Episode 1/2 អានដោយរីករាយ💙
«ថាម៉េចអ្នកម៉ាក់?» រាងតូចច្រឡឹងស្បែកសខ្ចីដូចទឹកដោះគោមុខរាងពងក្រពើបបូរមាត់រូបបេះដូងអមជាមួយនឹងថ្ពាល់ទាំងសងពណ៌ផ្កាឈូកព្រឿងៗមើលទៅពិតជាស្រស់ស្អាតគ្មានកន្លែងទាស់។
ស្រែកច្រឡោតឡើងក្រោយស្ដាប់សម្ដីរបស់អ្នកជាម្ដាយចប់ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីកូនប្រុសទោលរបស់ត្រកូល
គីម គីម ស៊ុកជីន នោះដែរ ជីនមានអាយុ 25ឆ្នាំ។«កូនស្ដាប់មិនច្រឡំទេ ម៉ាក់នឹងប៉ាបានព្រមព្រៀងគ្នារួចហើយថានឹងអោយកូនរៀប
ការនឹងក្មួយ យ៉ុន» អ្នកជាម្ដាយតបបែបហីៗហាក់មិនខ្វល់ពីប្រតិកម្មរបស់កូនគាត់អីបន្តិច។«ប៉ុន្តែអ្នកម៉ាក់ កូននឹងក្មេងម្នាក់នោះអាយុខុសគ្នាឆ្ងាយខ្លាំងណាស់» រាងតូចប្រកែកឡើងទាំងហួសចិត្តនឹងម្ដាយរបស់ខ្លួនដែលឱ្យគេទៅរៀបការនឹងកូនក្មេងទៅវិញ មិនដឹងថាគាត់គិតស្អីទេទើបលេចចេញអាគំនិតបែបហ្នឹងចេញមក? បើថាឱ្យគេធ្វើជា Suger Daddy របស់ក្មេងនិងទៅមិនថាទេតែនេះស្អីបែរជាអោយគេរៀបការធ្វើជាប្រពន្ធរបស់កូនក្មេងទៅវិញគេពិតជាហួសចិត្តនិងគាត់ខ្លាំងមែនទែន។
«ខុសតែប៉ុន្មានឆ្នាំវាមិនទៅស្អីទេកូន ខ្វះអីអ្នករៀបការខុសវ័យគ្នាមួយគគោក ម៉ាក់មិនឃើញថាពួកគេទៅកើតស្អីផង» ឃើញកូនប្រកែកមិនឈប់អញ្ចឹងហើយអ្នកជាម្ដាយក៏ខំប្រឹងលួងលោមកុំអោយកូនរបស់គាត់ប្រកែកតទៅទៀត។
«ប៉ុន្តែម៉ាក់~~» រាងតូចរកប្រកែកទៀត
ទៅហើយតែក៏ត្រូវអ្នកជាម្ដាយនិយាយកាត់ជាមុន។«គ្មានតែគ្មានស្ករស្អីទេ យ៉ាងណាម៉ាក់បានសម្រេចចិត្តរួចហើយ ម៉្យាងទៀតចាស់ទុំទាំងសងខាងក៏បានយល់ស្របគ្នារួចហើយដែរ ថានឹងភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នាអញ្ចឹងហើយកូនគ្មានសិទ្ធិនិងប្រកែកតវ៉ាអ្វីទាំងអស់ ចប់» អ្នកស្រីគីម និយាយហើយគាត់ក៏ងើបចេញពីសាឡុងដែលកំពុងអង្គុយដើរឡើងទៅបន្ទប់របស់គាត់បាត់ទៅ នៅសល់តែរាងតូចដែលពេលនេះកំពុងតែអង្គុយធ្វើមុខស្អុយប៉ែដាក់អ្នកជាឪពុកដែលអង្គុយនៅលើសាឡុងទល់មុខរបស់ខ្លួន។