោះ ឆ្លើយមក''

  ''ឯងមិនស្គាល់គេទេ គេជាមេរបស់យើង''
  ''មេ? មេអីទៅវើយ''ជេហូប អេះក្បាលបែបមិនយល់នូវសម្តីរបស់ជុង។

  ''មេការងារនឹងណា យើងនឹងគេជាកូនចៅនឹងចៅហ្វាយនាយ ទៅណាមកណាត្រូវតែជាមួយគេចឹងហើយ ព្រោះនិយាយរឿងការងារហ្ន៎...''គេព្យាយាមយកលេសឲ្យតែរួចខ្លួនមួយពេល បើឲ្យឆ្លើយការពិត គេឆ្លើយមិនចេញទេ ព្រោះគេក៏មិន ដឹងពីទំនាក់ទំនងមួយនេះដែរ។

  ''ចឹងក៏ចឹង! តែយើងឮថាអ្នកដែលឯងទៅជាមួយរហូតនោះ មានទំនាក់ទំនងជាមួយនាង ហេរីម ប្រយ័ត្នទៅ បើនាងដឹងថាឯងនឹងគេស្និតស្នាលគ្នា យើងខ្លាចនាងធ្វើបាបឯង''គេនិយាយបែបបារម្ភ ជុងគុគនិយាយប្រាប់ គេមិនសូវជឿទេ មិនមែនគេមិនចង់ជឿឡើយ តែមិត្តរបស់គេម្នាក់នេះ មិនសូវស្និតស្នាលជាមួយអ្នកណា បើម្នាក់នោះនៅក្បែរខ្លួនជុងសឹងតែរាល់ពេលទៅហើយនោះ ម្នាក់នោះអាចជាមានទំនាក់ទំនងអីលើសពីហ្នឹងទៀត។

💥ជម្លោះស្នេហ៍💥Where stories live. Discover now