Ep02: យកធ្វើកូនប្រសារក៏ថាបាន
" ថេហា៎! "
" អុ៎ស!បងជុងហ្គុកធ្វើអី "
" គឺបងអោបថេនឹងហើយ "
" បងមកអោបខ្ញុំបែបនេះមិនសមទេណា បានហើយលែងខ្ញុំសិនទៅ "
" បើចង់ឱ្យបងលែងត្រូវមានលក្ខខណ្ឌ យល់ព្រមទេ"
" លក្ខខណ្ឌអីទៅ "
" ឱ្យលេខទូរស័ព្ទថេមកបង "
" បងចង់បានលេខទូរស័ព្ទខ្ញុំធ្វើអីទៅ "" ឥលូវឱ្យបងឬអត់បើមិនឱ្យទេបងនឹងនៅអោបបែបនេះរហូតទាល់តែអ្នកមីងមកវិញ "
" ចឹងឱ្យទូរស័ព្ទបងមកខ្ញុំចុចលេខឱ្យ " ជុងហ្គុកហុចទូរស័ព្ទរបស់ខ្លួនឱ្យថេហ្យុងទាំងញញឹមក្បួច ថេចុចលេងទូរស័ព្ទរបស់ខ្លួនទៅក្នុងទូរស័ព្ទរបស់ជុងហ្គុងហើយសឹមហុចឱ្យនាយវិញ
" នេះរួចហើយ បងលែងខ្ញុំទៅណា " ថេហុចទូរស័ព្ទទៅឱ្យជុងហ្គុក មុននឹងប្រាប់ឱ្យគេលែងដៃពីចង្កេះរបស់ខ្លួនហើយជុងហ្គុកក៏ព្រមលែង
" ចឹងបងទៅវិញសិនហើយ " ជុងហ្គុកនិយាយហើយក៏ដើរចេញមកផ្ទះរបស់លោកយាយរបស់នាយវិញ
Skip night
" មិចក៏សុខៗគាត់មកអោបខ្ញុំចឹង ហ៊ើយបានហើយឈប់គិតពីរឿងនោះទៀតទៅគេងវិញល្អជាង " ថេហ្យុងប្រឹងដាស់សតិខ្លួនឯងកុំឱ្យរឿងកាលពីថ្ងៃមិញហើយក៏បិទភ្លើងដើម្បីគេងតែទូរសព្ទគេក៏រោទិ៍ឡើង
In call 🤙
" សួស្ដីខ្ញុំថេហ្យុងនិយាយ "
" ថេនេះគឺបងណា "
" បងជុងហ្គុកមែនទេ "
" មែនគឺបង ថេមិនទាន់គេងទេហេស! "
" រៀបនឹងគេងហើយតែបងcallមក "
" រឿងថ្ងៃមិញថេមានខឹងបងឬអត់នឹង "
" រឿងអីទៅ "
" រឿងដែលបងអោបថេនោះអី "
" ខ្ញុំមិនបានខឹងនឹងបងទេ "
" ចឹងថេគេងចុះណាបងមិនរំខានទៀតទេ "
" បាទ "
( ផ្តាច់ការសន្ទនា )
បន្ទាប់ពីនិយាយទូរស័ព្ទជាមួយជុងហ្គុករួចថេក៏មិនគិតអីច្រើនក៏ប្រាសខ្លួនគេងតែម្ដងទៅ
ពេលព្រឹក:)
" ជំរាបសួរអ្នកម៉ាក់ " អ្នកស្រីចន