#គូដណ្ដឹងខ្ចាត់ព្រាត់
#ភាគទី១០១...សួនច្បារ...
«លោកមកធ្វើអី?» ជូលី បែរសម្លឹងអ្នកដែលនៅពីក្រោយ ពេលបានឮសម្រឹបជើងមនុស្សដើរមក។
«បងមានរបស់សងអូនវិញ»
«ខ្ញុំដូចជាគ្មានស្អីទៅផ្ញើរនឹងលោកទេ» ជូលី បង្ហាញទឹកមុខមាំ សម្លឹងនាយទាំងក្រវីក្បាល ទាំងដែលគេញញឹមមកនាងស្ទើរតែស្ងួតជើងធ្មេញ។
«អូនបោះវាចោល បងធ្វើរួចហើយ បងចង់អោយអូនថែរក្សាវា កុំចឹងទៀតអី» ជុងហ្គុក ស្រដីទាំងទឹកមុខរាបស្មើរ ទាញដៃតូចនាងមកបំពាក់ខ្សែដៃដែលគេខំធ្វើឡើងវិញនោះ។
នៅថ្ងៃដែលនាងបណ្ដាច់វាចោល គេខំរើសវាយកមកធ្វើអោយដូចដើមវិញ ហើយក៏សង្ឃឹមថានាងនឹងថែរក្សាវា កុំធ្វើបែបនេះទៀត គេពិតជាមានទឹកចិត្តស្មោះប្រាកដមែន។
«…»
«មិចក៏មើលមកបងចឹង?»
«ខោអាវរហែក បើទោះជាប៉ះហើយ ក៏នៅតែមានស្នាម ពេលដែលមើលឃើញស្នាមទាំងនោះម្ដងៗ រឿងហេតុដែលធ្វើអោយកើតស្នាម វាក៏រំលឹកឡើងសារជាថ្មីម្ដងទៀតដែរ»
«បងដឹង បងដឹងថាកំហុសបងមិនគួរអភ័យ តែបងចង់អោយអូនដឹងថាបងស្រឡាញ់អូននឹងកូនខ្លាំងណាស់ ពីមុនបងអាចនឹងខ្វាក់ភ្នែកមើលមិនឃើញពីអំពើល្អអូន»
«ឈប់និយាយទៅ ខ្ញុំមិនចង់ស្ដាប់» ជូលី លើកដៃហាមបញ្ជាអោយនាយឈប់បូរបាច់ពីពាក្យទាំងនេះបន្ដទៅទៀត។
ស្រីតូចលើកដៃដែលមានបំពាក់ដោយខ្សែដៃតូចឆ្មិល មានដាំពេជ្រលម្អតិចៗនោះ សម្លឹងវាទាំងកែវភ្នែកធម្មតា។
«របស់នេះ ខ្ញុំក៏មិនចង់ឃើញទៀតដែរ» ជូលី ទាញបណ្ដាច់វាមួយទំហឹង លើកវាចំពោះមុខរបស់គេ មុននឹងទម្លាក់ចុះទៅក្រោម ដើរចេញពីទីនេះ។
នាងដូចជាស្រីគ្មានអារម្មណ៍ នាងប្រែជាផ្ដាច់ការ កំណាចគួរអោយខ្លាច នាងមិនត្រឹមតែទទួលយកទង្វើល្អគេនោះទេ តែនាងថែមទាំងបានបំផ្លាញវាចោលដោយផ្ទាល់ដៃថែមទៀតផង។
«ហ៊ើយ…»