+ ពេលល្ងាច
នៅក្នុងវិឡាដ៏ស្កឹមស្កៃ ដែលក្នុងនោះមានទេស ភាពស្អាតប្លែកភ្នែកគួរចាប់អារម្មណ៍ ទាំងក្រៅ ទាំងក្នុងគឺមានទេសភាពស្អាតទាំងអស់ ងាកមកមើល
កម្លោះរបស់យើងវិញដែលគេមានឈ្មោះថា ចន ជុងគុក អាយុ 19 ឆ្នាំហើយឆ្នាំនេះ បើនិយាយពីរូបរាងសង្ហារអស់ទស់តែម្ដង កម្ពស់ខ្ពស់ល្មមសមជាបុរសពេញលក្ខណៈ ពេលនេះគេកំពុងដើរចូលក្នុងផ្ទះបន្ទាប់មកពីរៀនរួច ឆ្នាំនេះគេជានិសិត្សឆ្នាំហើយ" មកវិញហើយឬកូន ? " អ្នកជាម្ដាយពេលឃើញកូនខ្លួនដើរចូលក្នុងផ្ទះ ក៏ដើរមកទទួល
" បាទ និយាយចឹងអ្នកណាធ្វើម្ហូបអីនិងឈ្ងុយម្ល៉េះ ? " ជុងគុកញញឹមដាក់ម្ដាយ រួចក៏ចោទសួរឡើងពេលច្រមុះធុំក្លិនឈ្ងុយរបស់ម្ហូបចេញពីក្នុងផ្ទះ
" គឺ ពូឯងនិងណា ថ្ងៃនេះគេមកតែងខ្លួនស្អាតតែម្ដង ដើរចូលមកម៉ាក់មើលមិនចង់ស្គាលទេ " ម៉ាក់ជុងគុកញញឹមនិងតបទៅកូនខ្លួនវិញ
" ចឹងកូនសុំទៅរកពូមីនសិន ម៉ាក់ " ម៉ាក់ជុងគុកញញឹមងក់ក្បាល បន្ទាប់មកជុងគុកក៏ដើរមករកជីមីនដែលក្នុងផ្ទះបាយ
+ Kitchen
" ពូមីន " ជុងគុកមកដល់ក៏ស្រែកជីមីនតែម្ដង ធ្វើឲជីមីនដែលកំពុងផ្ចិតផ្ចង់អារម្មណ៍លើអាហារនោះភ្ញាក់ព្រឺតតែម្ដង
" អុរ ! ជុងគុកភ័យពូអស់រលីង " អ្នកជាពូតបមកជុងគុកវិញភ្ញាក់ផ្អើល គេមានឈ្មោះថា ផាក ជីមីន អាយុ 26 ឆ្នាំតែបើនិយាយពីសម្រស់និងរូបរាងវិញ គឺមិនប្រួលប្រែតាមអាយុទេ រាងតូចច្រឡឹងស្បែកសរលោង
សមជាមួយសម្លៀកបំពាក់ដែលគេពាក់វាមកថ្ងៃនេះទៀតគឺស្អាតគ្មានទាល់តែម្ដង" ពូមីនមកផ្ទះពីពេលណា ? សឺត ! នឹកណាស់ " ជុងគុកចោទសួររួច ក៏ថើបថ្ពាល់ជីមីនមួយខ្សឺត
" ពូមកយូរដែលហើយ ពូមិនចង់នៅផ្ទះព្រោះអផ្សុកខ្លាំងពេក " ជីមីនតបវិញទាំងញញឹមទាំងមិនចាប់អារម្មណ៍ដែលជុងគុកថើបខ្លួន មិនមែនថាគេមិនខ្វល់ទេ តែទោះជាឃាត់ក៏ជុងគុកនៅតែថើបដដែលនិង
" ហេតុអី ? ប៉ាម៉ាក់ពូទៅណា ? " ជុងគុកដើរមកជិតជីមីននុងសួរ
" ប៉ាម៉ាក់បងទៅប្រទេសក្រៅអស់ហើយ " ជីមីនតបមកជុងគុកទាំងបែរលាងចានដែលប្រឡាក់
YOU ARE READING
🔞 Short Novel 🔞
Short Storyប្រលោមលោកបែប BL ប្រភេទ 18+ ។ សម្រាប់អ្នកចូលចិត្តអានរឿង BL ប្រភេទ 18+អាចចូលមកអានបានហើយ សង្ឃឹុមថាអ្នកទាំងអស់គ្នានិងរីករាយក្នុងការអាន ហើយនិងនៅតែគាំទ្រខ្ញុំជានិច្ច 🥰💗 BY : 💜 Jeon Minie 💜