+មន្ទីពេទ្យ
ការិយាល័យលោកដុកទ័រ
"លោកគ្រូពេទ្យ សង្សាខ្ញុំយ៉ាងម៉េចហើយ"ជុងហ្គុក"លោកចន ខ្ញុំគ្មានសមត្ថភាពជួយសង្សារបស់លោកបានទេ គេមានជំងឺរលាកស្រោមខួរធ្ងន់ធ្ងរណាស់ សូមទោសផង"ដុកទ័រឱនមុខចុះ
"មិនពិត!ម៉េចនិងកើតឡើងបានខ្ញុំឃើញគេលេងសើចសប្បាយធម្មតាសោះហ្នឹង"ជុងហ្គុកមិនជឿសម្តីលោកដុកទ័រ
"ពេលខ្លះអ្នកជំងឺគ្រាន់តែបិទបាំងកុំឲអ្នកជំុវិញខ្លួនបារម្ភក៏ថាបាន"លោកដុកទ័រ
"អញ្ចឹងខ្ញុំទៅមើលគេបានឬនៅ?"ជុងហ្គុក
"បាទបាន"
ក្រាក!!
"ថេ.. ថេហ្យុងអូននៅឯណាកុំលេងពួននិងបងអីបងមិនចូលចិត្តទេឆាប់ចេញមក បងខឹងហើយអូនឆាប់ចេញមកលួងបងភ្លាម គីម ថេហ្យុង!!ហឹក"ទឹកភ្នែកកូនប្រុសធ្លាក់មួយតំណកនាយប្រញាប់ជូតចេញពេលនេះមិនមែនជាពេលទន់ជ្រាយឡើយ។+ភូមិគ្រឹះចន
នាយក្រាសចុះពីលើឡានទាំងអារម្មណ៍មិនដឹងហោះដល់ណា។ដើរចូលក្នុងផ្ទះអ្នកបម្រើមើលគ្រប់គ្នាសូម្បីលោកចននិងលោកស្រីចនក៏សម្លឹងមើលនាយដូចគ្នា។"ជុងកើតអីមែនទេកូន?"លោកស្រីសួរទាំងបារម្ភទៅកាន់កូនប្រុសរបស់គាត់
"មិនអីទេម៉ាក់ ខ្ញុំសូមឡើងទៅខាងលើហើយ"នាយក៏ឡើងទៅខាងលើនាយមិនបានទៅរកអ្នកនាមជាប្រពន្ធដែលកំពុងចាំនាយនោះទេ។ នាយទៅបន្ទប់ផ្ទាល់ខ្លួននាយតែម្តង។
"ថេអូននៅទីណា? អូនឈឺហើយហេតុអីនៅតែចង់លេងពួននិងបង ហឹកបងខុសហើយសូមទោសដែលមិនបានមើលថែអូនដិតដល់ហឹក អូនមកវិញមកមកលួងបងមកកុំលេងឆ្គួតៗចឹងអីថេហឹក"បើទោះខំទប់ទឹកភ្នែកក៏នាយមិនអាចឃាត់បានឡើយព្រោះនាយកំពុងបាត់មនុស្សជាទីស្រលាញ់របស់នាយ។
តឺត!!
សម្លេងទូរស័ព្ទរោទិ៍
"ហេឡូ លោកប្រធានបាទ"សម្លេងនេះនាយចាំច្បាសណាស់់គឺថេហ្យុងលេខាសំណព្វចិត្តនាយ"ថេ ជាអូនមែនទេ?ហេតុអីក៏ចេញពីមន្ទីពេទ្យមិនប្រាប់បង បងបារម្ភពីអូនខ្លាំងណាស់ក្រែងអូនមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរម៉េចមិនប្រាប់បង"ជុងហ្គុកខំទប់សម្លេងយំ
"អា៎...ជំងឺអីអូនកុហកលេងនិងអូនគ្រាន់តែខ្យល់ចាប់តើស៎ដោយសារអត់បានញាំបាយ ហិហិកុំខឹងអូនអីណា"ថេហ្យុងសើចញឹមៗពីខ្សែប្រព័ន្ធទូរស័ព្ទ
"យ៉ា!!គីម ថេហ្យុងអូនលេងអីបែបនេះបងស្ទើតែឆ្គួតដោយសារអូនហើយ ឥឡូវអូននៅឯណាបងទៅរក"ជុងហ្គុក
"អូននៅខនដូរបស់អូន"ថេហ្យុង
"បន្តិចទៀតបងទៅដល់ហើយ"ជុងហ្គុក
+Tae's Condo
ក្រាក
"ថេ...សឺត!"ជុងហ្គុកនាយឱនថើបថ្ពាល់រាងតូចមួយខ្សឺត"ហឹម!ជុង"ថេហ្យុងហៅឈ្មោះនាយទាំងល្វើយហើយគេក៏ឃ្លានផងដែរ
"អូនយ៉ាងម៉េចហ្នឹង?កើតអ្វីមែនទេ?"ជុងហ្គុកនាយសួរទាំងបារម្ភ
"គឺឃ្លាន!អូនទៅឆុងមីសិន អឹប!ជុងចាប់អូនធ្វើអី"រាងតូចបម្រុងនិងទៅឆុងមីតែរាងក្រាសចាប់ជាប់
"បងប្រាប់ហើយកុំហូបមីច្រើនពេក ម៉ោះបងធ្វើម្ហូបឲអូនញាំុនៅលើគ្រែនិងហើយ"នាយក៏ដើរទៅផ្ទះបាយដែលនៅខាងស្តាំដៃដើម្បីធ្វើម្ហូប
15នាទីក្រោយ
"ថេ..ថេហ្យុងក្រោកឡើងញាំបាយ"ជុងហ្គុក"ហឹម! ងើបហើយអូនទៅលុបលាងមុខសិន"រាងតូចក៏ដើរទៅបន្ទប់ទឹកដែលឃាំងជិតផ្ទះបាយនោះ
"រួចហើយ! អាចញាំុបានឬនៅជុងអូនឃ្លាន"រាងតូចពេបមាត់ហើយអង្អែលពោះថ្នមៗ
"បាទ មោះបងបញ្ចុកហា៎!"
ជុងហ្គុកនាយបន្តបញ្ចុករាងតូចរហូតដល់អស់ហើយនៅលាងចានឲទៀត។
"ម្ហូបបងឆ្ងាញ់ណាស់"រាងតូចសរសើរ(ហូបអស់ហើយទើបសរសើ🌚)
"ច្បាស់ជាឆ្ងាញ់ហើយ ហើយធ្វើសម្រាប់តែអូនម្នាក់គត់"
"ចុះប្រពន្ធបង? យប់មិញបានផ្សំដំណេកឬអត់?កុំប្រាប់អូនថាមិនបានណា"
"គឺអត់ហ្នឹងហើយ"
To be con....
#អានដោយក្តីរីករាយ
បានតែតិចទេព្រោះរវល់ណាមួយក៏ឈឺដៃទៀត