« លោក- »
« Aerin!!! » សម្លេង Blair ស្រាប់តែបន្លឺឡើងខ្លាំងៗពីក្រោយខ្នងធ្វើអោយនាងប្រញាប់ងាកទៅមើលក្រោយខ្នងរបស់ខ្លួន
« Blair? »
« មកធ្វើអីនៅទីនេះ យើងខំរកជិតស្លាប់ហើយដឹងដែរទេ » Blair ដើរមករកទាំងទឹកមុខស្អុយ ហើយឫកពារធម្មតារបស់គេធ្វើអោយនាងជ្រួញចិញ្ចើមចូលគ្នា មុនសម្លឹងមើលជុំវិញខ្លួនម្តងទៀតក៏កាន់តែចម្លែកចិត្តព្រោះពេលនេះម្នាក់ៗស្រាប់តែអាចកម្រើកបានហើយបន្តធ្វើរឿងរបស់ខ្លួនដូចជាគ្មានអ្វីកើតឡើងមុននេះ
« ឯងមិនអីទេមែនទេ មុននេះមានរឿងអ្វីកើតឡើង? » Aerin ដើរចូលទៅចាប់មុខមិត្តមើលឆ្វេងផងស្តាំផងទាំងទឹកមុខព្រួយបារម្ភ ខុសដាច់ពី Blair ដែលធ្វើភ្នែកស្លឺធុញទ្រាន់
« មុននេះក៏មានរឿងតិចតួច » ហើយសម្លេងដែលស្រាប់តែធ្លាក់ធ្វើអោយ Aerin ឈានជើងទៅរកមិត្តកាន់តែកៀក ភ្នែកវិញក៏បើកធំៗគិតថា Blair ក៏ប្រហែលចម្លែកចិត្តមិនតិចជាងនាងប៉ុន្មានដែរចំពោះអ្វីដែលបានកើតឡើង តែថានាងគិតខុសព្រោះសម្តីបន្ទាប់ដែលចេញពីមាត់នោះធ្វើអោយនាងសឹងតែហក់ទាត់អាម្សៀរនេះអោយធ្លាក់ពីលើកាំជណ្តើរទៅក្រោមវិញទៅហើយ
« មែនឬ? »
« អឺម ព្រោះរកស្រីល្អឯងនៅក្រោមមិនឃើញនិងហើយទើបយើងបិះគាំងបេះដូងស្លាប់ គិតថាអ្នកណាល្បួងយកទៅវៃញាត់បង្គន់ទៅហើយតើ »
« នែ៎!!! និយាយបែបនេះចង់ស៊ីកណ្តាប់ដៃមែនទេ? » គឺមនុស្សគ្រឹតនោះអី ខំគិតថានិងឮអ្វីដែលមានប្រយោជន៍តែបែរជាឆ្គួតដូចសព្វដងដដែល នេះនាងទៅសង្ឃឹមថានិងបានឮសម្តីសាច់ការចេញពីមាត់ Blair បានយ៉ាងម៉េច ចំមែនហើយ
« ស្លាប់ហើយស្ងាត់បន្តិចបានទេ នេះបណ្ណាល័យ » Blair ប្រញាប់រត់មកខ្ទប់មាត់នាងសឹងមិនទាន់ ទឹកមុកវិញក៏ឡើងជូរពេលត្រូវក្រសែរភ្នែកគ្រប់គ្នាសម្លឹងមើលមកដោយការមិនពេញចិត្ត
ខ្មាស់គេពិតមែន......
« លែង! ផាច់* » មិនត្រឹមតែប្រាប់តែក៏ឈ្លាតវៃមួយដៃទៀត ធ្វើអោយអ្នកដែលត្រូវវៃរលាស់ដៃចេញលឿនដូចរន្ទះធ្វើដូចមួយដៃនោះឈឺខ្លាំងណាស់ចឹង
« ហើយមុននេះរវល់ភ្លឹកមើលស្អីបានជាហៅមិនឮ? » បន្ទាប់ពីនិយាយអត់ប្រយោជន៍អស់ចិត្ត Blair ក៏ដាច់ចិត្តសួរព្រោះពេលឡើងមកមុននេះក៏ឃើញនាងឈរមើលអ្វីក៏មិនដឹងថ្នាក់ហៅពីរបីមាត់ទម្រាំតែឮ
« គឺមេអំបៅដែ- អេ៎បាត់ទៅណាហើយ? » ពេលត្រូវសួរនេះឯងទើបនាងនឹកឃើញពីប្រុសចម្លែកម្នាក់នោះ តែពេលងាកទៅម្តងទៀតក៏បាត់គេទៅហើយមិនលើកលែងសូម្បីតែហ្វូងមេអំបៅខ្មៅ
« មេអំបៅស្អីមិនឃើញមាន? » មិនឆ្លើយតបភ្លាមៗ Aerin ដើរទៅរកតុដែលនាងឃើញគេអង្គុយមុននោះទាំងចិញ្ចើមចងចូលគ្នា នាងងាកមើលឆ្វេងផងស្តាំផងតែបែរជាមិនឃើញសូម្បីតែស្រមោលមនុស្សប្រុសពាក់ហូឌីពណ៍ខ្មៅនោះ
« ម៉េចនិងអាចគេនៅទីនេះច្បាស់ណាស់ មេអំបៅក៏ដូចគ្នា »
« ឯងស្រវាងភ្នែកឬអត់?នៅក្នុងបណ្ណាល័យបិទជិតបែបនេះមេអំបៅចូលបានយ៉ាងម៉េច ហើយបើមានមែនយើងប្រាកដជាឃើញ » Blair និយាយមានហេតុផល តែគេមិនយល់ទេព្រោះថ្នាក់នាងឃើញផ្ទាល់ភ្នែកនៅចម្លែកចិត្ត
« អត់ទេ មិនបានស្រវាំងភ្នែកមេអំបៅនោះចេញមកបន្ទាប់ពីឯងមកឈរស្លឹនៅមុខយើងមិនកម្រើកនោះអី »
« យើងទៅឈរមុខឯងពីពេលណា? » Blair ធ្វើមុខភ្លើសម្លឹងមក ហើយបើទោះគេជាមនុស្សលេងសើចច្រើនតែនាងក៏នៅមើលដឹងថាពេលនាគេប្រាកដប្រជាពេលណាអត់ បែបនេះហើយទើបវាធ្វើអោយនាងកាន់តែមីងមាំងលើសដើម
« គឺនៅខាងក្រោម ពេលដែលឯងមកបំភ័យយើងថែមទាំងនិយាយថាយើងចង់លេបសៀវភៅចូលពោះទៀត មិនចាំពិតមែនឬ? » Aerin សម្លឹងមុចមិត្ត អត់លួចសង្ឃឹមមិនបានថាគេនិងនិយាយថាចាំហើយនាងនិងមិនបានក្លាយជាមនុស្សឆ្គួតរវើរវាយតែម្នាក់ឯង
« អោយចាំបានយ៉ាងម៉េចបើរឿងស្អីដែលនិយាយនោះមិនបានកើតឡើងផង » Blair ប្រកែក ហើយវាកាន់តែធ្វើអោយនាងចាប់ផ្តើមមានអារម្មណ៍មិនល្អ
« ឯងកំពុងលេងស្អីដើម្បីធ្វើបាបយើងមែនទេ? »
« មកបានហើយ ឈប់ឆ្គួតយើងគិតថាឯងអានសៀវភៅច្រើនអាចនិងឆ្លាតតែនេះក៏ឃើញពេញភ្នែកហើយថាយ៉ាងម៉េច មិនបាច់នៅទៀតទេទៅវិញ » Blair ដកដង្ហើមធំតឹងទ្រូងនិងសម្តីស្តាប់គ្នាមិនបានរបស់នាងពិតមែន មិនដឹងនិយាយពីស្អីកាន់តែស្តាប់ក៏កាន់តែវ៉ល់
« នេះឯងមិនបានឃើញពន្លឺហោះៗនោះពិតមែនឬ? » នាងនៅតែមិនអស់ចិត្តសោះ ឬថានាងរវើរវាយតែឯងពិតមែន?
« បាទ មិនឃើញទេឈប់សួរបានហើយ ហើយក៏ល្មមឈប់អានអាប្រលោមលោកអស់ហ្នឹងខ្លះទៅ កុំអោយវាឆ្គួតជាងហ្នឹងទៀត » និយាយបណ្តើរក៏លើកដៃម្ខាងកៀកស្មានាងដើរចុះជណ្តើរទៅក្រោមវិញ
« ចង់ដៀលថាយើងឆ្គួយមែនទេ?! » ភ្នែកសម្លក់សម្លឹងតែខ្លួនក៏ព្រមដើរទៅតាមអ្នកទាញ
« មិនមែនចង់ទេតែដៀលយកតែម្តង ស្តាប់មិនដឹងឬយ៉ាងម៉េច?! » Aerin ចង្ហរមាត់សឹងតែជាប់ចង្កាដោយសារសម្តីដ៏ស្មោះត្រង់របស់មហាមិត្ត នេះនាងចាប់ផ្តើមឆ្ងល់ហើយថាខ្លួនឯងទៅរាប់អានជាមួយប្រុសមាត់ដាចបែបនេះដល់ទៅ ១២ឆ្នាំបានយ៉ាងម៉េចបើសម្តីមួយម៉ាត់ៗធ្វើអោយនាងទប់ចិត្តមិនអោយធាក់វាសឹងមិនបានផង។
YOU ARE READING
The Black Butterfly ( JK FF )
Fanficក្នុងក្រសែភ្នែកគ្រប់គ្នាគេគ្រាន់តែជាមនុស្សប្រុសស្ងៀមស្ងាត់ម្នាក់ដែលមិនចូលចិត្តបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន តែសម្រាប់នាង វាមានអ្វីលើសពីនោះ។ គ្រប់យ៉ាងចាប់ផ្តើមពីស្នាមសាក់ធម្មតារបស់គេរហូតមកដល់អាថ៌កំបាំងដែលនាងនឹកស្មានមិនដល់......