Part1. ប្រែប្រួល!

2.8K 95 0
                                    

    នៅក្នុងថ្នាក់រៀនមួយកន្លែងនៃសាលារៀនរបស់ ប្រទេសកូរ៉េដែលជាសាលារៀនពេញនិយមបំផុតនៅក្នុងប្រទេសមួយនេះ អ្នកដែលមានថានៈខ្ពស់ទាបសុទ្ធតែមានឈ្មោះរៀននៅសាលាមួយនេះទាំងអស់ សាលាដែលល្បីនិងពូកែល្បីរន្ធឺពាសពេញផ្ទៃប្រទេសទាំងមូល ដឹងឮដល់ណាមានមាត់សរសើរពីសំណាក់មហាជនមិនឈប់។
   បើយើងក្រឡេកមកមើលនៅក្នុងថ្នាក់រៀនឯណេះវិញ មានសិស្សមួយក្រុមនៅក្នុងថ្នាក់កំពុងតែជជែក
គ្នានិយាយលេងនិងមានការជជែកគ្នាអំពីការធ្វើលំហាត់ឬក៏ពិភាក្សារឿងរៀនអីបែបនិង។ នៅម៉ោងស្មើនេះមិនទាន់ជាពេលដែលលោកគ្រូអ្នកគ្រូចូលមកបង្ហាត់ឡើយ ព្រោះជាពេលចេញលេងសម្រាកសម្រាប់សិស្សញាំអាហារ ទើបសិស្សគ្រប់គ្នាអាចអង្គុយនិយាយគ្នាលេងបាន។
   សិស្សប្រុសមួយក្រុមដែលមានគ្នាបីនាក់កំពុងតែអង្គុយនិយាយពីនេះពីនោះតាមបែបរឿងដែលគួរ
និយាយ ពួកគេមានអាយុប្រហាក់ប្រហែលគ្នាតែប៉ុណ្ណោះ ក្នុងចំណោមនោះក៏មានក្មេងប្រុសម្នាក់ដែល
មានអាយុតិចជាងគេប្រហែលជាពីរឆ្នាំផងដែរ។
   «ថ្ងៃនេះពួកបងថាទៅមើល តើបងប្រុសថេយ៉ុង មករៀនដែរទេ? ខ្ញុំបានឮថាពួកគាត់ចេញទៅលេងបាល់បោះ ប្រហែលជាមិនបានមករៀនទេមើលទៅ
»ក្មេងប្រុសម្នាក់នេះគេមានឈ្មោះថា ចន ជុងគុក ដែលជានិស្សិតនៃឆ្នាំទីបួន គេនិយាយពាក្យបែប
នេះទៅកាន់បងប្រុសពីរនាក់ទៀតដែលជាសាច់ ញាតិក្រៅត្រកូល ប៉ុន្តែទំនាក់ទំនងរបស់អ្នកទាំងបី រាប់អានគ្នាដូចជាបងប្អូនបង្កើត។ គេលើកសំនួរសួរ ទៅកាន់អ្នកដែលមានអាយុបង តែមិនទាន់និងមាន អ្នកណាមួយឆ្លើយសំនួររបស់គេផង គេក៏ឆ្លើយខ្លួនឯងសួរខ្លួនឯងបាត់ទៅហើយ។
   «បើឯងឆ្លើយខ្លួនឯងទៅហើយ ពួកយើងក៏មិនដឹងនិយាយយ៉ាងណាឲ្យសមនោះទេ»
   «មែនហើយ»អ្នកទាំងពីរមានឈ្មោះថា ផាក ជីមីន និង ជុងហ៊ូសុក ពួកគេនេះហើយដែលជាមិត្តក៏ដូចជាសាច់ញាតិរបស់ជុងគុកកំឡុងពេលរៀននិងជីវិតផ្ទាល់ខ្លួន ទោះបីអ្នកទាំងពីរមានអាយុបងជុងគុកដល់
ទៅពីរឆ្នាំ ប៉ុន្តែពួកគេមិនដែលប្រកាន់ក្នុងការដែលជុងគុកនិយាយឬលេងសើចជាមួយនិងខ្លួនឡើយ ដើម្បីឲ្យកូនទន្សាយមួយក្បាលរបស់គេមានស្នាមញញឹមចេញមកយ៉ាងស្រស់ស្អាតបាន អ្នកទាំងពីរធ្វើបានគ្រប់យ៉ាងក្នុងការគាំទ្រប្អូនមិនថាធ្វើរឿងអ្វីមួយឡើយ។
   «ក៏ព្រោះតែខ្ញុំមិនឃើញគាត់មករៀននោះអី ម៉ោងស្មើនេះទៅហើយនៅមិនទាន់មកដល់ទៀត មិនដឹងថាគាត់បាត់ទៅណានោះទេ»អ្នកណាមួយនៅក្នុងសាលារៀនក៏ដឹងដែរថាអ្នកទាំងពីរស្និទ្ធស្នាលគ្នាកម្រិតណា ប៉ុន្តែមិនមែនជាទំនាក់ទំនងស្នេហភេទផ្ទុយគ្នាអីនោះទេ ឃើញពួកគេលេងជាមួយគ្នាស្និទ្ធស្នាល មិនប្រាកដថាពួកគេទាំងពីរស្រឡាញ់គ្នាឡើយ ព្រោះទង្វើរមួយនេះគ្មានអ្នកណាមួយអាច
បញ្ជាក់បានថាជាការស្រឡាញ់ប្រៀបដូចជាបងប្អូនឬមួយជាការស្រឡាញ់បែបស្នេហាឡើយ។
   «និយាយតែឈ្មោះរបស់វាបែបនេះ ឬមួយក៏ឯង
ស្រឡាញ់អាថេយ៍?»ហ៊ូសុក ចាប់ចំណុចដែលគេកំពុងតែសង្ស័យ ទោះបីជាគេដើរជាមួយនិងជុងគុកមើលឃើញគ្រប់កាយវិការដែលជុងគុកមានជាមួយនិងថេយ៉ុងរហូតមក គេក៏មិនអាចមើលដឹងដូចគ្នា។
   «ទេ! ហេតុអ្វីក៏បងនិយាយបែបនេះ?»រាងតូចចាប់ផ្តើមប្រកែកពីអ្វីដែលហ៊ូសុកនិយាយយ៉ាងលឿន គេមិនដឹងនោះទេហេតុដូចម្តេចបានជាបងប្រុសក្រៅត្រកូលរបស់គេគិតមកលើគេបែបនេះ សូម្បីតែចិត្តគេខ្លួនឯងក៏គេមិនដឹងថាជាអ្វីឲ្យពិតប្រាកដឡើយ។
   «ក៏ឃើញដូចជាឯងបារម្តពីគេពេកនោះអី ទើបបងនិយាយបែបនេះតែម្តងទៅ»ហ៊ូសុក
   «បងក៏គិតបែបនិងដូចគ្នា»ជីមីន ជាអ្នកនិយាយបន្ត។
   «ឈប់និយាយហើយ រៀនវិញល្អជាង»ជុងគុក មិនដឹងថានិយាយអ្វីបន្តទើបប្តូរធ្វើជាចាប់សៀវភៅយក
មើលវិញ ទាំងដែលក្នុងចិត្តរបស់គេនៅពេលនេះកំពុងតែនៅមិនស្ងប់ ចិត្តចង់ដឹងពីអ្នកកម្លោះដែលគេកំពុងតែបារម្តទៅវិញទេ។
   ***
   មួយសន្ទុះក្រោយមក សម្លេងកណ្តឹងក៏បានបន្លឺឡើង សិស្សគ្រប់គ្នាចាប់ផ្តើមចេញពីថ្នាក់រៀនរៀងៗខ្លួន ឯអ្នកខ្លះទៀតមិនបានចេញទៅណាបន្តទៀត
នោះទេ ហើយក្នុងចំណែកនោះក៏មានកម្លោះទាំងបី
ដែលកំពុងតែអង្គុយពិភាក្សាមេរៀនដូចគ្នា គឺជុងគុក ជីមីន និង ហ៊ូសុកនេះឯង ប៉ុន្តែរាងតូចជុងគុក មិនបានខ្វល់ខ្វាយជាមួយនិងការរៀនឡើយ ព្រោះចិត្តរបស់គេកំពុងតែទទ្ទឹងរងចាំថេយ៉ុងចូលមកក្នុងថ្នាក់រៀន ដៃរបស់គេកាន់ទូរស័ព្ទ ចិត្តចង់ខលទៅរកនាយខ្លាំងណាស់ តែហាមប្រាមមិនធ្វើ ព្រោះគេលួងចិត្តខ្លួនឯងថាបន្តិចទៀតនេះនាយនិងមកដល់ហើយ។
   «ថេយ៉ុង! សួស្តី»
   «បាទសួស្តី»បន្តិចក្រោយមក ក៏មានបុរសសង្ហាប្រចាំថ្នាក់រៀនម្នាក់ដើរចូលថ្នាក់ អ្នកដែលបានឃើញកម្លោះសង្ហារូបនេះចាប់ផ្តើមនិយាយរាក់ទាក់តាមការគួរដែលមិត្តរួមថ្នាក់ចូលចិត្តធ្វើ។ គ្រាន់តែបានឮសម្លេងរបស់នាយបានបន្លឺឡើង រាងតូចដែលអង្គុយជិតនោះចាប់ផ្តើមមានស្នាមញញឹមសារជាថ្មី មួយព្រឹកធំហើយដែលគេកំពុងតែអង្គុយរងចាំវត្តមានរបស់នាយ ពេលនេះក៏បានមកដល់ដូចចិត្តគិតទុកមុនពិត
មែន។
   «បងថេយ៍របស់ឯងមកដល់ហើយជុងគុក»ជីមីន ងាកមកនិយាយខ្សឹបៗដាក់រាងតូច បំណងចង់ញោះគេឲ្យអៀនច្បាស់ណាស់ ឃើញថាជុងគុកអង្គុយចាំថេយ៉ុងមួយព្រឹកហើយ ពេលគេមកដល់ជីមីនក៏ចាប់អារម្មណ៍ភ្លេតតែម្តង។
   «ខ្ញុំឃើញហើយ មិនបានខ្វាក់ទេ»មាត់និយាយជា
មួយនិងជីមីន តែភ្នែករបស់គេសម្លឹងមើលខ្នងមនុស្សមាឌធំមិនឈប់។ ចិត្តរបស់គេនៅពេលនេះ ចង់ទៅ
និយាយជាមួយនិងថេយ៉ុងដូចជារាល់ដងខ្លាំងណាស់ ប៉ុន្តែគេបែរជាគ្មានភាពក្លាហានដូចជារាល់ដងទៅវិញ ក៏មិនដឹងថាហេតុអ្វីដូចគ្នា។ ចំណែកឯថេយ៉ុងឯណេះ វិញ ពេលគេមកដល់ក៏មិនបានចាប់អារម្មណ៍អ្វីច្រើន ព្រោះគេផ្តោតលើមេរៀនតែមួយមុខគត់ ជិតដល់ពេលប្រលងបញ្ចប់ឆ្នាំហើយ គេត្រូវតែប្រឹងប្រែងយកចិត្តទុកដាក់រៀនគឺជារឿងធម្មតា ណាមួយគេក៏ជាមនុស្សដែលចូលចិត្តការរៀនសូន្យស្រាប់ផង វាមិនចម្លែកទេដែលគេធ្វើបែបនេះ។ គីម ថេយ៉ុង ដែលជានិស្សិតិនៅឆ្នាំទីបួនស្មើជាមួយនិងជុងគុក គេជាបុរសសង្ហាម្នាក់នៅក្នុងថ្នាក់មួយនេះ គេជាមនុស្សដែលមានសម្តីរាបសារមិនឈ្លើយដូចជាក្មេងពាលដទៃ ប៉ុន្តែគេមិនសូវជាចូលចិត្តនិយាយស្តីច្រើន
ប៉ុន្មានទេ មនុស្សណាដែលបាននៅក្បែរគេតែងតែចូលចិត្តស្រឡាញ់រាប់អានគេគឺជារឿងធម្មតា ណា
មួយគេក៏មិនចេះប្រកាន់ច្រើន ហើយអ្វីដែលពិសេសគេក៏ជាមនុស្សប្រុសដែលពូកែខាងលេងបាល់បោះដូចគ្នា។ គេជាមួយនិងជុងគុកមានភាពស្ធិទ្នស្នាលគ្នាខ្លាំងណាស់ អាចថាខុសប្លែកពីអ្នកដទៃដែលគេធ្លាប់និយាយឬលេងជាមួយ។
   «មិនទៅនិយាយជាមួយអាថេយ៍ទេហ្ហេស?»
   «បងមិនឃើញថាគាត់កំពុងរៀនទេអី»តាមពិតចិត្តរបស់គេចង់ចូលទៅរកថេយ៉ុងដូចជាគ្រប់ពេលដែលគេតែងតែធ្វើខ្លាំងណាស់ មិនដឹងថាហេតុអ្វីបានជាមួយរយៈនេះគេបែរជាប្រែប្រួលមិនហ៊ាននិយាយជាមួយនិងថេយ៉ុងដូចជាពេលមុន បានឃើញកាយវិការរបស់នាយធ្វើខ្លួនប្លែកៗបែបនេះទៀតគេកាន់តែមិនហ៊ាន។
   «អឺៗ! តាមនិងទៅចឹង»ជីមីន មិនបានខ្វល់ខ្វាល់ច្រើនទើបមើលសៀវភៅបន្ត។
   «បងថេ-»
   «ថេយ៉ុង! ចេញលេងទៅលេងបាល់ដែរទេ?»រាងតូចលើកដៃដើម្បីជាការហៅដល់ថេយ៉ុង មិនទាន់និងបញ្ចប់ប្រយោគផងមិត្តរួមថ្នាក់ក៏កាត់សម្តីរបស់គេបាត់
ទៅហើយ ធ្វើឲ្យគេត្រូវទម្លាក់ដៃចុះជាមួយនិងទឹក
មុខសោកសៅ ព្រោះថេយ៉ុងមិនបានឮគេហៅនាយឡើយ។
   «អូខេបានតើ»ថេយ៉ុង ជាមនុស្សដែលចូលចិត្តលេងបាល់ បើមានមនុស្សមកបបួលគេបែបនេះមិនអាចឲ្យឪកាសនេះរំលងទៅបានឡើយ ប៉ុន្តែគេឆ្លៀតលេងតែពេលទំនេរពីការរៀនតែប៉ុណ្ណោះ។
   ទីង៚
   (Good morning hyung)សម្លេងសារទូរស័ព្ទរបស់ថេយ៉ុងបានបន្លឺឡើងហើយក៏មានឃើញពាក្យមួយប្រយោគនេះដែលផ្ញើចេញពីទូរស័ព្ទដៃរបស់ជុងគុកផ្ទាល់។ រាងតូចខំអង្គុយអើតកមើលចង់ដឹងថាថេយ៉ុងយកទូរស័ព្ទរបស់នាយឆ្លើយតបសាររបស់គេឬមួយក៏អត់ បើទៅនិយាយជាមួយនាយភ្លាមៗដូចជាមិនសម ជម្រើសដែលល្អគឺមានតែការសន្ទនាតាមសារនេះឯង។ ដៃមនុស្សមាឌធំទុកសៀវភៅចុះមួយឡែកសិនទើបយកទូរស័ព្ទរបស់ខ្លួនមកមើល គេក៏ចង់ដឹងពីសម្លេងសារនៅក្នុងនោះដូចគ្នា។
   «បងថេយ៍! តោះយើងទៅញាំបាយ»មិនទាន់និងចុចចូលមើលប្រអប់សារបានស្រួលបួលផង ក៏មាននារីម្នាក់ចាប់ដៃរបស់នាយធ្វើឲ្យគេមិនអាចមើលបានថាជាអ្នកណាជាអ្នកផ្ញើសារមក។
   «តោះ»នាយមិនចង់បដិសេធជាមួយនាង ទើបងើបខ្លួនតាមការទាញរបស់នាងពេលនោះតែម្តងទៅ។គ្រប់កាយវិការរបស់គេក៏មិនផុតពីក្រខ្សែភ្នែកតូចដែលមើលមកពីក្រោយ មិនដឹងថានាងជានរណា
នោះទេទើបមានសំណាងបានការថ្នាក់ថ្នមពីថេយ៉ុង
បែបនេះ មានអារម្មណ៍ថាជុងគុកដូចជាអស់សង្ឈឹម
ក្នុងការស្និទ្ធស្នាលជាមួយនិងថេយ៉ុងបន្តទៀតហើយ ព្រោះនាយលែងចាប់អារម្មណ៍ដូចជាពីមុនទៀត
ហើយ។
#ជេខេយ៍

🌹មិត្តភាព ឬ ស្នេហា🌹 (ចប់)Where stories live. Discover now