"កម្មពាមែនវើយ..."

372 54 3
                                    

ភាគទី៤

ណាយ៉ុនបាននាំជីមីនមកជួបជីនហ្យុងតាមការសន្យាដែលថាខ្លួនពិតជាអាចរកបានអ្នកមកធ្វើការឲ្យជីនបានពិតមែន។នាងអូសជីមីនមកដូចអូសធាងដូងបញ្ច្រាសទិសព្រោះជីមីនគិតតែពីសួរនាងថាធ្វើការងារអ្វី...ជាហេតុធ្វើឲ្យពួកគេដើរឈប់ៗដូចមនុស្សឆ្គួត។

★Green Coffee ☕

«នាងយ៉ុង!ឯណាបងជីន?»នាយតូចឆ្លៀតសួរទៅមិត្តទាំងក្រពុលមុខលើកនេះមិនដឹងថាវាធ្វើសុីឬធ្វើមែនទេ។

«អ៊ួយ!!!គាត់មកដល់ឥឡូវហើយឯងមិនចេះចាំទេហៃ?យើងដឹងណាថាឯងកំពុងគិតថាយើងបោកដូចរាល់ដងតែសារនេះយើងនិយាយមែនវើយមិនបានបោកទេ»

«ឲ្យតែវាដូចមាត់...សារនេះបើឯងបោកយើងទៀតណាធានាថាឯងបានស្គាល់យមរាជមុខបែបមិចមិនខាន!!!»

«អើថាយើងមិនបោកទេ...»នាងសម្លក់មុខនាយតូចបន្តិចមុននិងលោកកែវកាហ្វេរបស់ខ្លួនមកផឹកនិងលោកទូរសព្ទ័យកមកលេងតាមទម្លាប់របស់នាងទុកឲ្យអាល្អិតជីមីនឆ្លេឆ្លាតែឯងដូចឆ្គួតចឹង។

«ហុឺស!»

កន្លងផុតទៅ១៥នាទីនៅតែមិនឃើញ
ជីនមកដល់ទៀតធ្វើឲ្យគូទដែលជាប់និងកៅអីរបស់ជីមីនហើបចុះហើបឡើងទាំងខឹងព្រោះគិតថាណាយ៉ុងនៀក៎ណាបោកទៀតហើយ។

«នែ៎ នាងយ៉ុនឯណាបងជីនហាស៎?នេះយើងចាំមកយូរហើយណា...»

«គាត់ឡាញមកប្រាប់ថាបន្តិចទៀតគាត់មកដល់ហើយ ផ្លូវស្ទះណាស់បើកលឿនមិនបាន...!»នាងតូចងាកមកប្រាប់អ្នកម្ខាងដែលធ្វើមុខងាប់ដូចអាណាគេចាប់រំលោភអ៊ីចឹង។

«ហុឺស ចាំទៀតកបាន...»នាយខ្សឹបតិចៗឲ្យអ្នកម្ខាងលឺក្នុងអាការៈដូចក្មេងបៀមដៃដែលសុំលុយម៉ែទិញអីមិនបានមុននិងលើកStrawberryក្រឡុករបស់ខ្លួមមកបឺតក្រូតៗទាំងធុញថប់មិនជាការងារគេបាញ់អីទេទើបនាងយ៉ុនវាមិនព្រមប្រាប់បែបនេះ។

ក្រាក.................

រាងកាយមាំសង្ហារដើរចូលមកក្នុងហាងកាហ្វេទាំងភាពជឿជាក់និងមានមន្តស្នេហ៍ ស្មាធំទូលាយ មុខស្រទន់ភ្នែករាងធំៗបន្តិចតាមទម្រង់បែបបទជាជនជាតិកូរ៉េកំពុងឆក់យកបេះដូងស្រីៗនៅក្នុងហាងស្ទើរតែដកចិត្តមិនរួច មនុស្សអីក៏សង្ហារម្លឹងៗ?

និស្ស័យស្នេហ៍||JIKOOKWhere stories live. Discover now