គូរ​ស្នេហ៍​ដ៏​ឥត​ខ្ចោះ​

120 6 1
                                    

morning
ព្រឹកថ្ងៃ​ថ្មី​បាន​ឈាន​ចូលមកដល់​ រាងតូច​ ថេយ៉ុង​ កំពុង​ឈរចម្អិន​ ម្ហូបអាហារ​តែ​ម្នាក់ឯង​នៅ​ ក្នុង​ចង្រ្កានបាយ​ រាងតូច​ បានហាម​ មិនអោយ​អ្នក​បម្រើ​ចូល​មកជួយ​នោះទេ​ ដោយអះអាង​ សុំ​បញ្ជេញ​ស្នាដៃ​ម្តង​
ម៉ែដោះ​ នឹង​ អ្នក​បម្រើ​ស្រី​ៗ​ ប៉ុន្មាន​អ្នកទៀត​ក៏បានត្រឹមតែឈរ​មេីល​ នាយ​ ធ្វើ​ម្ហូបទាំង​ស្នាម​ញញឹម​
មេីល​ចុះ​ថ្វីត្បិត​ថា​ ជាមនុស្ស​ប្រុស​  តែ​ចរិយា​មាយាទ​ ព្រម​ទាំង​ សម្រស់​ ប្រៀបដូច​ជា​មនុស្ស​ស្រី​ អញ្ចឹង​ អាចថា​ ល្អ​ជាង​ មនុស្ស​ស្រី​មួយ​ចំនួន​ផង​
"​ ហឹម!!! ល្មម​ឆ្ងាញ់​ហេីយ​ "​ ថេយ៍​ ភ្លក់​សម្លរ​ ថ្វីដៃ​ខ្លួនហេីយ​ ក៏​ យក​វែក​ដួស​សម្លរ​ដាក់​ចាន​ យ៉ាង​យក​ចិត្ត​ទុកដាក់​ រួចក៏​លេីក​ យក​ទៅដាក់​ លេី​តុ​អាហារ​
"​ អ្នក​ប្រុស​ចាំ​ខ្ញុំ​លេីកម្ហូប​មក​ទុកណា​ អ្នកប្រុស​សម្រាកចុះ​ "​ ឈីង​និយាយ​ហេីយ​ក៏​ដេីរ​ យក​ ម្ហូប​ 4,5​មុខទៀត​ ចំណែក​ ថេយ៉ុង​ក៏​មិនបាន​ប្រកែក​អីដែរ​ធ្វើ​ម្ហូប​មួយថ្ងៃហេីយ​ ក៏​ចង់ទៅងូត​ទឹក​ បំបាត់​ភាព​ស្អុះស្អាប់​ ខ្លះ​ផង​
"​ ម៉ែដោះ​នឹង​បងៗ​ជួយ​រៀប​ចំ​ បន្ត​ផង​ ខ្ញុំ​សុំ​ទៅ​ងូតទឹក​សិន​ ព្រោះ​ស្អិតខ្លួនណាស់​ "​
"​ ច៎ាស​ អ្នកប្រុស​តូច​ "​
រាងតូច​ ចូលទៅ​ងូតទឹក​បាត់​ អ្នកស្រី​ចន​នឹង​ស្វាមី​ក៏​ដេីរ​ មក​ចូល​តុ​អាហារ​ល្មម​
"​ ឈ្ងុយ​ណាស់​ ម៉ែដោះ​ "​ អ្នកស្រី​ចន​ គ្រាន់តែ​ដាក់​ខ្លួន​អង្គុយ​ចុះ​ភ្លាម​ ក៏​លាន់​មាត់​សរសើរ​ យកតែម្តង​
"​ គឺ​ អ្នកប្រុស​ថេយ៉ុង​ ជាអ្នកធ្វេី​ទាំងអស់​ណាចា៎ស​ "
"​ ចុះ​ឯណា​ កូនថេយ៍​ "​ លោកចន​ សួរ​ទៅ​ ម៉ែដោះ​ ព្រម​ទាំងងាក​ មេីលរក​ រាងតូច​ឆ្វេង​ស្តាំ​
"​ គាត់​ទៅ​ងូតទឹក​សិនហេីយ​ ព្រោះ​រអ៊ូ​ថាស្អិតខ្លួន​ ​"​
"​ ជុងហ្គុក​ ប្រុង​ទៅណា​នឹងកូន​ "​ ក្រោយ​ឃេីញ​កូន​ប្រុស​ តែមួយ​គ្រាប់​របស់​ខ្លួន​ ប្រុង​ចេញ​ទៅ​ក្រៅ​ អ្នកជាម្តាយ​ ក៏​សួរឡេីងភ្លាម​
"​ ទៅធ្វើ​ការណា​ ម៉ាក់​ "​
"​ ឯង​ ឥឡូវ​ធ្វេី​ការ​ថ្ងៃ​អាទិត្យ​មែនទេ? ថ្ងៃ​នេះ​ហាម​ទៅណា​ទាំងអស់​ ត្រូវ​ជូន​ កូនថេយ៍​ លោឈុត​រៀបការ​ នឹង​ទៅ​ រេីស​ ចិញ្ចៀន​រៀបការ​ ស្តាប់​បានទេ? "
"​ តែអ្នកម៉ាក់....​ "​
"​ ហាម​ប្រកែក​ត្រូវ​ស្តាប់​តាមម៉ាក់​ "​ មិន​អោយ​នាយ​កម្លោះ​និយាយ​ប្រកែក​ទាន់​ អ្នកស្រី​ចន​ ក៏​ និយាយ​ដាក់​កំហិត​យកតែម្តង​ ប្រុងគេចទៅណា​ លោកកូន​ គង់តែរៀបការសោះ​
"​ បាទ​ កូនដឹងហេីយ​ "​ ជុងហ្គុក​ឆ្លេីយ​យល់ព្រម​ទៅ​កាន់​ម៉ាក់ទាំង​ទឹកមុខ​ធុញថប់​ នេះ​មិន​ទាន់​រៀបការ​ផង​ វេទនា​ប៉ុណ្ណឹង​ហេីយ​ ចុះ​ទម្រាំ​រៀបការ​រួច​ មិនត្រូវ​ស្លាប់​ហេីយ​ទេ
"​ សូមទោស​ផងដែល​ អោយគ្រប់​គ្នា​រង់ចាំយូរ​ "​ រាងតូច​ ដេីរ​មក​ ហេីយ​ក៏​អោន​ សូមទោស​ទៅកាន់​ អ្នកនៅ​ តុ​អាហារ​ទាំងអស់​រួច​ក៏​ដេីរ​ចូលទៅ​អង្គុយ​ ជិត​អ្នកស្រីចន​
"​ aww កូនថេយ៍​អង្គុយ​ទីនេះ​ធ្វើ​អី​ ទៅអង្គុយជិតបងទៅកូន​ "​
"​ អឺ..គឺ..មិនអីទេ​ ម៉ាក់​អ៊ុំ​ "​ រាងតូច​ អេះ​អុញ​ មិនហ៊ាន​អង្គុយ​ជិត​ រាងក្រាស់​ ក៏​សុំ​ប្រកែក​ ព្រោះ​មេីល​ទឹកមុខនាយ​ ហាក់​ដូចមិន​ ចង់​ អោយ​គេទៅជិតខ្លួនសោះ
"​ ឆាប់ទៅ​ មុននឹង​ក្រោយ​ គង់​តែក្លាយ​ជាប្តី​ប្រពន្ធ​និង​គ្នាទេ​ណាកូន​ "​ ថេយ៍​ងក់​ក្បាល​ផ្ងក់ៗ​ ហេីយ​ក៏​ព្រម​ទៅអង្គុយ​ ជិត​ រាងក្រាស់​ ធ្វើ​អោយ​អ្នក​ស្រី​ចន​ ញញឹម​សម​ចិត្ត​ ជាខ្លាំង​
"​ ឆាប់​ញ៉ាំ​បាយ​ ទៅម្ហូប​ត្រជាក់​អស់​ហេីយ​ "​ លោកចន​ ក៏​បង្គាប់អោយគ្រប់គ្នា​ញ៉ាំ​អាហារ​ បេីមិនអញ្ចឹងទេ​ ប្រពន្ធ​គាត់​  ច្បាស់ជា​ នៅ​អង្គុយ​ញញឹម​គ្មាន​បានញ៉ាំ​អីនោះឡេីយ
"​ កូនថេយ៍​ញ៉ាំ​រួច​ ទៅ​រេីស​ឈុត​រៀបការ​នឹង​ ចិញ្ចៀន​រៀបការ​ជាមួយ​នឹង​បង​ណាកូន​ "
"​ បាទ​ម៉ាក់​អ៊ុំ​ "​ រាងតូច​តប​ទៅ​ អ្នកស្រី​ចន​ទាំងញញឹម​

ស្នេហ៍​ឫស្យា​🔞🔥Where stories live. Discover now