Episode:០១(គេលួចធ្វើឃាត)

141 9 2
                                    

*គ្រឹស្តសករាជឆ្នាំ១៧៨៨

នាពេលរាត្រីដ៏ព្រឺព្រួចគួរឲ្យខ្លាច ភ្លាមនោះសន្ធឹកខ្យល់ក៏ធ្លាក់មកជាមួយអ័ព្វផ្សែងសជាច្រើនរសាយចេញគ្រប់ទីឋាន នៅក្នុងភូមិ ដែលពួកគេកំពុងតែនាំគ្នាដុតភ្លើងដេញកុំឲ្យមានសត្វសាហាវណាចូលមកក្នុងភូមិរបស់ពួកគេបាន..វឹប....វឹប.....សំឡេងទទះស្លាបហោះហើរលើអាកាស សម្តៅទៅរកអ្នកភូមិ ។

«អេ៎..មើលណ៎សត្វស្អីនឹង ..»បុរសម្នាក់ដែលកំពុងអង្គុយដុតភ្លើងសុខៗស្រាប់តែឃើញមនុស្សស្លាបមួយក្រុមហោះហើរពេញផ្ទៃវេហា។

«មែនហើយ...សត្វស្អីនឹងធំធំម៉្លេះ?»នាំគ្នាផ្អើលឆោឡោចង្អុលទៅលើមេឃ

«អ៎ូ...ណ៎ក..មើលហ៌...»បុរសចំណាស់ម្នាក់កាន់ដៃកូនស្រីឈរមើលទាំងភាពភ្ញាក់ផ្អើលព្រោះតែមិនដែលឃើញសត្វណាធំម្លឹងៗ ថែមទាំងមានរាងកាយដូចជាមនុស្សទៀតផង។

«អីគេហ្នឹង?»ក្មេងស្រីម្នាក់ឈរឆ្ងល់ដោយភ្នែកក្រលេកមើលទៅលើមេឃក្រោមពន្លឺព្រះច័ន្ទ ដែលរះឡើងត្រចះត្រចង់។

«អ៊ូយ....»លាន់មាត់ពេលឃើញពួកគេហោះមកកាន់តែកៀក។

...ផាំង🔥....Boom🔥🔥វឹប...វឹប...គ្រាន់តែចុះមកដល់ដីភ្លាម ស្លាបមួយគូរដ៏ធំគ្របដណ្តប់ដោយរោមខ្មៅរលោង ដូចស្លាបក្អែក បក់បោកធ្វើឲ្យផ្ទុះភ្លើងនឹងបង្ករឲ្យកើតមានហេតុការណ៍ដែលមិននឹកស្មានដល់ ដោយអំណាចបារមីរបស់គេ បណ្តាលឲ្យអ្នកភូមិមានភាពវឹកវរចលាចលជាខ្លាំង បូករួមជាមួយនឹងទឹកមុខដ៏គួរឲ្យខ្លាច។

វិនាទីបន្ទាប់ភ្នែករបស់ពួកគេក៏លោតទៅជាពណ៌ក្រហមឆ្អៅបូករួមជាមួយនឹងចង្កូមវែងៗស្រួចៗ ចាប់អ្នកភូមិបឺតជញ្ជក់ឈាម នឹងស្រូបយកថាមពលពួកគេរហូតស្លាប់បាត់បង់ជីវិត ដោយសាកសពរបស់ពួកគេគ្រប់គ្នាគឺសុទ្ធសឹងតែក្លាយទៅជាគ្រោងឆ្អឹងទាំងអស់។ ចំណែកភូមិទាំងមូលឆាបឆេះទៅដោយព្រះអាគី...។

ប្រាវ....ក្មេងស្រីជំទង់ម្នាក់ដែលពួននៅក្រោមដើមឈើបានឃើញអ្នកភូមិរបស់ខ្លួនទាំងមូលត្រូវបានគេបឺតជញ្ជក់ឈាមយ៉ាងព្រៃផ្សៃ..នាងឈរយំទាំងអារម្មណ៍ខ្សិបខ្សួលបោះជំហានថយក្រោយយឺតៗយកដៃខ្ទប់មាត់ខ្លួនឯងមិនប្រយ័ត្នក៏ជាន់មេឃឈើ បណ្តាលឲ្យបរិវារបស់ liu xue yi ស្តាប់ឮ ពួកគេក៏ងាកមកមើលទាំងមាត់ប្រលាក់សុទ្ធតែឈាមក្រហមធ្លោ...មុខមាត់សស្លេកបបូរមាត់ក្រហមច្រមុះស្រួចត្រចៀងវែងៗ កែវភ្នែកភ្លឺថ្លាក្រហមឆ្អៅ សម្លឹងមកនាងយ៉ាងកំណាច។

រឿង ស្តេចស្លាបWhere stories live. Discover now