ជុងគុកកំពុងតែនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៃសាលារៀនរបស់គេដែលមានទូរដាក់សម្លៀកបំពាក់សិស្សជាច្រើនទៅតាមថ្នាក់រៀននីមួយៗ។ រាងតូចឈរគិតមួយសន្ទុះទើបចាប់ផ្តើមបើកទ្វារឡើងបង្ហាញឲ្យឃើញនៅរូបថតមនុស្សពីរនាក់ជាច្រើនសន្លឹកបិទនៅលើហ្នឹង ម្រាមដៃញ័រទទ្រើតចាប់ទាញ
យករូបភាពមួយសន្លឹកដើម្បីមកមើល ការចងចាំនៃរូបភាពទាំងនោះក៏បានលេចឡើងនៅលើខួរក្បាលរបស់គេភ្លាមតែម្តង។ វាជារូបភាពដែលខ្លួនគេផ្ទាល់បានថតជាមួយនិងថេយ៉ុងកាលពីរប៉ុន្មានអាទិត្យមុន
ពេលដែលអ្នកទាំងពីរនៅស្និទ្ធស្នាលគ្នា រូបភាពដែល
មានតែស្នាមញញឹមនិងមានគ្រប់កាយវិការប្រៀបដូចជាគូរសង្សារទៅហើយ តែគួរឲ្យស្តាយដែលពេល
នេះគ្រប់យ៉ាងហាក់ខុសពីមុនទាំងស្រុងដោយគ្មានមូលហេតុទៅវិញ។
«ខ្ញុំមិនគួរទុករូបទាំងនេះទៀតទេ ព្រោះម្ចាស់របស់ឯងគេប្រែប្រួលទៅហើយ»រាងតូចនិយាយដល់ត្រឹមនេះក៏ប្រម៉ែប្រមូលរូបដែលមានទាំងប៉ុន្មានបោះ
ចោលទាំងអស់ ទឹកភ្នែកមួយដំណក់ចាប់ផ្តើមស្រក់ចុះនៅលើថ្ពាល់ក្រពុំមានមន្តស្នេហ៍ ឲ្យតែគេនឹកឃើញ
រឿងរ៉ាវទាំងប៉ុន្មានជាមួយថេយ៉ុងមក គេចាប់ផ្តើមទន់ជ្រាយគ្រប់សណ្ឋនាការទៅហើយ។ ជុងគុកទម្លាក់ខ្លួនចុះអង្គុយនៅលើឥតផ្ទាល់ គេហាក់មានអារម្មណ៍ថា
ហត់នឿយនិងរឿងគ្រប់យ៉ាងអស់ទៅហើយ មិននឹកស្មានថាគេបែរជាមកទន់ជ្រាយនិងរឿងស្នេហាបែបហ្នឹងឡើយ ដឹងឮដល់ណាច្បាស់ជាខ្មាស់គេដល់ហ្នឹងជាមិនខាន មនុស្សធ្លាប់តែរឹងមាំបែរជាមកចុះខ្សោយដោយសារតែរឿងបែបនេះ។
ពេលល្ងាចត្រជាក់យប់ព្រលប់ឈានចូលមកដល់ ផ្ទៃមេឃទាំងមូលចាប់ផ្តើមក្របដណ្តប់ទៅដោយពពកពណ៌ខ្មៅក្រឹបហាក់បញ្ជាក់ឲ្យដឹងថានៅពេលបន្តិចទៀតនេះនិងមានភ្លៀងធ្លាក់បង្អុះចុះមកយ៉ាងខ្លាំង
ដំណើររបស់ក្មេងប្រុសម្នាក់នៅទីតាំងលេងបាល់បោះដើរដោយភាពអស់សង្ឈឹមនៅក្នុងចិត្ត ដៃម្ខាងកាន់ស្គីសំណព្វចិត្តរបស់ខ្លួន ព្រមទាំងមានស្ពាយកាតាបរៀននៅខាងក្រោយខ្នងដូចគ្នា។
ឈូ៚
បន្តិចក្រោយមកស្រាប់តែមានភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ធ្វើឲ្យរាងកាយតូចចាប់ផ្តើមញ័រខ្លួនប្រាណ
ទទឹកជោគសព្វសារពាង្គកាយ ក៏ប៉ុន្តែគេហាក់ដូចជាគ្មានប្រលឹងនៅក្នុងខ្លួនទាល់តែសោះ ដំណើរមួយៗឈានទៅមុខមិនសូម្បីតែងាកក្រោយ ខួរក្បាលរបស់គេចាប់ផ្តើមនឹកឃើញរឿងរ៉ាវពីមុនជារឿយៗទៀត
ហើយ។ កាយតូចដាក់ខ្លួនអង្គុយចុះឱបក្បាលជង្គង់សម្រក់ទឹកភ្នែកជាមួយនិងភាពឈឺចាប់ គេមិនបានខ្វល់ថាពេលនេះមានមេឃភ្លៀងធ្លាក់ចុះមកឬយ៉ាងណានោះទេ សំខាន់ពេលនេះគេចង់យំដើម្បីបញ្ចេញនូវភាពឈឺចាប់ដែលលាក់ទុកនៅក្នុងចិត្ត ក្រែងអាចកាត់បន្ថយភាពឈឺចាប់ដែលកប់នៅក្នុងទ្រូងបានខ្លះ។
ក្តុក៚
ក្តារស្គីសំណព្វចិត្តរបស់ជុងគុកត្រូវបានធ្លាក់ចុះនៅ
លើសំណាញ់របងដែកមួយកន្លែងដោយសារតែស្នាដៃរបស់ម្ចាស់វាជាអ្នកបោះចោល រាងកាយតូចរត់
ចេញទៅទាំងមានភ្លៀងធ្លាក់ ស្នាមទឹកភ្នែកដក់នៅ
លើថ្ពាល់ក្រពុំមិនឈប់ ភាពឈឺចាប់ស្ងាត់ៗធ្វើឲ្យគេរត់ចេញពីទីនោះយ៉ាងលឿនសម្តៅទៅបន្ទប់របស់ខ្លួន ពេលនេះនៅសល់តែក្តារស្គីមួយប៉ុណ្ណោះដែលនៅ
ហាលភ្លៀងទីនោះ ក្តារស្គីសំណព្វចិត្តរបស់ជុងគុក នឹកស្មានមិនដល់ថាម្ចាស់របស់វាដាច់ចិត្តបោះចោលទៅទាំងបែបនេះ។
***
ថ្ងៃថ្មី៚
ថ្ងៃថ្មីឈានចូលមកដល់ ផ្ទៃមេឃដែលក្របដណ្តប់ ទៅដោយពពកពណ៌ខ្មៅត្រូវបានរំសាយជំនួសឲ្យ ពន្លឺពណ៌ទឹកក្រូចរះបំភ្លឺមកភពផែនដី។ ពីរមួយថ្ងៃទៅ មួយថ្ងៃពេលវេលាមិនដែលងងឹតដូចយប់ជារៀងរហូតនោះទេ ជីវិតរបស់មនុស្សម្នាក់ៗក៏ដូចគ្នា តែងតែ មានពន្លឺជះមកលំអដល់មនុស្សលោកទាំងឡាយគ្រប់ៗគ្នាជានិច្ច។ នៅក្នុងថ្នាក់រៀនមួយកន្លែង សភាពសិស្សទាំងឡាយតែងតែប្រព្រឹត្តិសកម្មភាពដូចជារាល់លើក មនុស្សម្នារមិនសូវជាមានច្រើនប៉ុន្មានដោយសារតែពួកគេចេញទៅញាំអាហារក៏ដូចជានិយាយគ្នាលេងនៅខាងក្រៅអីបែបនេះ។
ជីមីនជាមួយនិងហ៊ូសុកនៅថ្ងៃនេះក៏មិនខុសពីរាល់ ដង ពួកគេទាំងពីរអង្គុយពិភាក្សាគ្នាពីមេរៀនដើម្បីត្រៀមប្រលងបញ្ចប់ឆ្នាំនៅប៉ុន្មានអាទិត្យទៀត។ សិស្សប្រុសស្រីជាច្រើនរួមចំណែកនោះក៏មានវត្តមានថេយ៉ុងកំពុងតែអង្គុយរៀនដូចគ្នា ប៉ុន្តែនៅក្នុង ខ្លួនរបស់គេដូចជាគ្មានអារម្មណ៍មើលមេរៀនទាល់តែ
សោះ ប្រហែលជាថ្ងៃនេះអវត្តមានរបស់មនុស្សម្នាក់
ដែលគេតែងតែនិយាយជាមួយរាល់ថ្ងៃក៏ថាបាន។
ថេយ៉ុងក្រឡេកមើលឆ្វេងស្តាំអើតមុខអើតក្រោយប្រៀបដូចជាស្វែងរកនរណាម្នាក់អញ្ចឹង ខ្សែភ្នែករបស់គេរ៉េចុះឡើងដើម្បីរកមនុស្សដែលគេចង់ជួប។
«អឺ..និយាយអញ្ចឹងចុះឯណាជុងគុកនោះ ដូចជាមិន ឃើញគេមករៀនទាល់តែសោះ»ហ៊ូសុក ស្ទើរតែភ្លេចពីវត្តមានប្អូនក្រៅខោរបស់គេបាត់ទៅហើយ រវល់តែរៀនខ្លាំងពេក ភ្លេចគិតថាថ្ងៃនេះដូចជាមិន
ឃើញជុងគុកមករៀនដូចជារាល់ដង។
«ខ្ញុំក៏មិនដឹងដូចគ្នាបងសុក ប្រហែលជាមិនមកទេ ដឹង ខលទៅក៏មិនចូលទៀត»ជីមីន
«ឬមួយគេមានរឿងអីទេដឹង?»
«មិនអាចទេ! បើសិនជាគេកើតអីពិតមែនប្រហែលជាខលមកប្រាប់យើងមុនក៏ថាបាន បងក៏ដឹងពីចរិតរបស់ប្អូនប្រុសយើងដូចគ្នា»
«អឹម! សង្ឈឹមថាដូចដែលឯងនិយាយផងទៅចុះ ពេលរៀនចប់ចាំយើងទៅរកគេដល់ផ្ទះទាំងអស់គ្នាតែម្តងទៅ»
«ក៏ល្អដែរបង! ដើម្បីកុំឲ្យមានការបារម្ភពីជុងគុក»
ជីមីន យល់ស្របជាមួយនិងហ៊ូសុក ណាមួយគេក៏
បារម្ភពីជុងគុកដូចគ្នា ដោយសារតែរាល់ដងជុងគុកមិនដែលអវត្តមាននៅម៉ោងរៀនម្តងណាឡើយ បាត់គេមួយថ្ងៃបែបនេះពួកគេក៏មិនហ៊ានគិតអាក្រក់ឡើយ សុខចិត្តគិតអ្វីដែលល្អកើតឡើងវាប្រសើរជាង។
«បងសុក ជីមីន! ខ្ញុំមានរឿងចង់និយាយជាមួយ បន្តិចតើបានទេ?»វត្តមានរបស់កម្លោះសង្ហាម្នាក់មក ឈរទល់មុខរបស់អ្នកទាំងពីរ ហ៊ូសុកជាមួយនិងជីមីនងើយមុខឡើងក៏បានឃើញថាជាថេយ៉ុង ទឹកមុខរបស់នាយដូចជាបារម្ភពីរឿងអ្វីម្យ៉ាងអញ្ចឹង។
«ថេយ៉ុង! ឯងមានរឿងអ្វីតើមែនទេ?»ហ៊ូសុក
«ចេញពីថ្នាក់ទៅនិយាយកន្លែងផ្សេងសិនទៅល្អ ជាង ខ្ញុំគិតថាទីនេះមិនសមនោះទេ»ថេយ៉ុង
«អូខេ»
***
«មានរឿងអ្វីក៏និយាយមកអាថេយ៍»មកដល់ក្រោយសាលារៀនមិនបង្អស់យូរជីមីនក៏សួរទៅកាន់ថេយ៉ុងតែម្តង។
«អ្នកទាំងពីរមានឃើញជុងគុកមកសាលាដែរទេ? ខ្ញុំរងចាំគេយូរមកហើយនៅថ្ងៃនេះមិនឃើញគេមក
សាលារៀនសោះ តើអ្នកទាំងពីរដឹងទេថាជុងគុកមានរឿងអី?»ទឹកមុខកាយវិការដែលថេយ៉ុងមានហាក់បង្ហាញឲ្យឃើញថានាយបារម្ភពីជុងគុកខ្លាំងណាស់ ប៉ុន្តែនាយមិននិយាយអ្វីឡើយ រងចាំស្តាប់ចម្លើយចេញពីមាត់របស់ជីមីនជាមួយហ៊ូសុកសិន។
«ពួកយើងកំពុងតែនិយាយពីរឿងនេះដូចគ្នា ប្រហែលជាជុងគុកចង់សម្រាកក៏ថាបាន បានជាមិនមករៀនបែបនេះ»ហ៊ូសុក និយាយអ្វីដែលគេបាន
និយាយជាមួយនិងជីមីន ព្រោះតែមិនគិតថាវាជារឿងធំអីណាស់ណាឡើយ។
«ខ្ញុំខលទៅគេៗមិនលើកសោះ អាចទេដែលមាន
រឿងមិនល្អកើតឡើងចំពោះជុងគុកនោះ?»
«កុំគិតរឿងមិនល្អពេកអីអាថេយ៍ ជុងគុកមិនកើតអ្វីក៏ថាបាន គេអាចជាចង់សម្រាកចង់នៅម្នាក់ឯងដោយ
សារតែមានរឿងមិនសប្បាយចិត្តកាលពីប៉ុន្មានថ្ងៃ
នេះ»ជីមីន
«ជុងគុកពិបាកចិត្តរឿងអី? អ្នកទាំងពីរអាចនិយាយ ប្រាប់ខ្ញុំបានទេ?»
«នេះឯងមិនដឹងរឿងទេហ្ហេស?»ហ៊ូសុក ភ្ញាក់ ផ្អើលបន្តិចដែលថេយ៉ុងមិនបានដឹងរឿង ហើយរឿងដែលជុងគុកពិបាកចិត្តក៏គ្មានរឿងអ្វីក្រៅពីរឿងរបស់
នាយឡើយ។
«ខ្ញុំមិនដឹងពិតមែន»
«រឿងរបស់ឯងនិងហើយអាថេយ៍»ជីមីន
#ជេខេយ៍
YOU ARE READING
🌹មិត្តភាព ឬ ស្នេហា🌹 (ចប់)
Actieការមើលថែគ្នាទៅវិញទៅមក អាចបញ្ជាក់បានទេថានេះគឺ ជាអារម្មណ៍អ្វីឲ្យពិតប្រាកដ? តើចំណងមួយនេះជាមិត្តភាពឬស្នេហា? ចង់ដឹងសាច់រឿងយ៉ាងណា កុំភ្លេចតានដានជាមួយនិងរឿងភាគថ្មីនៃចំណងជើង🌹មិត្តភាព ឬ ស្នេហា🌹ទាំងអស់គ្នា។ គីម ថេយ៉ុង និង ចន ជុងគុក ផាក ជីមីន និង ជុង ហ៊ូសុក ...