ក្រឹប...
កែវស្រាអុកទៅលើតុ ខណៈដៃរឹងមាំដែលកាន់ប៊ិចលែងចង់កើតព្រោះតែស្រវឹងស៊ីញ៉េទៅលើស៊ែកជាលេខប្រាំខ្ទង់ មុននឹងបញ្ជាដោយសំឡេងកាច
"បើធ្វើឲ្យស្រីម្នាក់នោះឡើងគ្រែជាមួយខ្ញុំបាន ស៊ែកនេះជារបស់នាង" សំឡេងគ្រលរបំភ្លឺឡើងនាំឲ្យបបូមាត់ក្រហមឆេះរបស់ រៀសា ដែលជាម្ចាស់ក្លឹបល្បីឈ្មោះប្រចាំទីក្រុងហុងកុងមួយនេះញញឹមឡើងដោយភាពលោភលន់ មុននឹងរាងកាយស្រស់ស្អាតក្រោកឡើងយឺតៗនិងដើរចេញពីបន្ទប់VIPនេះតម្រង់ទៅរកតុដែលមានស្រីស្អាតម្នាក់អង្គុយផឹកស្រាតែម្នាក់ឯង
"អេ៎ ស៊ូសាន ថ្ងៃនេះកើតអីមកផឹកតែម្នាក់ឯង?" ម្ចាស់ក្លឹបហៅឈ្មោះម្ចាស់រាងកាយស្រស់ស្អាត នាំឲ្យផ្ទៃមុខស្រទន់បែរទៅរកមុននឹងបបង្ហាញស្នាមញញឹមស្រស់ស្អាតឡើង
"ទំនេឬ?ទើបមករកខ្ញុំអង្គុយលេងបាន?"
"ហិហិ ច្បាស់ជាបែបនេះហើយ"
"ឬ មានអ្វីពឹងផ្សេង?" មនុស្សឆ្លាតសួរនាំ នាំឲ្យរៀសាដែលជាម្ចាស់ក្លឹបនេះញញឹមលែងសម
"ឯងឆ្លាតជាងគេ បានហើយ មិនអូសបន្លាយ អ្នកជំនួញអឺរ៉ុបម្នាក់ចង់ឲ្យឯងទៅកំដរគេយប់នេះ"
"ឡប់សតិ ខ្ញុំជាអ្នកមានមួយទាំងមូល កូនអភិបាលក្រុងហុងកុងនេះ ទៅដេកជាមួយប្រុសតាមការអញ្ជើញ? ឯងមកពឹងខ្ញុំ ឯងធ្វើដូចបបួលទៅលេងបាយឡុកបាយឡរអ៊ីចឹង" ស៊ូសានស្តីឲ្យមិត្តទាំងស្នាមញញឹមស្រទន់មិនប្រែ ប៉ុន្តែសម្តីរបស់នាងបែរជាកាចខុសពីស្នាមញញឹមទៅវិញ ក៏អាចបញ្ជាក់ពីចរិតដ៏គួរឲ្យខ្លាចនៅពីក្រោយភាពទន់ភ្លន់មួយនេះច្បាស់ៗ ទើបរៀសារហ័សទម្លាក់ស៊ែកទៅលើតុធ្វើជានុយ
"៩០លានដុល្លាអាមេរិក...ទិញបានក្លឹបជាង២០កន្លែងទូទាំងហុងកុងនេះណា៎ ឯងទៅៗ មិនមែនលើកដំបូងឯណា" រៀសានិយាយអង្វរនិងលួចរអ៊ូបន្តិចព្រោះជាមិត្តតាំងពីវិទ្យាល៏យក៏អាចដឹងពីចរិតរបស់ស៊ូសាននេះហើយ ថាមានចរិតយ៉ាងយ៉ាងណានិងធ្លាប់នៅជាមួយអ្នកណាខ្លះ មិនបានបរិសុទ្ធទន់ភ្លន់ដូចអ្វីដែលពិភពលោកបានកោតសរសើរឡើយ
"..."ស្ងាត់...
ស៊ូសានប្រើក្រសែភ្នែកទៅសម្លឹងលុយដ៏ច្រើននោះ បង្ហាញពីភាពរារែកមុននឹងសួរឡើង
"បើព្រម ចែកខ្ញុំប៉ុន្មាន?"
"ច្បាស់ជាឯង៥០លាន ខ្ញុំ៤០ហើយ ឯងត្រូវតែច្រើនជាងខ្ញុំមិនមែនឬ?" រៀសានិយាយទាំងស្នាមញញឹមអង្វរ.ក ខណៈស្រីស្អាតបានតែនៅស្ងៀមសញ្ជឹងគិត ព្រោះមនុស្សទូលាយលុយបែបនេះ គ្មានអ្នកណាក្រៅពីមនុស្សដែលមានចំណាស់ស្មើឳពុករបស់នាង តាំងពីដើមមកនាងគេងតែជាមួយប្រុសសង្ហា មកគេងជាមួយប្រុសចាស់ច្បាស់ជាមានអារម្មណ៍ខ្ពើមរអើមខ្លួន តែ...លុយច្រើនយ៉ាងនេះ មិនមែនចេះតែរកបានងាយឯណា។
(ធ្វើយ៉ាងណាទៅ?) ស៊ូសានគិតទាំងមិនសូវសប្បាយចិត្ត ស្របពេលរៀសារហ័សនិយាយឡើង តែគួរឲ្យស្តាយសម្តីរបស់រៀសាត្រូវលុបបំបាត់ដោយរោទិ៍របស់ទូរស័ព្ទស៊ូសាន ទើបស្រីស្អាតមិនបានស្តាប់ការបកស្រាយពីរូបរាងបុរសម្នាក់នោះ ព្រោះរវល់តែភ្លឹកជាមួយលេខទូរស័ព្ទពីប្អូនស្រីជីដូនមួយរបស់នាង ហាក់កំពុងតែមានគំនិតអាក្រក់អ្វីម្យ៉ាង
"នែ៎! ប្រុសម្នាក់នោះសង្ហាណាស់...ជាអ្នកជំនួញវ័យក្មេង មានសាច់ដុំ មា..."
"អាឡូ"
"ស៊ូសានខ្ញុំនិយាយមិនទាន់ចប់ទេ ឯងស្តាប់ទេ?" រៀសាចាប់ផ្តើមមិនពេញចិត្ត រហ័សស្តីឲ្យមិត្តភក្តិតែស៊ូសានហាក់មិនខ្វល់ឡើយ
"ឈប់សិន" ស៊ូសានរហ័សហាមមិត្ត បង្ហាញថានាងមិនបានស្តាប់សម្តីមុននេះឡើយ ដៃស្រលូនរហ័សចាប់ទូរស័ព្ទនែននិងនិយាយទៅកាន់ប្អូនជីដូនមួយរបស់ខ្លួនទាំងស្នាមញញឹម
"បងនៅក្លឹប មកយកបងបានទេ?"
(ខ្ញុំទៅដល់ឥឡូវហើយ បងកុំផឹកច្រើនពេកណា៎)
"ចា៎ ឆាប់មកផង បងមិនចូលចិត្តសំឡេងក្លឹបប៉ុន្មានទេ នេះកុំតែជាខួបមិត្តក៏បងមិនមកកន្លែងបែបនេះដែរ"
(ប៉ុណ្ណឹងចុះ) សំឡេងតូចពីចុងខ្សែបិតទូរស័ព្ទដើម្បីពន្លឿនល្បឿនឡានមករកបងស្រី ខណៈស៊ូសានងាកទៅរករៀសានិងនិយាយឡើង
"ឲ្យកាតសណ្ឋាគាគេមក"
"ឯងព្រមឬ?"រៀសាចំហរមាត់ដែលស៊ូសានស្រាប់តែងាយបែបនេះ
"អឺម ឲ្យកាតបន្ទប់មក លឿនឡើង"
"នេះ! បន្ទប់លេខ៤៩២០" រៀសាប្រាប់ទាំងហុចកាតឲ្យ ឲ្យទាំងសង្ស័យ តែក៏មិនហ៊ានសួរនាំ
"ប៉ុណ្ណឹងចុះ ផ្ទេលុយចូលបញ្ជីខ្ញុំព្រឹកស្អែក"
"ល្អៗ" រៀសាញញឹមស្រស់ឡើងភ្លាម ទោះមានអារម្មណ៍សង្ស័យ តែក៏អត់មិនបាននឹងសប្បាយចិត្តពេលមិត្តភក្តិជួយសហការណ៍បែបនេះ ដោយមិនដឹងទេថាក្នុងគំនិតដ៏ជ្រៅរបស់ស៊ូសានម្នាក់នេះគឺកំពុងតែគិតអី?
ងក់...
ឡានជាន់ហ្វ្រាំងឈប់នៅមុខក្លឹបល្បីឈ្មោះកណ្ដាលទីក្រុង ស្របពេលរាងកាយក្នុងឈុតគេងជាប្រភេទរ៉ូបដែលមានសម្រុងក្រោមជង្គង់របស់ ឈីង យ៉ាងអឺ ចុះពីឡានដើរទៅរកបងស្រីជីដូនមួយដែលកំពុងតែដើរតម្រង់មករកល្មម
"បងស្រវឹងទេ?"
"អត់ទេ ឯងដឹងហើយខ្ញុំមិនចូលចិត្តផឹក ក៏មិនចូលចិត្តកន្លែងបែបនេះដែរ ស្រវឹងយ៉ាងម៉េចបាន?"
"បងល្អបំផុត ឡើងឡានមកអ៊ំប្រុសនៅចាំបង"
"អឺម...វិតភ្លេចទៅហើយ នេះខ្ញុំកម្មង់មកឲ្យឯងជាពិសេស រសជាតិឆ្ងាញ់ណាស់" ស៊ូសានប្រាប់ទាំងហុចកែវទឹកក្រូចផ្លែឈើពណ៌ស្រស់មួយឲ្យប្អូនជីដូនមួយដ៏ស្រស់ស្អាតរបស់ខ្លួន ទើបយ៉ាងអឺបានតែមើលទៅកែវទឹកទាំងឆ្ងល់
"ជាស្រាក្រឡុកមែនទេ??"
"មិនមែនទេ ជាទឹកផ្លែឈើ តែរសជាតិគួរឲ្យចូលចិត្តណាស់ សាកទៅ" ស៊ូសានហុចកែវទឹកឲ្យប្អូនជីដូនមួយដ៏សែនល្ងង់របស់ខ្លួន ទើបយ៉ាងអឺរហ័សទទួលយកមកផឹកបន្តិចហើយក៏ញញឹមឡើង
"ពិតជាឆ្ងាញ់មែន"
"អឺម បងអ្នកបើកឡានឲ្យឯង"
"ខ្ញុំបើកវិញ...បងទើបចេញពីក្លឹប"
"បើកអី ឯងខំមកយកបងទៅហើយ ឯងមិនមែនអ្នកបើកឡានទេ មកបងអ្នកបើក" ស៊ូសានញញឹមស្រទន់ដាក់ប្អូននិងដើរចូលឡានខាងអ្នកបើក ទើបយ៉ាងអឺបានតែចូលទៅអង្គុយកៅអីទន្ទឹមនេះនិងផឹកទឹកក្រូចផ្លែឈើដ៏ឆ្ងាញ់នោះបន្តទាំងស្នាមញញឹម ហើយក៏អត់មិនបាននឹងដៀងទៅញញឹមដាក់បងស្រីរបស់ខ្លួន
(គាត់គឺជាបងស្រីជីដូនមួយ ប៉ុន្តែគាត់ល្អចំពោះគ្រួសារនាងណាស់ នៅចាត់ទុកនាងដូចជាគ្រួសារតែមួយទៀតផង មួយជីវិតនេះមានបងស្រីបែបនេះ គឺជាបុណ្យរបស់នាងហើយ...)
យ៉ាងអឺគិតទាំងមោទនភាពចំពោះវាសនាខ្លួនឯង តែក៏ចាប់ផ្តើមមានអារម្មណ៍ថាក្តៅ ទើបទាញម៉ាស៊ីនត្រជាក់របស់ឡានបន្ថយលេខឲ្យត្រជាក់ តែដៃក៏ចាប់ផ្តើមញ័រភ្លាមដូចជាត្រូវថ្នាំ
(ឬនាងត្រូវថ្នាំ?) គិតបានត្រឹមនេះយ៉ាងអឺក៏រហ័សបែរមុខទៅរកបងជីដូនមួយនិងសួរទាំងភ័យខ្លាច
"បងស៊ូសានក្នុងទឹកមានអ្វីមែនទេ?"
"អត់មានទេ ជាតិអាល់កុកក៏គ្មានដែរ ឯងយ៉ាងម៉េចឬ?"ស៊ូសានសួរទាំងភ្នែកនៅសម្លឹងទៅផ្លូវ ខណៈយ៉ាងអឺចាប់ផ្តើមទប់ខ្លួនលែងចង់នឹងភ្លាម
"ខ្ញុំដូច...ដូចចម្លែកណាស់"
"ចប់ហើយ ឬមួយមានអ្នកដាក់ថ្នាំមិនល្អចូល?" ស៊ូសានធ្វើជាភ្ញាក់ផ្អើលឡើង នាំឲ្យមនុស្សដែលភ័យស្រាប់កាន់តែស្លន់ស្លោ
"ធ្វើយ៉ាងម៉េចទៅបង?" យ៉ាងអឺភិតភ័យ រហ័សទម្លាក់កែវទៅក្នុងថតដាក់កែវទឹក និងលើកដៃមកជូតញើសពីថ្ងាស់ខណៈក្នុងទ្រូងញ័រទទ្រើតដូចបាយពុះ។
ស៊ូសានស្ងាត់បន្តិច មុននឹងរអ៊ូបង្ហាញពីអារម្មណ៍ខឹងឡើងមក
"ក្លឹបគឺបែបនេះ ខ្ញុំស្អប់ក្លឹបគឺព្រោះបែបនេះឯង មិនប្រយ័ត្នច្បាស់ជាត្រូវថ្នាំ ពួកនោះច្បាស់ឃើញខ្ញុំកម្មង់ទឹកនេះ ទើបដាក់ថ្នាំគិតថាយកខ្ញុំទៅ នេះសំណាងហើយដែលឯងមកយកខ្ញុំ"
"អ៊ីចឹងខ្ញុំគឺត្រូវថ្នាំមែនទែនមែនទេបងស៊ូ? បងស៊ូខ្ញុំខ្លាច" យ៉ាងអឺចាប់ដៃបងស្រីទាំងញ័រខ្លួន ទើបស៊ូសានបានតែចាប់ដៃប្អូននិងប្រឹងជាន់ហ្គែយ៉ាងលឿន
"អ៊ីចេះចុះ ទៅគេងសណ្ឋាគា ចាំខ្ញុំតេប្រាប់ប៉ា ថាយើងសម្រាកនៅសណ្ឋាគា បើទៅផ្ទះពេលនេះធានាត្រូវដាក់ទោសទាំងពីរជាមិនខាន"
"ខ្ញុំក្តៅណាស់ ដូចត្រូវគេដុតអ៊ីចឹង បងស៊ូ ខ្ញុំចង់ងូតទឹក"
"អ៎ នោះសណ្ឋាគានៅមុខនេះហើយ" ស៊ូសានរហ័សបត់ឡានចូលទៅចតមុខទ្វាសណ្ឋាគាផ្កាយប្រាំដ៏ទំនើបមួយ មុននឹងហុចកាតបន្ទប់ឲ្យទៅប្អូនជីដូនមួយរបស់ខ្លួន
"កាតនេះ បងបើកទុក ព្រោះខ្លាចថាស្រវឹងខ្លាំងត្រលប់ទៅផ្ទះមិនបាន ពេលនេះក៏ត្រូវតែប្រើមែន! អឹ...ឯងឡើងទៅងូតទឹកទៅ បងទៅទិញសម្លៀកបំពាក់និងថ្នាំបន្សាបថ្នាំសម្រើបមកឲ្យឯង ឬឲ្យបងជូនដល់លើ?"
"មិនអីទេ ខ្ញុំនៅមានសតិនៅឡើយ បងប្រញ៉ាប់មកវិញណា៎ ខ្ញុំខ្លាច" យ៉ាងអឺចាប់ដៃបងស្រីជាប់ទាំងកែវភ្នែកគួរឲ្យអាណិត នាងមិនធ្លាប់ត្រូវថ្នាំបែបនេះ តែដឹងតាមសៀវភៅខ្លះៗមកថា ថ្នាំប្រភេទនេះចូលក្នុងខ្លួននឹងធ្វើឲ្យមនុស្សបាត់បង់សតិរហូតធ្វើរឿងគួរឲ្យខ្លាចកម្រិតណា ទើបភ័យស្ទើតែស្លន់ពេលដឹងថាខ្លួនត្រូវថ្នាំប្រភេទនេះ។
"អឺម...បងសន្យា" ស៊ូសានប្រាប់ប្អូនទាំងស្នាមញញឹម ទើបយ៉ាងអឺទុកចិត្តរហ័សក្តាប់កាតរបស់ខ្លួនរត់ចូលទៅជណ្ដើរយន្ត ប្រើកាតឆូតជណ្ដើរនាំឲ្យបុគ្គលិកដែលឃើញកាតរបស់នាងហើយក៏មិនហ៊ានរារាំងពេលដឹងថានាងគឺជាភ្ញៀវVIPរបស់សណ្ឋាគានេះ...
ស៊ូសានតាមសម្លឹងទាំងស្នាមញញឹមពិសពុល មុននឹងបើកឡានចេញទៅទាំងសប្បាយអារម្មណ៍
"បើអាកញ្ចាស់នោះពេញចិត្តឯង ឯងក៏អាចក្លាយជាប្រពន្ធចុងគេដែរ បែបនេះមិនហៅថាខ្ញុំអាក្រក់ទេ ជួយរកប្តីអ្នកមានឲ្យឯង ខ្ញុំគឺបងស្រីល្អបំផុតហើយ ឈីង យ៉ាងអឺ" ស៊ូសានញញឹមសប្បាយចិត្ត មុននឹងបើកឡានទាំងស្នាមញញឹមស្រស់ស្រាយបន្ត បានទាំងលុយ ហើយក៏មិនបាច់បង់ខ្លួន នេះគឺជារឿងចំណេញលើគោកតែម្តង។
ទីង...
សំឡេងជណ្ដើរយន្តបើកឡើង ខណៈដៃដែលសុទ្ធតែញើសក្តាប់កាតបន្ទប់ទាំងញ័រអស់រាងកាយ ភ្នែកក៏ស្រវាំងជើងក៏ញ័រ ញើសហូរតាមជើងសក់មកដូចមនុស្សដែលរត់រាប់រយគីឡូមកអ៊ីចឹង មាត់តូចស្តើងក្រហមព្រឿងៗក៏ញ័រប៉ប៉ក់គួរឲ្យសង្វែក សង្វែកព្រោះមិនទាន់ដឹងថាជោគជីតារបស់ខ្លួននឹងត្រូវបានគូវាសចូលទៅក្នុងផ្លូវពេញដោយបន្លាគ្រួសនាវិនាទីខាងមុខនេះ....
"៤៩២០..."មាត់ស្តើងហៅលេខបន្ទប់ទាំងសំឡេងញ័រគ្មានកម្លាំងមុននឹងឆូតកាតបើកចូលទៅ គ្រាន់តែចូលដល់បន្ទប់ដែលមានម៉ាស៊ីនត្រជាក់ភ្លាម នាងតូចក៏គ្មានសូម្បីតែចំណាប់អារម្មណ៍បើកភ្លើង រហ័សដោះសម្លៀកបំពាក់និងរត់ចូលបន្ទប់ទឹកលឿនដូចព្យុះ តែពេលគិតថាបន្ទប់ដែលគ្មានមនុស្សទើបប្រលែងខ្លួនតម្រង់ចូលបន្ទប់ទឹកក៏ត្រូវធ្លាក់ថ្លើមក្តុកពេលកណ្ដាប់ដៃរបស់នរណាម្នាក់ស្រវ៉ាពីភាពងងឹតចូលមកឱបរឹតភ្លាម...