⏳ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔ភាគទី 3

8 0 0
                                    

ពេលវេលាចេះតែដើរទៅមុខរហូត ចំណែកទំនាក់ទំនងរវាងអ្នកទាំងពីរក៏កាន់តែ មានភាពផ្អែមល្ហែម នឹងស្អិតរមួត ប៉ុន្មានឆ្នាំចុងក្រោយនេះរាងតូច Sunny ក្នុងវ័យ 17 លូតកម្ពស់ នឹង ប្រែប្រួលស្អាតជាងមុនឆ្ងាយណាស់។ ចំណែកឯ រាងក្រាស់ Yoongi វិញគ្មានអ្វីដែលប្រែប្រួលទាល់តែសោះ។

ឆ្នាំនេះដូចជាឆ្នាំរាល់ដងដូចគ្នា ដែលរាងតូច តែងតែមកលេង នឹង រាងក្រាស់ ។

<<ចៅ Sunny ចៅគួរតែពាក់អាវក្រាស់ៗមុននឹងចេញទៅក្រៅ ព្រោះឆ្នាំនេះអាកាសធាតុចុះត្រជាក់ជាងឆ្នាំមុនខ្លាំងណាស់>> លោកតា Sunny និយាយរួច រាងតូច ក៏នឹកហាក់បារម្មណ៍ ពីរាងក្រាស់ដែរនៅក្នុងព្រៃ ជាមួយនឹងពពួកសត្វទាំងឡាយដោយគ្មាននាង ។ ដូចនេះនាងក៏រៀបចំ អាហារ  សម្លៀកបំពាក់ កន្សែងបង់ករពណ៌ក្រហម ហើយរត់ចេញទៅក្រៅ។

<<អេ៎... sunnyយកអាវនេះទៅពាក់ទៅ...>>លោកតា sunny ដែលរត់ចេញទៅក្រៅដោយប្រញ្ញាប់ប្រញាល់។

<<ចា៎ស...លោកតាចៅសិនហើយ >>ថាហើយនាងក៏រត់ទៅជួបរាងក្រាស់ពេលទៅដល់ក៏ឃើញរាងក្រាស់ឈរចាំនាង នៅមុខច្រកចូលទៅក្នុងព្រៃ។

<<Yoongi...ហេតុអី្វបងមិននៅក្នុងព្រៃឆ្នាំនេះលោកតាអូនថាចុះត្រជាក់ខ្លាំងចឹងហើយអូនបានយក អាវក្រាស់នឹងកន្សែងបងករឲ្យបង ហើយនេះគឺអាហារខ្លះៗ ដែលអូនធ្វើយកមកឲ្យបង>>រាងតូចSunny បានយកកន្សែងបងករ ឲ្យរាងក្រាស់រួចវាជាកន្លែងជាគូរនឹងកន្សែងនាង។

<<បងអរគុណអូនហើយ>>Yoongi ញញឹមដោយសេចក្ដីសុខ

<<បងyoon ឆ្នាំនេះអូននឹងត្រូវប្រលងបញ្ចប់ថ្នាក់វិទ្យាល័យហើយ អូនសង្ឃឹមថាបងនឹងរង់ចាំអូន >>នាងតូចsunny និយាយដោយទឹកមុខញញឹមលាយនឹងក្រៀមក្រំ ព្រោះមិនយូរនាងនឹងត្រូវឃ្លាតឆ្ងាយពី គូរស្នេហ៍នាងមួយរយះទៀតហើយ។

<<បងនឹងនៅរង់ចាំអូន ចាំទាល់តែអូនមកជួបនឹងបង ហើយមកសង្ឃឹមថាឆ្នាំដ៏ត្រជាក់មួយនេះមិនធ្វើឲ្យអូនឈឺអ្វីទាំងអស់>>yoongi និយាយញញឹមយ៉ាងចេញពីជិត។

បន្ទាប់ពីពួកគេនិយាយគ្នាផ្ដែរផ្ដាំរួច រាងក្រាស់yoongiក៏ជូនរាងតូចទៅមាត់ច្រកចេញពីព្រៃវិញដោយ មិនដាច់អាល័យ។ sunny បានត្រឹមលើកដៃលាទៅរាងក្រាស់ទាំងទឹកមុខសោកសៅ។

⏳ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔Where stories live. Discover now