2

20 3 0
                                    

      _ព្រឹកឡើង_

នៅពេលក្នុងបន្ទប់មួយគេឃើញមានបងប្អូនពីរនាក់កំពុងគេងឱបគ្នានៅលើគ្រែនៅឡើយទេ។

"ហឹម...អាវ៎ បងមីននេះមិនក្រោកទេហេសគេងយូរម្លេះម៉ោងប៉ុន្មានហើយអញ្ចេស.!?"ជុងហ្គុកបានក្រោកហើយឡើងនៅមើលនាឡិកានៅលើតុសម្អាង
"ហុីយ!!.៦:៣០ហើយបងមីនឆាប់ងើបមកបងមិនទៅធ្វើការទេ"ជុងហ្គុកឃើញថាម៉ោងរៀងជ្រុលទៅហើយក៏ទៅដាស់ជីមីនឲ្យក្រោកឡើងហើយទៅធ្វើការជាមេគេផងទៅយឺតមិនល្អឡើយ

"អឹម...អត់ទេឯងទៅណាក៏ទៅហ្គុកគីបងចង់គេង"ជីមីនបានទាញភួយយកមកឃ្លុំយា៉ងជិតហើយគេងបន្ត

"អត់ទេបងមិនទៅធ្វើការទេហេស..លឿនឡើងឆាប់ងើប"ជុងហ្គុកទាញភួយចេញតែមិនឈ្នះអ្នកកំពុងគេងនោះសោះឡើយអស់ជម្រើសជុងហ្គុកក៏បានលើកគេមកនិយាយដូចខាងក្រោម
"បងមើលខ្ញុំចុះទោះងងុយប៉ុណ្ណាក៏ខ្ញុំខំងើបដើម្បីទៅសាលារៀនដែលនេះខ្ញុំមិនទាន់ចេញធ្វើការផងក៏ឧស្សាហ៍ថ្នាក់នេះទៅហើយបើខ្ញុំបានទៅធ្វើការនៅទីណានោះ ទីនោះច្បាស់ជាមានមុខព្រោះមានបុគ្គលិកល្អដូចខ្ញុំ..ហា..ហា."ជុងហ្គុកនិយាយទាំងមោទន:ភាពលើខ្លួនព្រោះវាដូចគេថាមែននោះឯង ហើយគេថែមទាំងងើបមើលទៅលើមេឃជាមួយនិងកាយវិការដៃផងដែល

"អួយ..ភឹប..".
"បើអញ្ចឹងក៏មកគេងជាមួយគ្នាមក"ជីមីនស្តាប់បានតែថាជុងហ្គុកថាគេងងុយប៉ុណ្ណាក៏នៅដោយក៏នៅតែក្រោកដែលទើបជីមីនស្រវាបើភួយឲ្យរាងតូចជុងហ្គុកគីចូលមកក្នុងដែលហើយអោបរឹកយា៉ងណែនថែមទៀតផងតែភ្នែកគេគឺនៅបិទដដែល

"អារ៎.!មិចក៏បងទាញខ្ញុំអញ្ចឹងលែងទៅខ្ញុំទៅសាលា.."ជុងហ្គុកវៃដៃជីមីនតិចដើម្បីឲ្យនាយប្រលែងគេពីការអោបរិតតែជីមីនបែបជារិតគេបន្ថែមទៅវិញ

"ឯងនិយាយថាមិចវិញប្រុងទៅសាលាថ្ងៃអាទិត្យនិងឬ .ហា.ហា.បងចង់ដឹងណាស់ថាសាលាឯងរៀនជាសាលាមួយណាដែលទៅ"ជីមីនបើកភ្នែកមើលទៅជុងហ្គុកចំហើយសើចមនេះប្អូនគេរៀនពេកមិនដឹងថ្ងៃណាថ្ងៃឬ ឬក៏វាជិតប្រឡងបញ្ចប់ឆ្នាំហើយទើបគេខំថ្នាក់នេះទេដឹង

"ហាស..ថ្ងៃនេះជាថ្ងៃអាទិត្យពិតមែនឬ"ជុងហ្គុកជ្រួញជញ្ចើមហើយភ័យតិចៗខ្លាចថាជីមីនដឹងថាគេចូលចិត្តថើរលេងយប់ជ្រៅមិនខាន(ជីមីនសូវនៅផ្ទះទេគេទៅធ្វើជំនួយនៅក្រៅប្រទេសឯណោះ)

ជីវិតជាប្តីប្រពន្ធ😊💓💜Where stories live. Discover now