#កុងត្រាបេះដូង ផ្តេីមរឿង

651 18 0
                                    

#កុងត្រាបេះដូង ផ្តេីមរឿង
(ត).ពីរឿងស្នេហ៍ក្លែងភេទ
     នៅក្រោមពន្លឺភ្លីេងពណ៍ក្រហមស្រាលនៅតាមដងវិថី ដែលមានសភាពអ៊ូរអរមិនថាទោះយប់ម៉ោង១១ ក៏នៅតាមផ្លូវនេះ មានមនុស្សច្រេីនដែល ផាក ជីមីន បន្ទាប់ពីជួនមិត្តសម្លាញ់ទៅដល់ផ្ទះ នាយក៏បានត្រឡប់មកផ្ទះខ្លួនវិញទាំងសភាពស្រវឹងទោទន់ ៕

  ជីមីនបេីកឡានលឿនដូចព្យុះមកឈប់នៅមុខភោជនីយដ្ធាន មួយដែលមិនទាន់បិតទ្វា អ្នកកម្លោះចុះពីលេីឡានមកឈរក្អួតនៅខាងក្រោយគូទឡានយ៉ាងគួរអោយអាណិត ជួនជុងគុកទៅដូចជាមិនស្រវឹងទេទេីបពេលគេត្រឡប់មកវិញក៏ឈាងចូលផឹកស្រា២-៣ដប ដេីម្បីបំបាត់ស្រ្តេសរឿងក្នុងខ្លួន ជាពិសេសគឺរឿងគ្រួសារ គេនិងហេីយ៕
  « បងប្រុស?» នាងតូចយ៉ូណា ដែលធ្វេីការនៅក្នុងភោជនីយដ្ធាននេះ ដោយសារតែយប់នេះ
នាងដូចជាមិនសូវស្រួលខ្លួនទេីបសុំថៅកែ ទៅផ្ទះមុនចៃដន្យពេលចេញមកក៏ឃេីញអ្នកកម្លោះកំពុងឈរក្អួតនៅក្បែរហាងនាងធ្វេីការតែម្តង មេីលចុះដូចខ្វះកន្លែងមកក្អួតអញ្ចឹង៕
« យ៉ូណា?» ជីមីន ឧទានឡេីងទាំងភ្នែកបេីកមិនចង់រួច ហាក់ដូចជាភ្ញាក់ផ្អេីលនិងនាងខ្លាំងណាស់ចឹង យ៉ូណា មិនបង្អង់យូរក៏ចូលទៅគ្រាហ៍ អ្នកកំពុងក្អួតទន់ដៃទន់ជេីងធ្លាក់ភ្នែកដូចអណ្តេីកនោះចូលក្នុងឡាន៕
« កុំប៉ះខ្ញុំ ...ហេតុអីនាងធ្វេីការនៅទីនេះយ៉ាងអញ្ចឹង » ជីមីន និយាយទាំងស្រវឹងស្តាប់សឹងតែមិនយល់ ខណះពេលដែលរាងតូចកំពុង ទាញខ្សែរក្រវាត់មកពាក់អោយគេ ដោយមិនទាន់ឆ្លេីយនូវសំណួរ របស់នាយនៅឡេីយ៕
« នាងឮខ្ញុំសួរទេយ៉ូណា?...នាងមកលក់ខ្លួនអោយតាៗនៅទីនេះមែនទេ?» ជីមីន
« បងប្រុស?» យ៉ូណា កាន់តែផ្តេសផ្តាសហេីយ យូរទៅ នាងមកធ្វេីការនៅទីនេះ គឺមកធ្វេីជំនួសមិត្តនាងទេ ហេីយនាងក៏បានប្រាប់គេអោយដឹងកាលពីពេលរសៀលរួចហេីយដែល មិចបានជាមកស្តីថាអោយនាងនូវពាក្យអាក្រក់ស្តាប់អីបែបនេះ ឃេីញគេបេីកឡានមកនាងស្មានតែគេបេីកឡានមកទទួលនាង ?
« យ៉ាងមិចខ្ញុំ ថាខុសឫ?បេីនាងមិនមករកប្រុស មិនមែនថ្មាលនេះហេីយនៅដេីរល្ហេតល្ហូត តាមផ្លូវបែបនេះទេ»  ជីមីនមានអារម្មណ៍ថាស្វាង ស្រវឹងតែដូចជាងងុយគេង តិចៗទេីបបេីកភ្នែកមេីលនាងមិនច្បាស់ ក្នុងភ្នែកគេពេលនេះបែរជាឃេីញនាងកំពុងសម្លក់មុខគេ យ៉ាងគួរអោយខ្លាចទាំងដែលនាងកំពុងអង្គុយធ្វេីមុខ ជូរ ៕
  
      មិនចង់ស្តាប់គេនិយាយតាបែរច្រេីនរាងតូចក៏កាច់សោឡានបញ្ជេះ ចេញទៅ យ៉ូណាជាន់ប្រាងលឿនមួយកឹបៗធ្វេីអោយអ្នកខ្លះដែលកំពុងស្រវឹង មិនទាន់ស្វាងនោះក៏បេីកភ្នែកធំៗប៉ុនៗកង់ឡាន ស្រែកឡូឡា ពេញតែហ្នឹង
« យ៉ូណា បេីកតិចៗបានទេ ខ្ញុំក្អួតទៀតលូវហេីយ» ជីមីន លេីកដៃទប់និងទ្វាឡាន ជេីងដៃចាប់ផ្តេីមខ្ញាំចូលគ្នារាងតូចឃេីញបែបនេះអត់អស់សំណេីចមិនបាន ៕
    ទម្រាំតែបេីកមកដល់ភូមិគ្រឹះជីមីន ស្រែកស្ទេីតែអស់ប្រលឹងពីខ្លួន រាងតូចបេីកទ្វាឡានចុះដេីរចូលទៅក្នុងភូមិគ្រឹះម៉ោងថ្មាលនេះ អ្នកផ្ទះគេងលង់លក់អស់ហេីយ
« ហឹស...នាងសាហាវលេីសពីអ្វីដែលខ្ញុំគិត» ជីមីនរអ៊ូតិចៗទាំងបេីកទ្វាចុះពីឡាន អ្នកកម្លោះលូកដៃប្រលេស លេវអាវខ្លួនចេញនិងក្រវេីតទៅលេីឥដ្ធទាំងគ្មានសា្តយស្រណោះ(ហេតុតែគេកូនអ្នកមាន)
« បងប្រុស!! នេះ-នេះបងដោះអាវធ្វេីអី»យ៉ូណាងាកមុខមក ក៏ប្រលះនិង របស់ល្អៗ ទេីបលេីកដៃបិតភ្នែកទាំងចាប់ផ្តេីមក្រហមមុខ រាងក្រាស់ឃេីញបែបនេះក៏ដេីរទៅជិតនាង
« យ៉ាងមិច?ខ្លាចខ្ញុំរំលោភ» ជីមីន ខ្សឹបសួរដោយទឹកមុខរាបស្មេី
«... » រាងតូចមិនតបតែក្រវីក្បាលជំនួស ហេីយត្រូវអាម៉ាសមុខមិនស្ទេីរពេលត្រូវគេថាអោយ៖
« រាងស្វិតៗដូចកង្កែប បែបនេះ គ្មានអារម្មណ៍ទេ»

___
ជុងហ្វីង

កុងត្រាបេះដូងWhere stories live. Discover now