ផ្តេីម​រឿង

232 11 0
                                    

ភូមិគ្រឹះ​ដ៏​ធ​ស្កឹមស្កៃនៃ​ត្រកូល​ចនដែល​ជា​សេដ្ឋី​នៃទីក្រុងសេអ៊ូលហាក់មាន​ភាព​អ៊ូអរ​ខុសធម្មតា​  អ្នក​បម្រើ​មួយ​នៅ​ទីនេះ​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​ក្នុង​ការ​ សម្អាត​ តុបតែង​ ធ្វើ​ម្ហូបអាហារ​ ដេីម្បី​ត្រៀម​ទទួល​ អនាគត​ កូន​ប្រសារ​នៃ​គ្រួសារ​ចន
"​ ពួកឯង​រៀប​ចំ​សម្អាត​ បន្ទប់​អ្នកប្រុស​តូច​បាន​ស្អាត​ឫនៅ? "​ ម៉ែដោះ​ ដែល​ជា​មនុស្ស​ចាស់​ជាងគេ​នៅទីនេះ​ និយាយ​សួរនាំទៅ​កាន់​ អ្នកបម្រើ​ ស្រី2,3នាក់​ដែល​ទេីបតែ​ចុះមក​ពីរៀប​ ចំ​បន្ទប់​អោយ​ អ្នកប្រុស​តូច​ដែលត្រូវជា​ អនាគត​ ចាហ្វាយ​ថ្មី​របស់​ពួកគេ​
"​ រួចហេីយ​ចា៎​ អញ្ចឹង​ពួកខ្ញុំ​ទៅ​ធ្វើការ​ផ្សេងៗ​ហេីយ​ "​ ពួកនាង​ក៏​ដេីរ​ចេញទៅ​ធ្វើ​កិច្ចការ​ផ្សេងទៀត​ ទៅតាម​តួរនាទីរបស់​ខ្លួន​
"​ ម៉ែដោះ​ យ៉ាងមេច​ហេីយ​រៀបចំ​រួចឫនៅ? "​ អ្នកស្រី​ចន​ សួរ​ទៅ​កាន់​ស្ត្រី​វ័យ​ចំណាស់​ដោយ​សម្តី​ផ្អែម​ នឹង​ញញឹម​ជាប់​មាត់​តិចៗ​ ថ្វីត្បិត​ថា​ គាត់​ជា​ចាហ្វាយ​ស្រី​នៅ​ទីនេះ​មែន​ តែ​អ្នកស្រី​ចន​ ពុំដែលលេង​រឹក​ ឆ្មេីងឆ្មៃ​ដាក់​អ្នក​ឋានៈ​ក្រោម​ខ្លួន​ឡេីយ​ ដូច្នេះ​ហេីយ​ទេីប​ អ្នក​បម្រើ​នៅទីនេះ​ គោរព​ស្រឡាញ់​ គាត់​គ្រប់ៗគ្នា
"​ រៀបចំ​រួច​រាល់​ហេីយ​លោកស្រី​ "​
"​ ល្អណាស់​ ម៉ែដោះ​ អញ្ចឹង​ខ្ញុំ​ឡេីងទៅលេី​ងូតទឹក​ស្លៀក​ពាក់​ត្រៀម​ទទួល​កូន​ប្រសារ​របស់​ខ្ញុំ​សិន​ "​
"​ ចា៎​អញ្ជើញ​លោក​ស្រី​ "​
រំលង​ជាង​ 2​ ម៉ោង​ សម្លេង​ចាប់​ហ្វ្រាំង​ឡាន​ទំនើប​ បាន​បន្លឺ​ឡេីង​ នៅ​មុខ​ភូមិគ្រឹះ​ស្កឹមស្កៃ​  ក្មេង​ប្រុស​តូច​ច្រឡឹង​ ចុះ​ពីលេី​ឡាន​ព្រម​ជាមួយ​ ស្នាម​ញញឹម​ស្រស់​ស្រាយ​
"​ ម៉ាក់​អ៊ុំ​ "​ រាងតូច​ រត់​មក​អោប​ ស្រ្តី​ចំណាស់​សាច់​ចាំ​ទាំង​ក្តី​នឹក​ រលឹក​
"​ ហឹម!!​ ហត់ទេ​កូន​ចូលសម្រាក​សិនទៅ​ "​ អ្នកស្រី​ លេីក​ដៃ​អង្អែល​ក្បាល​ រាងតូច​តិចៗ​ ដោយក្តី​ស្រឡាញ់​ មេីល​ចុះ​បេីគួរអោយ​ស្រឡាញ់​យ៉ាង​នឹង​ អ្នកណា​ មិនចង់បានជាកូនប្រសារទៅ
"​ បាន​អោប​ ម៉ាក់​អ៊ុំ​ ក្មួយ​បាត់​ហត់​អស់​រលីង​ ហិហិ​ "​ រាងតូច​សេីច​ចេញ​ធ្មេញ​យ៉ាង​គួរ​អោយ​ខ្នាញ់​ ធ្វើ​អោយ​ អ្នកបម្រើ​ដែល​ចេញមក​ទទួល​ នឹង​ អ្នកស្រីចន​ ធ្លោយ​សេីច​ទៅតាម​
"​ សម្តី​ផ្អែម​ណាស់​យេីង​នឹង​ តោះ​ចូលក្នុង​ណា​ម៉ាក់​បានអោយគេ​ រៀបចំ​ម្ហូប​ច្រេីន​ណាស់​ ដែល​កូនចូលចិត្ត​ "​
"​ បាទ​ "​
"​ មកហេីយ​ហេស​ កូនថេយ៍​ អម្បាញ់មិញ​ ប៉ា​រវល់​ងូតទឹក​ទេីបមិនបានចុះទទួល​ កុំខឹងអី​ "​ លោកប្រុស​ ចន​ ដែល​អង្គុយ​នៅ​សាឡុង​ទទួល​ភ្ងៀវ​ ក៏​ងេីប​ឡេីង​ និយាយ​ជាមួយ​ រាងតូច​ ដែល​កំពុង​ដេីរ​ បណ្តេីរ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ទាំង​ស្នាម​ញញឹម​ ជាប់តែម្តង
"​ មិនអីទេ​ប៉ា​អ៊ុំ​ "​ រាងតូច​អង្គុយ​ចុះ​ នៅ​សាឡុង​ ហេីយ​ក៏​តប​ ទៅ​លោកចនវិញ​ ទាំង​សម្តី​ទន់ភ្លន់​ ធ្វើ​អោយ​ ពីរ​នាក់​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​រិតតែ​ពេញ​ចិត្ត​នឹង​ អនាគត​កូន​ប្រសារ​ម្នាក់នេះហេីយ​
"​ តោះទៅ​ញ៉ាំបាយ​អញ្ចឹង​ "​
"​ ចុះ​ឯណា​ អឺ...​ "​
"​ រក​ជុងហ្គុក​មែនទេ​កូន?  គេ​មិនទាន់​មក​ទេ​ គឺ​រវល់​ការងារ​កូន​កុំ​ខឹងបងអីណា​ "​ ក្រោយ​ឃើញ​ រាងតូច​ងាក​ឆ្វេង​ស្តាំ​ ក៏​គាត់​ដឹងទៅ​ហេីយ​ថារក​កូនប្រុស​គាត់​ ដូច្នេះ​ហេីយ​ក៏​រក​លេស​ ដោះសា​ កុហក​ទៅ​រាងតូច​ ទាំងញញឹម​មិនសម​ ព្រោះ​ កូន​ តែម្នាក់​ របស់​គាត់​នេះ​ មិនបាន​រវល់ធ្វេី​ការ​អីទេ​ ច្បាស់​ណាស់​គឺ​រវល់​បណ្ដើរ​ស្រី​ទៅ​ shopping នឹងឯង​ គាត់​ក៏បានតេ​ អោយ​មក​ទទួល​ ថេយ៍​ដែរ​ តែគេ​នេះ​រឹងក្បាលមិនព្រមមក​ ចាំមេីល​ចុះ​មកវិញដឹងតែត្រូវហេីយ
"​ អូ!!! ខ្ញុំ​មិនខឹងទេ​ ហេីយ​ក៏​មិនចង់​រំខានគាត់អីដែរ​ ត្រឹមតែ​ប៉ុណ្ណឹង​ ខ្ញុំ​ កក់ក្តៅ​ពេកហេីយ​ អញ្ចឹង​ក្មួយ​សុំ​ទៅ​ងូតទឹក​សិនហេីយ​ "​
"​ ច៎ាសទៅចុះ​កូន​ ឈីង​ ជូន​ កូនថេយ៍​ទៅបន្ទប់ផង​ "​
"​ ច៎ាស​លោកស្រី​ អ្នកប្រុស​តូច​ អញ្ជើញ​មកខាងនេះ​ "​
ក្រោយ​ឃេីញ​ រាងតូច​ឡេីង​ទៅផុតហេីយ​ មិនចាំយូរ​អ្នកស្រី​ ចន​ ក៏​ទាញ​ទូរស័ព្ទ​ call ទៅ​ លោក​កូន​របស់​ខ្លួន​ភ្លាម​
"​ អាឡូ​ ចន​ ជុងហ្គុក​  កូន​ចង្រៃ​ "​ គ្រាន់តែ​ រាងក្រាស់​លេីកទូរស័ព្ទ​ភ្លាម​  អ្នកស្រី​ ចន​ក៏​ ជេរ​យកតែម្តង​ ខឹងណាស់​ អនាគត​ប្រពន្ធ​ មកហេីយ​មិនព្រម​ មកទទួល​ទេ​ នៅ​រវល់​ជាមួយ​នឹង​ ស្រី​មុខលុយអស់នោះឯង​ នេះ​ បេី​ ថេយ៍​ដឹងហេីយ​មិនព្រម​ រៀប​ការ​ នោះគិតយ៉ាងមេចទៅ
< ហូយ!! ម៉ាក់​ យ៉ាងមេច​នឹង​ ហេតុអីក៏មកជេរកូនបែបនេះ >  សម្លេង​ធំ​ស្អក​ បន្លឺ​ឡើង​ ចេញ​ ពី​ខ្សែ​ទូរសព្ទ​ម្ខាងទៀត​ ហាក់​ដូច​ធុញ​ទ្រាន់យ៉ាងខ្លាំង​ មនុស្ស​កំពុង​នាំ​សង្សារ​មក​ដេីរ​ shopping ​ផង​ ឥឡូវ​មក​ លឺ​អ្នកម្តាយ​ជេរបែបនេះ​ អស់​អារម្មណ៍​រលីង​
"​ កុំ​មក​ធ្វើ​ពេីរ​ ឆាប់​មក​ផ្ទះ​ភ្លាម​ ពេលនេះប្អូនមកដល់ហេីយ​ "​
<ខ្ញុំ​មិនទាន់ទៅ​ទេ​ណាម៉ាក់​ហេីយ​ក្មេង​នោះមក​ក៏​មកទៅ​មានអីពាក់ព័ន្ធនឹង​ខ្ញុំ​>
"​ គេ​ ជា​គូរដណ្ដឹង​ឯង​ អាទិត្យ​ក្រោយ​ក៏​រៀបការ​ហេីយ​  ឯងនិយាយបែបនេះ​ បានយ៉ាងមេច​? "​ 
< តែខ្ញុំ​មិនចង់ការទេ​ > នាយ​កម្លោះ​ ប្រកែក​មិនចង់ការ​ ទាំង​ដែរ​គូរ​ដណ្ដឹង​របស់​ខ្លួន​ពេលនេះ​ នៅផ្ទះ​របស់​គេទៅហេីយ ចំណែក​ថ្ងៃរៀបការ​​ក៏​កាន់​តែ​គៀក​ផងដែរ
"​ បេីឯងមិនការ​នឹងមកផ្ទះឥឡូវនេះទេ យេីង​នឹងបិទ​ កាត​ឯងទាំងអស់​ ដំណែង​អគ្គនាយក​ អីនោះ​ ក៏​យេីង​ដកហូតវិញដែរ​ ហេីយ​ត្រៀម​ខ្លួន​ បាត់​ឈ្មោះ​ពី​គ្រួសារ​ចន​ទៅ​ "​ លេីកនេះ​ លោក​ចន​ ជាអ្នកនិយាយ​ម្តង​ ហើយ​គាត់​មិន​មែន​ចេះ​តែគម្រាមទេ​ ម៉ាត់​ណា​គឺ​ម៉ាត់​នឹង​ បេី​សិន​ជា​កូន​កំហូច​មួយ​នេះ​ នៅតែ​ចចេស​គាត់​ច្បាស់ជា​ធ្វើ​តាម​សម្ដី​ហេីយ​
<  លោកប៉ា.....​ធ្វើ​បែបនេះ​បានយ៉ាងមេច​ ហឺយ​!! ការក៏ការ​ > ទាល់​តម្រិះ​ នាយ​ក៏​ព្រម​ធ្វើ​តាម​ អ្នក​ជា​ឪពុក​ តែ​ការហេីយ​ កូនប្រសា​ របស់​ប៉ាម៉ាក់​យ៉ាងមេច​នោះមិនធានាទេ​
" ល្អណាស់​កូន​ប្រុស​ អញ្ចឹង​ឆាប់​ចេញ​មក​ផ្ទះ​ផង​ "​ លោកចន​ នឹង​ ប្រពន្ធ​ញញឹម​សម​ចិត្ត​ នៅពេល​ លឺ​ កូន​ប្រុស​ខ្លួន​ព្រម​តាម​សំណើ​

___________

គីម​ ថេហ្យុង​ អាយុ​ 23​ឆ្នាំ​ ជាកូន​កំព្រា​ ឪពុក​ម្តាយ​ស្លាប់​ចោល​តាំង​ ពី​ អាយុ13​ឆ្នាំ​ កេរ្តិ៍​មរតក​ទាំងអស់​ ត្រូវ​ធ្លាក់​មកលេី​ នាយតូច​ទាំងអស់​ ព្រោះ​គេ​ជាកូន​ ប្រុស​តែម្នាក់​ប៉ុណ្ណោះ​នៅក្នុង​គ្រួសារគីម​ កម្លោះ​តូចម្នាក់​នេះ​ មាន​សម្រស់​ស្រស់​ស្អាត​ ប្រៀបដូចមនុស្សស្រី​  ដៃជើង​តូច​ស្រឡូន​ ចង្កេះតូច​មួយ​ក្តាប់​ ទម្រង់​មុខ​ប្រៀប​ដូច​គំនូរ​ ឃើញ​ហេីយ​អត់នឹង​លង់​ មិនបានតែម្តង​ អត្តចរិត​វិញ​ មេីលទៅ​សុភាពស្លូតបូត​ រួសរាយ​ មិនប្រកាន់​ឋានៈ​ តែ​ក៏​បង្កប់​ នៅ​ភាព​ឃោរឃៅ​ផងដែរ​ សម្លាប់​មនុស្ស​មិន​ញញើត​ ព្រោះ​តែ​ត្រូវ​មេីល​ការ​ខុសត្រូវ​ ជំនួញ​ ត​ ពី​ឪពុក​តាំង​ពីក្មេង​ ដូច្នេះ​កម្លោះ​តូច​ម្នាក់នេះ​ ត្រូវ​ មាន​ភាព​អង់អាច​ មិនអោយ​ អ្នក​ផ្សេង​ មេីល​ងាយ​បាន​ រាងតូច​ត្រូវ​រៀបការ​ជាមួយ​ នឹង​ ចន​ ជុងហ្គុក​ ព្រោះ​ជា​ ពាក្យ​សន្យា​ រវាង​ ចាស់ៗទាំងសងខាង

ចន​ ជុងហ្គុក​ អាយុ​ 28​ ឆ្នាំ​ ជា​កូន​ប្រុស​តែម្នាក់​គត់​នៃ​គ្រួសារ​ចន​
នាយ​ជាមនុស្ស​ប្រុស​ព្រាន​នារី​ សម្បូរ​ទៅ​ដោយស្រី​កំណាន់​ជាច្រើន​ផងដែរ​ ថ្វីត្បិត​ថា​ នាយ​ព្រាននារី​លេងស្រី​ពិតមែន​ តែ​រឿង​ការងារ​គឺ​ ម៉ត់ចត់​ណាស់​ បេី​រូបរាង​វិញ​ គឺ​ សង្ហា​ប្រៀប​ដូច​ទេវបុត្រ​អញ្ចឹង​ មាឌ​ធំ​ ខ្ពស់​ស្រឡះ​ ព្រមទាំង​ សាច់ដុំ​ 8​ កង់​ សម​ ឥត​ខ្ចោះ​ ជាមួយ​នឹងទម្រង់មុខ​ ប្រៀប​នឹង​ ទេវបុត្រ​របស់​នាយ​ ។

រាងកាយ​តូច​ស្រឡូន​ កំពុង​ត្រាំ​ខ្លូន​នៅ​ក្នុង​អាងទឹក​ ព្រម​ជាមួយ​ ស្រទាប់​ផ្កា​រាប់​រយ​ បង្ករ​អោយ​ក្លិន​ក្រអូប​ភាយ​ពេញ​បន្ទប់​ទឹក
"​ ចាត់ការ​អោយស្អាត​ យេីងទុកចិត្តឯងហេីយអញ្ចឹងប៉ុណ្ណឹង​បានហេីយ​​ "ទឺត!!! ​ រាងតូច​ ទុក​ទូរសព្ទ​ចុះបន្ទាប់ពី​និយាយ​រឿង​ការងារ​រួច​ ហេីយក៏​ងេីបឡេីង​ ពីអាងទឹក​ ហេីយ​ជម្រះ​ សាប៊ូ​ ចេញ​ ពីរាង​ កាយ​ដ៏​ឥត​ខ្ចោះ​ របស់​ខ្លួន​ បន្ទាប់​មក​ក៏​ប្រញាប់​ស្លៀក​ពាក់​ សមសួន​ ដេីម្បី​ ចូលរួម​ ការញ៉ាំអាហារ​ ជាមួយ​ អនាគត​ប៉ាម៉ាក់​ក្មេក​ បេី​អោយគាត់​ចាំយូរ​ពុំល្អនោះទេ​
"​ សប្បាយ​អោយ​អស់ចិត្ត​ចុះ​ បេីរៀបការរួចបងនៅតែ​ ទាក់ទង​ស្រី​ថោកទាប​ទាំង​នោះ​ អូននឹងធ្វេីពួកវា​ បាត់​ពីផែន​ដីនេះតែ​ ម្តង​ "​ រាងតូច​ញញឹម​ចុងមាត់​តិចៗ​ ហេីយ​ក៏ចុះ​ទៅក្រោម​ បាត់ទៅ

To be continued.....

ស្នេហ៍​ឫស្យា​🔞🔥Where stories live. Discover now