ការប្រឡងឆមាសលើកទី1បានបញ្ចប់ទៅយ៉ាងរលូនហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយដូចគ្នា សិស្សទាំងអស់ធូរទ្រូងដូចបានដកបន្លាចេញយ៉ាងអ៊ីចឹង។ ត្បិតតែថាជាធម្មតាសាលាតែងសម្រាកវិស្សមកាលតូចក្រោយប្រឡងឆមាសរួច ប៉ុន្តែសម្រាប់សាលានេះគឺពួកគេនៅរៀនដូចធម្មតា គ្រាន់តែមានកម្មវិធីច្រើន។
"គ្នាយើង! ថ្ងៃស្អែកនៅសាលាជប់លាងដែលបានជ័យលាភីលេខ1លើការប្រកួតកីឡា កុំភ្លេចមកចូលរួមផងណា! " ឆ្លៀតពេលកំពុងរៀបចំក្រដាសវិញ្ញាសាអ្នកគ្រូក៏ផ្តល់ព័ត៌មានដែលសិស្សទន្ទឹងរង់ចាំតែម្តង។ គ្រប់គ្នាមើលទៅសប្បាយចិត្តណាស់។
"ចេញពីនេះទៅផ្សារទេ?" ជុងហ្គុកដើរមកតុថេយ៉ុងរួចអង្គុយជិតនាយលើកៅអីតែមួយ។ ទោះបីពេលនេះពួកគេចាប់ផ្តើមបង្ហាញអារម្មណ៍ល្អៗឲ្យគ្នាក៏មិនទាន់ហ៊ានឲ្យអ្នកដទៃដឹងដែរ សូម្បីតែមិត្តជិតស្និទក៏មិនទាន់ប្រាប់ដូចគ្នា។
"ទៅ..ធ្វើអី?" ថេយ៉ុងមានអារម្មណ៍អៀនៗព្រោះខ្លាចថាមានអ្នកមើលមកពួកគេ
"ទៅទិញខោអាវស្លៀកសម្រាប់ស្អែកនោះអី? ចាំបងចេញលុយ" ថេយ៉ុងងាកមុខមកមើលគេឯនាយក៏ញាក់ចិញ្ចើមញញឹមឌឺទៅវិញ
"និយាយអីចឹង" ថេយ៉ុងទាញកាតាបមកស្ពាយរួចក្រោកឈរ
"ចៀសមើល៍! គេទៅផ្ទះ" ថេយ៉ុងព្យាយាមជ្រៀតចេញតែជុងហ្គុកទាញគេឲ្យអង្គុយលើភ្លៅរបស់ខ្លួនទៅវិញ។ នាយតូចងាកមើលឆ្វេងស្ដាំទាំងភ័យ នេះសំណាងហើយសិស្សចេញទៅអស់ ពុំនោះទេខ្មាសគេស្លាប់ហើយ ប្រុសនេះលេងមិនចេះគិត។
"និយាយជាមួយបងឲ្យពីរោះតិចមើល៍ ប្រយ័ត្នបងដូរចិត្តមិនប៉ាវទៅ" ដៃរាងក្រាសរឹតចង្កេះអ្នកដែលអង្គុយពីលើ នាយខិតច្រមុះមកជិតត្រចៀកថេយ៉ុងនាំឲ្យខ្យល់ដង្ហើមក្តៅៗរសាត់ប៉ះកញ្ចឹងកព្រឺដល់ឆ្អឹងខ្នង
"ឲ្យនិយាយ..យ៉ាងមិចទៅ?" ថេយ៉ុងបែរមុខមកសម្លឹងមនុស្សឆ្លៀតឱកាសដែលចង់លូកលាន់គេ
"ហៅបងវិញថា..បងសម្លាញ់" ជុងហ្គុកច្បិចចង្ការតូចឲ្យខិតមកជិតរួចថើបបបូរមាត់ថេយ៉ុងថ្នមៗដោយក្តីស្រឡាញ់ នេះមិនធ្លាប់គិតសោះឡើយថាគេអាចមានថ្ងៃនេះ។
YOU ARE READING
បេះដូងគ្មានសំឡេង| TaeKook | ចប់
أدب الهواةត្រូវហើយ! មនុស្សឆ្លាតឯណាទ្រាំឲ្យគេបោកប្រាស់នោះ? មានតែល្ងង់ដូចខ្ញុំនេះហើយទើបទ្រាំឲ្យគេពាក់ស្នែងក្របីឲ្យតាមចិត្ត..។ BL : Taehyung x Jungkook started: 11 មករា2022 finished:05 មីនា 2022