ភាគ២០: ម៉ាក់ក្មេក

186 22 0
                                    

  ''ធ្វើយ៉ាងមិចទៅ ជីមីន ម៉ាក់បងនៅខាងក្រៅ''
  ''អូនស្ងប់អារម្មណ៍សិនទៅ ចឹងចុះ! អូនទៅពួនក្នុងបន្ទប់ទឹកសិនទៅ ចាំបងចេញទៅជួបគាត់''
  ''ល្អដែរហេ៎ស?''

  ''គ្មានវិធីទេ ឆាប់ឡើង''រាងល្អិតក៏ព្រមស្តាប់ គេដើរទៅពួននៅក្នុងបន្ទប់ទឹក ដើម្បីគេចពីលោកស្រីខ្លាចគាត់ឃើញថាគេនៅទីនេះ។

  ក្រាក...

  ''ម៉ាក់...''
  ''ហេតុអីក្របើកទ្វារម៉្លេះ ម៉ាក់ចាំឡើងយូរ''
  ''គឺ...ខ្ញុំរវល់ចូលបន្ទប់ទឹក ចុះម៉ាក់មករកខ្ញុំមានការអីមែនទេម៉ាក់?''គេដើរចូលក្នុងតាមក្រោយគាត់។

  ''បន្ទប់មិចក៏រញ៉េរញៃសម្បើមម៉្លេះ សុទ្ធតែកញ្ចប់នំ នេះកូនអ្នកញ៉ាំមែនទេ?''ចូលមកពិតជាភ្ញាក់ ផ្អើលពិតមែន កូនប្រុសដែលតែងតែធ្វើខ្លួនត្រឹមត្រូវ ចូលចិត្តកន្លែងស្អាត ភាពស្អាត តែកុំមើលពេលនេះ បន្ទប់ដូចជាសំបុកមាន់ចឹង។

  ''អរ៎...កូននឹកឃើញចង់ញ៉ាំនឹងណាម៉ាក់ ភ្លេចរៀបចំវា អផ្សុកពេកនឹងណា''គេយកដៃអេះក្បាលបែបមនុស្សកុហកមិនសូវសម រវល់តែរកកន្លែងលាក់ខ្លួនឲ្យជុងភ្លេចគិតពីរៀបចំបន្ទប់អស់រលីង។

  ''កូនប្រាកដអត់ថាកូនអ្នកញ៉ាំ?''
  ''បាទ ម៉ាក់គិតថាកូននាំស្រីណាចូលបន្ទប់ឬ?''
  ''មិនដឹងដែរ''
  ''ចុះម៉ាក់មករកកូនមានការអីមែនទេ?''
  ''ស្អែកពួកយើងទៅវិញ ដូច្នេះកូនត្រូវជិះឡានជូនក្មួយ ហេរីម ទៅវិញដដែល យល់ទេ?''

  ''នេះមែនទេរឿងដែលម៉ាក់មករកកូន?''
  ''នៅមានរឿងផ្សេងទៀត កូនក៏ដឹងថាម៉ាក់ចង់ បាននាងធ្វើជាកូនប្រសារ ម៉ាក់ចង់ភ្ជាប់ពាក្យនាងទុក ពេលត្រឡប់ទៅវិញម៉ាក់ចង់ចូលដណ្តឹងនាង ពេលនាងប្រលងចប់ ពួកកូននឹងរៀបការភ្លាម '' ជុងគុគ ដែលលួចស្តាប់នៅក្នុងបន្ទប់ទឹក ពេលបានឮគាត់និយាយ ទ្រូងចាប់ផ្តើមអួលណែន សឹង តែសម្រក់ទឹកភ្នែកចេញមកក្រៅ គេខំទប់ចិត្តរងចាំនាយឆ្លើយបដិសេធនឹងគាត់ឬក៏យល់ព្រម។

  ''ម៉ាក់កុំបង្ខំខ្ញុំ ម៉ាក់ប្រហែលជាដឹងហើយថាខ្ញុំមិន បានស្រលាញ់នាង ខ្ញុំចាត់ទុកនាងជាប្អូនស្រី រឿងអីដែលខ្ញុំទៅរៀបការជាមួយនាងនោះ''

💥ជម្លោះស្នេហ៍💥Where stories live. Discover now