Ep:03

274 30 0
                                    


"គឺអត់ហ្នឹងហើយ"នាយនិយាយដោយងាកចេញពីរាងតូច ខ្លាចថារាងតូចនេះស្តីឲនាយ តែនៅមិនផុតទៀត

"អួយ!អូនខ្យល់ឥឡូវហើយបងធ្វើបែបនេះនាងច្បាស់ជាខូចចិត្តហើយ"ថេហ្យុង

"ថេអូនក៏ដឹងថាបងមិនស្រលាញ់នាង ណាមួយបងក៏មានអូនហើយដែរ ម៉េចអូនចូលចិត្តឲបងស្រលាញ់អ្នកផ្សេងបែបនេះ? បងក៏ចេះអន់ចិត្តដែរ!"ជុងហ្គុកឱនមុខចុះសម្រក់ទឹកភ្នែក ថេឃើញបែបនេះក៏ទាញនាយមកឱប។

ថេហ្យុងមិនមែនចេះតែឲនាយស្រលាញ់អ្នកណាផ្តេសផ្តាសទេ តែនាយបានរៀបការហើយអញ្ចឹងត្រូវចេះស្រលាញ់ប្រពន្ធ មិនមែនមករកគេបែបនេះទេ។ ថេហ្យុងគ្រាន់តែចង់ឲនាយសាងគ្រួសារមួយនិងគេបង្កើតកូនស្នងគេមរតក មិនមែនមកយកគេដែលជាមនុស្សប្រុសនោះទេ អាចខូចកេរ្តិ៍ឈ្មោះបាន។

"បានៗ អូនឈប់ឲបងស្រលាញ់អ្នកផ្សេងក៏បាន ឈប់យំទៅមើលចុះបងដូចកូនក្មេងអញ្ចឹង"ថេហ្យុងអង្អែលសក់នាយថ្នមៗ

"កូនក្មេងសម្រាប់តែអូនម្នាក់ប៉ុណ្ណោះ ថេយប់នេះបងសុំគេងទីនេះហើយព្រោះមិនចង់នៅឆ្ងាយពីអូន"

"គេងបានហាមបន្លំ នៅជាមួយបងខាតរហូត"

"បងឈប់ហើយគេងទៅ ស្អែកត្រូវធ្វើការ"

"បាទ លោកប្រធាន!!ហិហិ"

"បាទ លោកលេខា ហឹុសៗ"នាយសើចដើមក

+ភូមិគ្រឹះចន
"ម៉ាក់ក្មេក!!! បងជុងហ្គុកនៅឯណា?"សម្លេងសម្រែកស្រែកសួរទៅលោកស្រីចន នាងអ៊ុនឈីពីមុនមិនមែនបែបនេះទេ តែមើលឥឡូវចុះដូចស្រីខាតលក្ខចឹងសម្តីលែងទន់ភ្លន់ និងមិនចេះគោរពចាស់ទុំ។

"គីម អ៊ុនឈី សារិណា! នាងដូចជាហួសហេតុពេកហើយយប់ហើយស្រែកអីខ្លាំងយ៉ាងនេះ យើងក៏នៅមិនឆ្ងាយពីនាងដែរចេះគោរពគេឯងផង"លោកស្រីចនឥឡូវគាត់លែងចង់បាននាងជាកូនប្រសារហើយ ព្រោះមានចរិកមិនល្អឆេវឆាវខុសរបៀប តើអ្នកណាទ្រាំនិងនាងបាននោះ? គាត់ស្តាយណាស់ដែលជ្រើសរើសយកនាងធ្វើជាកូនប្រសារ។

"ហឹុស! បងជុងហ្គុកនៅឯណាយប់មិញក៏មិនផ្សំដំណេកស្អែកឡើងក៏បាត់យប់ហើយក៏មិនឃើញមកវិញ នេះគាត់ទុកខ្ញុំជាស្អីឲប្រាកដ?"អ៊ុនឈីនិយាយខ្លាំងៗតាមអារម្មណ៍ខឹងក្រោធ

"មកពីនាងខ្លួនឯងទេដឹង ដែលមិនចេះចងចិត្តប្តីនោះ មិនស្រួលកូនប្រុសយើងទៅរកស្រីក្រៅផងក៏មិនដឹង ស្រីស្អីផឹកស្រាឡើងអួលប៉ុលនួនិយាយស្តីមិនគោរពចាស់ទុំ ខាតលក្ខ!"លោកស្រីចនថាស្តីទៅវិញព្រោះវាជារឿងពិត

"អាយ៎យយយយ! ម៉េចក៏ខ្ញុំបែបនេះក្រែងអ្នកម៉ាក់ក្មេកជ្រើសខ្ញុំដោយខ្លួនឯងតើស៎!"

"ពេលហ្នឹងយើងគិតថានាងជាមនុស្សត្រឹមត្រូវតែឥឡូវមើលចុះដូចឆ្កែធ្លាក់ទឹកអញ្ចឹង"

"បានហើយ! ខ្ញុំមិនចង់ឈ្លោះនិងម៉ាក់ក្មេកទេ!"នាងក៏ឡើងទៅបន្ទប់ទាំងខឹងក្នុងចិត្តខ្លាំងមិនស្ទើ

#អានដោយក្តីរីករាយ

លេខារបស់ Mr.JeønWhere stories live. Discover now