ភាគ៣៦

987 95 4
                                    

@ភូមិគ្រឹះ​ចន

-ផ្ទះបាយ

​ ជីននឹងជីមិនកំពុងតែអង្គុយបេះបន្លែ
ជា​មួយគ្នាក្នុងផ្ទះបាយធ្វេីដូចជាស្រ្តីយ៉ាងអញ្ចឹង​
ម្នាក់ៗមេីលទៅស្រស់ស្អាតទន់ភ្លន់ល្អលេីស​មនុស្សស្រីជាច្រេីន​ ជាមនុស្សប្រុសទេតែរឿងចង្រ្កានចានឆ្នាំងពូកែជាងមនុស្សស្រីសម័យនេះមួយចំនួនឆ្ងាយណស់​ ព្រោះស្រីសម័យនេះភាគ ច្រេីនចូលចិត្តតែងតែខ្លួនដេីរលេងហ៉ឺហាមិនសូវគិតទេរឿងផ្ទះសម្បែងបែបនេះ​ អញ្ចឹងហេីយទេីបអ្នកផ្ទះនេះព្រមទទួលកូនប្រសាជាមនុស្សប្រុស​ ជាជាងមនុស្សស្រី។

«បងជីនមេីលទៅពូកែខ្លាំងណាស់»ជីមីន​ ក្រោយពីឈរមេីលរាងល្អិតម្នាក់ទៀតធ្វេីម្ហូបហេីយ​ ក៏លាន់មាត់សរសេីរព្រោះតែអ្នកខាង​នោះពូកែខាងម្ហូបអាហារដូចជាមនុស្សស្រី​ ទោះជាខ្លួនក៏ចេះមិនចាញ់គេប៉ុន្មាន​ តែគេក៏អត់សរសេីរមិនបានដែល​ ជីន​ ពូកែតុបតែងនឹងរៀបចំណាស់។

«ខ្ញុំធំធាត់ឡេីងនៅក្នុងផ្ទះបាយ​ ទេីបចេះពីវា
ច្រេីន»វាចាឆ្លេីយតបដោយស្នាមញញឹម​ជាមួយនឹងសម្ដីទន់ភ្លន់​ ស្ដាប់ហេីយក៏ធ្វេីអោយអ្នកខាង​នោះលួចច្រណែនដែល​ ជីន​ ស្រស់ស្អាត​ទាំងចារឹត​លក្ខណៈ​ហេីយសម្ដីសម្ដៅក៏ពិរោះទៀតផង​ មិនប្លែកទេដែលមេីលទៅប៉ាម៉ាក់របស់​ ជុងហ្គុក​ នឹង​ ណាមជូន​ ស្រឡាញ់គេថ្នាក់នេះ។

«ខ្ញុំក៏ធំឡេីងក្នុងហាងអាហារជាមួយនឹងម៉ាក់ដែល​ តែខ្ញុំមិនសូវប៉ិនប្រសព្វដូចបងឡេីង»នាយល្អិតបួញមាត់អាក់អន់ចិត្តនឹងខ្លួនឯង​ ជាកូនចុងភៅបេីកហាងធំល្មមដែល​ តែគេបែជាមិនពូកែរៀបការតុបតែង​ បានតែធ្វេីមកល្មមញាំតែប៉ុណ្ណោះ។

«ពេលដែល​ ជីមីន​ រៀបការចូលគ្រួសារនេះ​ ខ្ញុំនឹងអ្នកម៉ាក់នឹងបង្រៀនបន្ថែម»ជីន​ ងាកទៅតប​នឹង​រាងតូចម្ដងទៀត​ មុននឹងងាកមកធ្វេីម្ហូបរបស់ខ្លួនវិញ​ ។

«ខ្ញុំជួយណា»គ្រាន់តែលឺនិយាយដល់រឿងរៀបការភ្លាម​ នាយល្អិតក្រហមថ្ពាល់តែម្ដង​ ចំណែក​បេះដូងក៏លោតញាប់អារម្មណ៍ភ័យៗយ៉ាងម៉េច​មិនដឹង​ រកប្រាប់មិនត្រូវសោះ​ ទេីបបន្លប់ខ្លួនឯងចូលទៅជួយធ្វេីម្ហូបជាមួយជានឹង​អ្នកម្ខាងទៀត។

💞លង់ស្នេហ៍ម៉ាហ្វៀរ💞complete ✅Donde viven las historias. Descúbrelo ahora