«ជុងគុក! ម៉េចក៏មិនទៅតាមថេយ៉ុងទៅ?»ហ៊ូសុក
«អត់ទេ! ខ្ញុំមិនចង់រំខានគាត់»
«ឯងនិងវាស្និទ្ធស្នាលគ្នាខ្លាំងណាស់ពីមុនមកតាម
ដែលបងដឹង ម៉េចក៏និយាយថារំខានទៅវិញ វាមិនប្រកាន់ឡើយបើម្នាក់នោះគឺជាឯង»
«មកពីជុងគុកឃើញថេយ៉ុងចេញទៅជាមួយនិងមនុស្សស្រីម្នាក់និងណា ទើបគេមិនចង់រំខាន»ជីមីន បានឃើញថេយ៉ុងបណ្តើរស្រីម្នាក់ចេញពីថ្នាក់រៀនទាំងមានកាយវិការស្និទ្ធស្នាលជាមួយគ្នាយ៉ាងខ្លាំង ទើបគេយល់អារម្មណ៍របស់ជុងគុកដែលមាននៅពេលនិង ព្រោះគិតថាអ្នកទាំងពីរប្រហែលជាមានអ្វីពិសេសមិនខានឡើយ។
«អឺ..បើអញ្ចឹងពួកយើងទៅរកអ្វីញាំវិញល្អជាង»ហ៊ូសុក មិនបានយល់ពីសណ្ឋានការអ្វីឡើយ តែគេ
បានឃើញជីមីនញាក់ភ្នែកឲ្យសញ្ញាទើបគេអាចយល់
ន័យ ហើយក៏ប្រញាប់និយាយប្តូររឿងពេលនោះតែ
ម្តងទៅ ខ្លាចថាបើនៅនិយាយយូរជាងនេះហើយ
សួរដេញដោលដល់ជុងគុកទៀត វាអាចជាប៉ះពាល់ដល់អារម្មណ៍របស់ជុងគុកជាមិនខានឡើយ។
«តោះជុងគុក»
«បាទ»និយាយហើយអ្នកទាំងបីក៏ដើរចេញពីថ្នាក់
បាត់ទៅ ដើម្បីសម្តៅទៅរោងអាហារដែលមិនឆ្ងាយពីសាលារៀនប៉ុន្មានទេ។
រោងអាហារ៚
«ចង់ញាំអីហៅនិងទៅ មិនចាំបាច់ក្រែងចិត្តបង
នោះទេ»ជីមីន
«ឯងនិយាយចេញមកបែបនេះ ធ្វើដូចខ្លួនឯងជាអ្នក
ចេញលុយអញ្ចឹង»ហ៊ូសុក
«បងសុកនិយាយត្រូវណាស់ រាល់ដងបងជីមីនតែងតែនិយាយបែបនេះរហូត ប៉ុន្តែចុងក្រោយពួកយើងគឺជាអ្នកចេញលុយរៀងខ្លួនតែដដែលនិង»ជុងគុក
«បងមិនស្មានថាឯងនៅចាំពីវានិងណា ទើបចេះតែនិយាយចោលទៅ»
«ឈប់ប្រកែកគ្នាទៅ ទុកឲ្យបងជាអ្នកទៅយកអាហារឲ្យពួកឯងវិញ»
«លើលោកនេះគ្មានអ្នកណាល្អជាងបងហ៊ូសុកទៀតនោះទេ»រាងតូចទាំងពីរនិយាយឡើងព្រមគ្នាទាំងសប្បាយចិត្ត ហ៊ូសុកគឺជាបងប្រុសដែលល្អបំផុតសម្រាប់ពួកគេទាំងពីរ នាយគឺជាកម្លាំងចិត្តដ៏ធំមួយ
សម្រាប់ជីវិតរបស់ពួកគេ ព្រោះនាយតែងតែផ្តល់ស្នាមញញឹមនិងភាពរីករាយជានិច្ចចូលមកក្នុងជីវិតរបស់ជីមីននិងជុងគុក មិនថាអ្នកទាំងពីរធ្វើអ្វីមួយឡើយ ហ៊ូសុកតែងតែឈរមើលពីក្រោយហើយតែងតែនិយាយថា ឯងអាចធ្វើបានមានបងប្រុសម្នាក់នេះចាំជួយផ្តល់កម្លាំងចិត្តឲ្យជានិច្ច។
«សុំចូលរួមម្នាក់ផងតើបានទេ?»សម្លេងមួយបានកាត់ផ្តាច់ការសន្ទនារបស់អ្នកទាំងពីរបន្ទាប់ពីហ៊ូសុក
ចេញទៅផុតបានមួយសន្ទុះ។
«បងថេយ៍»រាងតូចហៅថេយ៉ុងបង្អូសសម្លេង ឃើញថាមិញនេះនាយដូចជានៅជាមួយនិងស្រីម្នាក់
សោះ ម៉េចក៏ពេលនេះលេចវត្តមានរបស់គេនៅចំពោះមុខរបស់ជុងគុកទៅវិញ ចុះស្រីដែលនាយបាន
បណ្តើរចេញមកពីថ្នាក់មិញនេះបាត់ទៅណាហើយ? សំនួរនេះរាងតូចបានត្រឹមតែគិតនៅក្នុងចិត្តមិនហ៊ាន
បញ្ចេញមកឡើយ។
«សម្រេចថាបងអង្គុយហើយណា»ថេយ៉ុង សួរ
ម្តងទៀតទើបដាក់ខ្លួនអង្គុយចុះជិតជុងគុកតែម្តង ដោយសារតែឃើញសាមីខ្លួននៅភាំងភ្លឹកសម្លឹងមើល
មុខរបស់គេមិនដាក់ភ្នែកខ្លាំងពេក មនុស្សជួបមុខនិយាយលេងជាមួយគ្នារាល់តែថ្ងៃសោះ ធ្វើមើលតែ
មិនដែលឃើញគេពីមុនមកអញ្ចឹង។
«អង្គុយមកអាថេយ៍ សុទ្ធតែជាគ្នាឯងសោះ»ជីមីន
«ហើយចុះបងហ៊ូសុកនោះបាត់ទៅណាហើយ?
»ដោយយល់ឃើញថារយៈពេលកន្លងមកជីមីនជា
មួយនិងជុងគុកទៅណាមកណាតែជាមួយនិងហ៊ូសុកជាញឹកញាប់ទើបពេលនេះគ្មានវត្តមានរបស់គេធ្វើឲ្យថេយ៉ុងអត់និងសួររកមិនបាន។
«គាត់ទៅយកអាហារមកឲ្យពួកខ្ញុំ បន្តិចទៀតនេះ ប្រហែលជាមកដល់ហើយ»ជុងគុក
«និយាយអញ្ចឹងអាថេយ៍! មិញនេះយើងដូចជាឃើញឯងចេញមកជាមួយនិងស្រីម្នាក់ឮថាមកញាំបាយ ហើយចុះពេលនេះនាងនៅឯណាម៉េចក៏មិនឃើញមកជាមួយនិងឯងអញ្ចឹង?»ជីមីន ចាប់ផ្តើមចាប់អារម្មណ៍ពីចំណុចមួយនេះ ណាមួយគេក៏ចង់ស្រាយចំណុចមួយនេះដើម្បីឲ្យជុងគុកបានអស់ចម្ងល់ដូចគ្នា គេចង់ដឹងថានាងជាអ្នកណា ឬមួយក៏ជាសង្សាររបស់ថេយ៉ុងអីបែបនេះ។
«យើងចេញមកជាមួយនាងពិតមែន តែពេលមក
ដល់នាងក៏ប្តូរចិត្តទៅញាំអីជាមួយនិងសង្សាររបស់នាង ទើបយើងឃើញជុងគុកអង្គុយតុមួយនេះ ហើយក៏មកចូលរួមដូចដែលឯងបានឃើញនេះឯង»ថេយ៉ុង និយាយប្រាប់ទៅពួកគេយ៉ាងក្បោះក្បាយដើម្បីកុំឲ្យអ្នកដែលអង្គុយនៅម្តុំនេះមានការយល់ច្រឡំចំពោះគេ ណាមួយគេក៏បានគិតថា បើសិនជាគេនិយាយកុហក
ទៅតើបានអ្វីមកវិញ? បើគេនិងនាងពិតជាគ្មានអ្វីពាក់ព័ន្ធជាមួយនិងគ្នាពិតមែន។
«សង្សាររបស់នាងតើមែនទេ?»ជុងគុក ស្តាប់ឮទាំងភ្ញាក់ផ្អើល គេស្មានថានាងជាមនុស្សដែលថេយ៉ុងស្រឡញា់ទៅវិញទេ មិនគិតថានាងមានសង្សាររួចទៅហើយទៅវិញ។
«បាទ! សង្សាររបស់នាង ហើយចុះជុងគុកគិតថាបងកុហកតើមែនទេ?»មនុស្សមាឌធំពោលពាក្យនិយាយជាមួយរាងតូចឡើងសុភាព ដល់ថ្នាក់អ្នកដែលអង្គុយក្បែរដូចជាជីមីនមានអារម្មណ៍ថាចង់លើសជាតិស្ករជំនួសជុងគុកទៅហើយ នេះគ្រាន់តែជាមនុស្សស្និទ្ធស្នាលផងគេធ្វើប៉ុណ្ណឹង ចុះទម្រាំតែអ្នក
ទាំងពីរក្លាយជាសង្សារនិងគ្នាទៀត តើជុងគុកអាចមានជំងឺទឹកនោមផ្អែមដែរទេនៅថ្ងៃខាងមុខនោះ?
«មិនមែនទេ ខ្ញុំមិនបានគិតបែបនិងឡើយ»រាងតូចឆ្លើយបដិសេធទាំងផ្ទៃមុខក្រហមព្រឿងៗ នៅពេលដែលថេយ៉ុងសម្លឹងមើលមុខរបស់គេចំៗព្រមទាំង
និយាយសម្តីផ្អែមល្ហែមជាមួយនិងគេទាំងដែលមានមនុស្សច្រើននៅជិតដោយមិនខ្មាស់អ្នកដទៃមើលមកក្នុងន័យមិនសម ធ្វើឲ្យគេអត់និងរំភើបមិនបាន។
«អាហារមកដល់ហើយ អៅ! អាថេយ៍មកដល់យូរ
ហើយតើមែនទេ?»ហ៊ូសុក ដាក់ថាសអាហារចុះ ទើប
ងាកមកចាប់អារម្មណ៍ជាមួយនិងមនុស្សដែលអង្គុយជិតជុងគុក ហើយក៏មិនស្មានថាជាថេយ៉ុងដូចគ្នា។
«ខ្ញុំទើបតែមកដល់ទេបងសុក»
«ខ្ញុំថាពួកយើងញាំបាយសិនទៅ សឹមនិយាយគ្នាតាមក្រោយ»យល់ថាហ៊ូសុកដូចជាចងចិញ្ចើមឆ្ងល់ ទើបជីមីនកាត់សម្តី បន្តិចទៀតនេះហ៊ូសុកនិងយល់
ដោយខ្លួនឯងទេដោយមានជីមីនជាអ្នករាយការប្រាប់គ្រប់យ៉ាងមិនខាន ព្រោះគេដឹងថាហ៊ូសុកប្រាកដជា
នៅងឿយឆ្ងល់រឿងថេយ៉ុងជាមួយនិងស្រីម្នាក់អម្បាញ់មិញច្បាស់ណាស់។
«ញាំឲ្យច្រើនទៅជុងគុក ឯងដូចជាស្គមខ្លាំងណាស់មួយរយៈនេះ»មនុស្សមាឌធំចាប់សាច់គោនៅក្នុងចានរបស់ខ្លួនឯងមួយដុំដួសឲ្យទៅរាងតូច ទាំងដែលទង្វើរបែបនេះធ្វើឲ្យអ្នកទាំងពីរដែលមើលមកអត់និងលួចញញឹមមិនបាន ដែលបានឃើញពួកគេទាំងពីរមកស្និទ្ធស្នាលគ្នាដូចពីមុន។
«អរគុណណាស់បងថេយ៍»
«អាថេយ៍វានិយាយបែបនេះ បានន័យថាពួកយើងមិនបានមើលថែជុងគុកឲ្យបានល្អតើមែនទេ?»ហ៊ូសុក ធ្វើដូចជាអន់ចិត្តបន្តិច ទាំងដែលការពិតគ្រាន់តែជាការសម្តែងរបស់គេទេ ព្រោះគេជាមនុស្សដែលចូលចិត្តលេងសើចច្រើន គេអាចធ្វើឲ្យអ្នកដែលនៅក្បែរខ្លួនមានភាពសប្បាយរីករាយបានគ្រប់ពេលឲ្យតែនៅក្បែរគេ។
«មិនមែនមានន័យបែបនោះទេបងសុក»
«បងប្រុសបងឈប់និយាយធ្វើបាបដល់បងថេយ៍
ទៀតទៅ មើលចុះគាត់អន់ចិត្តបាត់ហើយ»រាងតូច ងាកមកស្តីឲ្យហ៊ូសុកបែបលេងសើច តាមពិតទៅថេយ៉ុងមិនបានប្រកាន់និងរឿងបែបនិងឡើយ ហើយក៏យល់ថាជាការលេងសើចដូចគ្នា ព្រោះគេក៏អាចស្គាល់ច្បាស់ពីចរិតលក្ខណៈរបស់ហ៊ូសុកដូចគ្នា។
«ទៅៗ បងថេយ៍របស់ឯងល្អជាងពួកបងស្រាប់
ហើយ»
«មិនមែនទេបងប្រុស»
«ហាសហា បងលលេងទេ»ឃើញផ្ទៃមុខតូច
ក្រមិចដូចជារកកលចង់យំ ទើបហ៊ូសុកបញ្ឈប់ការលេងសើចរបស់គេ ដូចដែលដឹងស្រាប់ហើយថាហ៊ូសុកជាមនុស្សពូកែនិយាយកំប្លែងយ៉ាងណា ហើយជុងគុកក៏បានស្គាល់គេច្បាស់ថែមទៀត នឹកស្មានមិនដល់ថាគេនៅតែមិនដឹងចិត្តបងប្រុសក្រៅត្រកូលរបស់គេបែបនេះ។
«ឆាប់ញាំទៅ នៅនិយាយគ្នាដល់ណាទៀត បន្តិចទៀតនេះលោកគ្រូចូលបង្ហាត់ឥលូវហើយ»ជីមីន
«បាទ»
«ចេញពីរៀនឯងទៅលេងបាល់មែនទេអាថេយ៍?
»ជីមីន តែងតែឃើញថេយ៉ុងគេធ្វើបែបនេះរាល់ថ្ងៃឲ្យតែពេលសម្រាករៀន បានជាគេសួរឡើង។
«ប្រហែលហើយ យើងចង់ហាត់ប្រាណបាន
បន្តិចសឹមទៅបន្ទប់សម្រាកយកកម្លាំង»
«គិតទៅឯងនេះពូកែខ្លាំងណាស់ មកពីរៀនហត់ហើយនៅឆ្លៀតទៅលេងបាល់ថែមទៀត បើយើងវិញមិនដល់ឯងឡើយ»
«បងសុកដូចជានិយាយបញ្ជោរខ្ញុំដល់ហើយ ខ្ញុំមិនដល់ថ្នាក់និងក៏ថាបាន»
«បងសុកនិយាយពិត ខ្ញុំក៏កោតសរសើរបងថេយ៍ដូចគ្នា»
«យ៉ាងណាក៏មិនពូកែដល់ជុងគុកដែរ ព្រោះឯងក៏ចូលចិត្តជិះស្គីពេលចេញពីរៀនដូចគ្នា»ជាការពិតណាស់ដែលជុងគុកចូលចិត្តលេងស្គីពីពេលសម្រាក គេលេងរបស់នេះដូចជាអ្នកជំនាញម្នាក់ ហើយគេក៏ចូលចិត្តទៅជិះលេងកន្លែងដែលថេយ៉ុងលេងបាល់ដូចគ្នា ដើម្បីបានឃើញគ្រប់កាយវិការរបស់នាយនោះទេ។
«ពិភពលោកនេះដូចជាមានពួកគេតែពីរនាក់ទេមើលទៅ»ជីមីន ងាកមកខ្សឹបដាក់ហ៊ូសុក មានអារម្មណ៍ថាមិនចូលចិត្តអ្នកមានស្នេហាទាល់តែសោះ និយាយសាសងគ្នានៅចំពោះមុខអ្នកដទៃដោយមិនកោតក្រែង មិនដឹងទេឬថាអ្នកអត់គូរដូចជាពួកគេនាំគ្នាច្រណែន?
#ជេខេយ៍
YOU ARE READING
🌹មិត្តភាព ឬ ស្នេហា🌹 (ចប់)
Actionការមើលថែគ្នាទៅវិញទៅមក អាចបញ្ជាក់បានទេថានេះគឺ ជាអារម្មណ៍អ្វីឲ្យពិតប្រាកដ? តើចំណងមួយនេះជាមិត្តភាពឬស្នេហា? ចង់ដឹងសាច់រឿងយ៉ាងណា កុំភ្លេចតានដានជាមួយនិងរឿងភាគថ្មីនៃចំណងជើង🌹មិត្តភាព ឬ ស្នេហា🌹ទាំងអស់គ្នា។ គីម ថេយ៉ុង និង ចន ជុងគុក ផាក ជីមីន និង ជុង ហ៊ូសុក ...