រឿង «សង» លំនាំសាច់រឿង

580 36 3
                                    

ប្រលោមលោករន្ធត់BL (Series 1)
រឿង «សង»
•សងមានច្រើនរបៀប ចុះបើសងដោយជីវិតតើព្រមទេ?
+លំនាំសាច់រឿង៖
តារាវណ្ណ ជាសិស្សវិទ្យាល័យដែលមានអត្តចរិតស្ងប់ស្ងាត់ជាទីបំផុត។ ព្រោះតែភាពស្រស់សង្ហារបស់គេ វាបែរជាធ្វើឱ្យជីវិតក្នុងវិទ្យាល័យរបស់គេមិនស្អាតដូចមុខមាត់របស់គេនោះឡើយ!
ក្រោយពីតារាវណ្ណត្រូវបានតាមស្រលាញ់ដោយកូនប្រុសអ្នកមានអំណាចម្នាក់ និងជាសិស្សដែលកាងប្រចាំសាលាចូលចិត្តធ្វើបាបសិស្សដទៃ វាបានធ្វើឱ្យជីវិតតារាវណ្ណក្រឡាប់ចាក់ស្ទើរតែ៣៦០ដឺក្រេ។ អ្វីដែលមិនគួរឱ្យ គឺរឿងរ៉ាវវាក៏បានឈានទៅដល់ភាពយ៉ាប់យ៉ឺន នៅពេលដែលតារាវណ្ណត្រូវបានសម្លាប់ដោយក្រុមសិស្សមួយក្រុម ព្រោះតែភាពនៃក្ដីប្រច័ណ្ឌ ច្រណែន និងមោហ៍បាំង។ តារាវណ្ណស្លាប់ទាំងមិនអាចនិយាយពាក្យលាទៅមនុស្សជាទីស្រលាញ ស្លាប់ដោយមិនមាននរណាអាចរកសាកសពគេឃើញ...ស្លាប់ទាំងភាពអយុត្តិធម៌។
រហូត២ឆ្នាំក្រោយរឿងរ៉ាវចម្លែកៗ និងភាពព្រឺព្រួចវាក៏បានកើតមានឡើង នៅពេលដែលវិញ្ញាណនៃភាពចងគំនុំបានវិលត្រលប់មកសងសឹកក្រុមមនុស្សមួយក្រុមទាំងនោះវិញឱ្យស័ក្តិសមនូវអ្វីដែលជនទាំងនោះបានធ្វើមកលើរូបតារាវណ្ណ។
ពេលនោះហើយ ដែលពាក្យថា សង ត្រូវបានតាមវិលវល់ជីវិតក្រុមសិស្សទាំងនោះ រហូតធ្វើឱ្យជីវិតពួកគេរស់នៅវេទនា ស្លាប់ក៏វេទនា....
«មិនថាយើងក្លាយជាវិញ្ញាណ មិនថាពួកឯងនៅទីណា! មិនថាយើងត្រូវចុះនរករាប់រយជាន់វេទនាយ៉ាងណា តែអ្វីដែលយើងនឹងត្រូវទាមទារពីពួកឯង គឺពាក្យថា សង! ឯងត្រូងសងយើងដោយជីវិត...!»
___________
ផ្ដើមភាគទី១ ថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២...
និពន្ធដោយ ឃឹម វុត្ថាន (សមុទ្ទ)
សាច់រឿងដោយ ឃឹម វុត្ថាន
រូបភាពCover ប្រភពរូបដែលកាត់បានពី Pinterest

រឿង «សង» ប្រលោមលោកBLរន្ធត់ Where stories live. Discover now