ក្រោយពីទៅផ្ទះវិញរាងតូច Sunចូលទៅបន្ទប់ហើយអង្គុយញញឹម នឹកស្រម៉ៃនៅពេលថ្ងៃបុណ្យ ពួកគេទាំងពីរបណ្ដើរគ្នាយ៉ាងត្រសង នៅក្នុងពិធីបុណ្យ ។
នៅពេលកំពុងតែនឹកស្រម៉ៃធ្វើឲ្យនាងអៀននោះលោកតារបស់នាងក៏មកគោះទ្វា ។
<<Sun អ៊ុំប្រុសអ៊ុំស្រីចៅមកលេង ចៅចេញមកក្រៅបន្តិចមក>>តារបស់នាងបានគោះទ្វាហៅនាងតិចៗ
<<ចា៎សលោកតាខ្ញុំចេញទៅហើយ≥>នាងដែរទើបតែភ្ញាក់ពីការស្រម៉ៃនោះ ក៏នៅតែមុខក្រហមមិនបាត់
<<ជំរាបសួរលោកអ៊ុំទាំងពីរ>>នាងតូចSunឱនគោរពយ៉ាងសមរម្យ
<<ហ៊ឹម...តើក្មួយគិតថាចង់នៅទីនេះរហូតមែនទេ?>>អ៊ស្រីសួរ ទាំងមុខក្រៀមក្រំ
<<ខ្ញុំគិតមកជាយូរហើយអ៊ុំស្រី ណាមួយលោកតាគាត់មានវ័យជរាហើយ ខ្ញុំចង់នៅមើលថែគាត់ ហើយខ្ញុំចង់មានការងារតិចតួចមួយ សម្រាប់ចិញ្ចឹមជីវិត អ៊ុំទាំងពីរទុកចិត្តចុះ >>នាងតូចSunញញឹមនឹងអរគុណពីទឹកចិត្តរបស់អ៊ុំរបស់នាងដែរគាត់មើលថែនាងតាំងពីឪពុកម្ដាយនាងចែកឋាន គាត់មិនដែរស្ដីបន្ទោស នឹងប្រើពាក្យពេជន៍ធ្ងន់លើនាងឡើយ ពួកគាត់តែងចាត់ទុក្ខនាងដូចទៅនឹងកូនស្រីរបស់គាត់ម្នាក់ដែរ ។
<<អ៊ុំយល់ បើអញ្ចឹងអ៊ុំសង្ឃឹមថាក្មួយនឹងឧស្សាហ៍ទៅលេងពួកអ៊ុំណា>>អ៊ុំប្រុសគាត់និយាយទៅកាន់នាងដោយស្នាមញញឹម
<<ចា៎ស លោកអ៊ុំ...អឺ...អ៊ុំប្រុសអ៊ុំស្រីអ្នកណាមកជាមួយពួកអ៊ុំដែរទៅ?>>នាងតូចសួរដោយចម្លែកនឹងអ្នកខាងក្រៅដែរពុំទាន់ឃើញមុខ
<<ក្មួយសម្ដៅលើប្រុសម្នាក់នៅខាងក្រៅនោះមែនទេ?>>អ៊ុំប្រុសសួរទៅកាន់នាង
<<អ៎...នេះពិតជាមិនស្គាល់បងពិតមែនឬ >>អ៊ុំស្រីសួរទៅនាងតូចដែរធ្វើមុខឆ្ងល់បានត្រឹមក្រវីក្បាលតិចៗ
<<Yookaiហា៎ចូលមកក្នុងបន្តិចមកកូន>>ដោយលឺសម្លេងម្ដាយហៅរាងក្រាស់ដែរនៅខាងក្រៅលេងជាមួយក្មេងៗនោះក៏រត់ចូលមក
<<ជំរាបសួរលោកតា សួស្ដី Sun>>នេះ...នេះ នាងមើលមិនច្រលំទេមែនទេហេតុអីគេមានមុខមាត់សឹងតែដូចបងYoongiម្លេះ
<<ហុឹម...ក្មួយ...Sun ...>>អ៊ុំប្រុស
<<ចា៎...ស...ចា៎ស...អ៊ុំ>>Sun
<<Sun នេះបងYoonkaiជាកូនប្រុសអ៊ុំ ដែរនៅបរទេសនោះអីគេត្រឡប់មកវិញហើយ>>អ៊ុំស្រីរបស់នាងប្រាប់ទើបនាងចាប់អារម្មណ៍
<<ចា៎ស...សួស្តីបងyoonkai រីករាយដែរបានជួប>>នាងតូចនិយាយដោយកាយវិការធ្វើមិនត្រូវ
<<សុំទោសដែរខ្ញុំមិនបានចេញមករាក់ទាក់អ៊ុំចឹងខ្ញុំធ្វើម្ហូបឲ្យច្រើនចាត់ទុក្ខថាជាការសុំទោស>>នាងតូចក៏ក្រោកចេញទៅធ្វើម្ហូប
<<ក្មេងម្នាក់នេះដូចជាមិនបានចោលចរិកឆាប់អៀននឹងទៀត>>អ៊ស្រីនាងនិយាយដោយក្រវីក្បាលញញឹមតិចៗ
<<Sunចាំបងជួយ ឲ្យបងជួយលាងបន្លែទេ>>នាយកម្លោះនិយាយដោយញញឹម
<<ចា៎ស...ចឹងសុំរំខាន...ជួយយកបន្លែលាងឲ្យខ្ញុំបន្តិចផងណាចា៎ស...>>នាងតូចនិយាយហើយក៏នាំគ្នាចាប់ផ្ដើមធ្វើអាហារពេលល្ងាច
<<ជិតរួចហើយ ចឹង...គួរហៅយ៉ាងម៉េចចេះ>>Sun
<<ហៅបងៗធម្មតាបានហើយ>>Yoonkai
<<ចា៎សចឹងបងគួរតែទៅតុអាហារមុនចុះខ្ញុំយកអាហារទៅតាមក្រោយ អូយ៎...>>នាងតូចsunមិនប្រយ័ត្ននៅពេលដួសម្ហូបក៏ខ្តាតត្រូវដៃរលាក
<<យ៉ាងម៉េចហើយ...ម៉ោះចាំបងយកម្ហូបទៅវិញ>>បន្ទាប់ពីយកម្ហូបទៅរៀបចំកើតហើយគេក៏ត្រឡប់មកមើលរាងតូច
<<បងទៅញ៉ាំអាហារទៅខ្ញុំទៅលាងរបួសខ្លួនឯងបាន>>Sun
<<ម៉ោះចាំបងលាងរបួសឲ្យ >>Yoonkai
<<តែ....ខ្ញុំអាច...>>Sun
<<គ្មានតែអីទេលាងរបួសហើយអាលនឹងទៅញ៉ាំទាំងអស់គ្នា>>Yoonkaiបន្ទាប់ពីលឆងរួចពួកគេក៏នាំគ្នាទៅញ៉ាំអាហារ បន្ទាប់មកក៏ចូលទៅបន្ទប់រាងៗខ្លួន ដោយរាងក្រាស់Yoonkai នៅបន្ទប់ជិតរាងតូច
*តើពួកគាត់មានអីទាក់ទងគ្នាអត់ណ៎បានជាមានមុខមាត់សឹងតែដូចគ្នាបែបនេះ ខុសត្រង់ថា បងyoonkaiមានប្រជ្រុយត្រង់ចុងច្រមុះ ឬ ពួកគាត់ជាបងប្អូននឹងគ្នាមិនអាចទៅរួចទេ ឈប់គិតហើយទៅចូលគេងវិញនៅក៏នៅតែគិតមិនយល់ដដែល*បន្ទាប់ពីនោះទៅរាងតូចក៏ចូលគេងបាត់ទៅរង់ចាំថ្ងៃពិធីបុណ្យនៅថ្ងៃស្អែក
![](https://img.wattpad.com/cover/285432779-288-k857445.jpg)
YOU ARE READING
⏳ប្រើពេលវេលាចុងក្រោយ ដើម្បីឱបនាង😔💔
Romanceរឿងដែរនិយាយ អំពីរឿងរ៉ាវស្នេហាមួយរវាង បិសាច នឹងមនុស្ស ក្មេងស្រីអាយុ10ម្នាក់ដែរត្រូវសម្រាកពីការរៀនសូត្រនៅរដូវក្ដៅ មកលេងលោកតានឹង ដើម្បីមកជួបមនុស្ស ម្នាក់ដែរតែងតែរង់ចាំនាង។ នៅពេលធ្វើដំណើរទៅលេងផ្ទះលោកតា នាងបែរជាវង្វេងនៅក្នុងព្រៃពេលនោះក៏មានបុរសម្នាក់ចេញម...