ចាប់ Crash ធ្វើប្ដី🔞

10.1K 111 3
                                    

Episode 1/2

«អាយៗ...ម៉ាក់...ម៉ាក់» សំឡេងក្មេងប្រុសវ័យ17ឆ្នាំម្នាក់ស្រែកចាចឡើងលាន់ឮពេញភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូ ជាហេតុធ្វើអោយអ្នកជាម្ដាយ
នឹងអ្នកបម្រើក្នុងភូមិគ្រឹះទាំងអស់នាំគ្នារត់ចូលមកបន្ទប់ទទួលភ្ញៀវដែលជាប្រភពនៃសំឡេងព្រមគ្នា...

«ស៊ុក កើតអីនឹងកូនប្រាប់ម៉ាក់មកមើល?» អ្នកស្រីជុង រត់ចូលមកមើលកូនប្រុសតែគ្រាប់របស់គាត់ដោយក្ដីបារម្ភពេលឮសម្លេងគេស្រែកខ្លាំងយ៉ាងហ្នឹង សួរនាំកូនដោយក្ដីបារម្ភខ្លាចថាគេមានរបួសឬមួយមិនស្រួលខ្លួនត្រង់
ណា។

«ហឹក...ម៉ាក់កូនមិនព្រមទេៗ ហេតុអីបង ថេយ៉ុង គាត់ទៅបណ្ដើរនាងស្រីបង្ហាញម៉ូតម្នាក់នោះទៅវិញ?» ហូស៊ុក រៀបរាប់ប្រាប់ម្ដាយដោយទឹកភ្នែករហាមពេលឃើញមនុស្ស
ប្រុសដែលគេលួច Crash ទៅបណ្តើរស្រីថែមទាំងឆ្លៀតចុះកាសែតបញ្ឈឺទៀត។ ជុង ហូស៊ុក កូនប្រុសតែមួយរបស់ត្រកូលជុង ដែលជាម្ចាស់អាជីវកម្មនាំចេញនាំចូលគ្រឿងសង្ហារឹមធំបំផុតក្នុងប្រទេសកូរ៉េ គេបានលួច Crash មនុស្សប្រុសម្នាក់ដែលជាដៃគូសហការរួមភាគហ៊ុនជាមួយនិងប៉ារបស់គេ។
ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីកំលោះសាច់ក្រអូប គីម ថេយ៉ុង នោះដែរនាយមានវ័យ 27ឆ្នាំហើយ មើលចុះបើនិយាយពីអាយុវិញខុសគ្នាឡើងមួយជួរប៉ុន្តែនាយតូចបែរជាលួច Crash ទៅវិញ។

«ដែលកូនស្រែកឡើងផ្អើលភូមិគ្រឹះនេះដោយសារតែក្មួយថេ គេបណ្ដើរស្រីតែប៉ុណ្ណឹងទេឬ?» អ្នកស្រីជុង សួរទៅកូនប្រុសកំពូល
ឆ្នាស់របស់គាត់បែបហួសចិត្ត។

«បាទមែនហើយ» ហូស៊ុក ឆ្លើយនឹងម្ដាយបែបហីៗតាមទម្លាប់ក្មេងដែលយកតែចិត្ត គិតអ្វីថានឹងមិនដែលចេះលាក់អារម្មណ៍។

«ព្រះអើយ...កូនខ្ញុំ» អ្នកស្រីជុង ឮវាចារកូនមាសកូនពេជ្ររបស់គាត់ហើយចង់ដាច់ផ្ងាទៅក្រោយកុំតែបានអ្នកបម្រើជួយទប់ទាន់កុំអីដួលអុកគូទទៅហើយ។ លោកកូនអើយលោកកូនស្មានតែមានរឿងអ្វីធ្ងន់ធ្ងរតាមពិត Crash
បណ្ដើរស្រីសោះ ហើយចង់ទៅប្រច័ណ្ឌឬហួង
ហែងគេបានយ៉ាងមិចបើយើងត្រឹមអ្នកលួច Crash គេហ្នឹង។

🔞 Short Novel 🔞Where stories live. Discover now