02: He's a fool.

4.8K 356 7
                                    

គណិតវិទ្យា2ម៉ោងពិតជាគួរឲ្យធុញទ្រាន់ណាស់ ជុងហ្គុកមិនបានស្ដាប់ឬធ្វើកិច្ចការដែលគ្រូដាក់ឲ្យនោះទេ គេគិតតែពីបាញ់ហ្គេមរហូតធ្វើឲ្យថេយ៉ុងប្រហោងពោះណាស់ ព្រោះលោកគ្រូគណិតវិទ្យាកាចខ្លាំងណាស់។
ផាំង!!
"ចន ជុងហ្គុក!" នាយភ្ញាក់រួចចុចបិទហ្គេមទើបងើបមុខឡើងទៅមើលលោកគ្រូ

"យកចិត្តទុកដាក់ផង ប៉ាឯងប្តូរសាលាឯងមកទីនេះគឺដើម្បីពុតចរិតនិងទម្លាប់ខ្ជិលរបស់ឯងហ្នឹងហើយ! បើប្រឡងមិនជាប់ទេច្បាស់ជាបានខ្មាសគេមិនខាន! " សិស្សក្នុងថ្នាក់ស្ងាត់មាត់គ្មានអ្នកណាហ៊ានសើចចំអកគេទេ នេះបើជាអ្នកផ្សេងវិញប្រាកដជាសើចបង្អាប់ផ្អើលហើយ គិតទៅមុខស្អាតតែងតែឈ្នះជានិច្ច។

"បើថាមិនចេះត្រង់ណាអាចសួរពីថេយ៉ុងបាន ព្រោះគេជាសិស្សពូកែ" ជុងហ្គុកបែរតាមដៃដែលលោកគ្រូចង្អុលទើបនាយសម្លក់ទៅថេយ៉ុង ឯនាយវិញក៏ងាកមុខចេញមិនហ៊ានមើលគេឡើយ។

ផឹប!
ក្រដាសរ៉ាម2សន្លឹកដាក់លើតុជុងហ្គុក នាយងើយមើលមុខលោកគ្រូគណិតសង្ហារភ្លឹសៗ

"ឯងត្រូវធ្វើលំហាត់ទាំងនេះរយ:ពេល2ថ្ងៃឲ្យអស់ ហាមតវ៉ាបើមិនអ៊ីចឹងគ្រូនឹងប្រាប់ប៉ាឯង" មិនឲ្យនាយហើបមាត់ទាន់ គាត់ក៏លើកពាក្យមកគម្រាមហើយស្រេចតែម្តង មើលទៅលើកនេះចៀសរៀនពូកែមិនរួចទេដឹង?
ជុងហ្គុកច្រត់ដៃនិងថ្ងាសមើលក្រដាសលំហាត់ដែលមានមុខក្រោយពេញក្រដាសទាំង2សន្លឹក គេមើលមិនយល់ទេមិនដឹងថាលំហាត់ស្អីស្អុកខ្លះទេលោកអើយ!!!

"កុំថាឡើយ2ថ្ងៃឲ្យពេលខ្ញុំ2ឆ្នាំក៏ខ្ញុំធ្វើមិនចេញដែរ" គេរអ៊ូចងចិញ្ចើមចូលគ្នា បើដឹងថាមករៀនទីនេះពិបាកចឹងមិនព្រមប្តូរមកទេ!

ដល់ម៉ោងចេញលេងទើបសិស្សនាំគ្នាទៅរកទិញអីមកញ៉ាំ ឯថេយ៉ុងក៏កំពុងកត់របស់ដែលគេផ្ញើឲ្យនាយទៅទិញយកមកឲ្យ។

"ណែ! ទិញសេនវិចឲ្យយើង1ផង!" សំឡេងស្រីស្រស់ដែលដើរទៅកេះស្មានាយតូចនោះក៏ទាញចំណាប់អារម្មណ៍ជុងហ្គុកមើលទៅពួកគេ

"បាទ!" ថេយ៉ុងរត់លឿនស្លេវចេញទៅបាត់ក្រោមការសម្លឹងមើលរបស់ជុងហ្គុក

បេះដូងគ្មានសំឡេង| TaeKook | ចប់Where stories live. Discover now