ដំបូងឡើងស្នេហារបស់អ្នកទាំងពីរពិតជាដំណើរការបានយ៉ាងល្អណាស់តែមួយរយៈក្រោយមកស្នេហារបស់ពួកគេក៏មានភាពរកាំរកូសជាមួយគ្នាដោយសារតែមានអ្នកទី3ចូលមកជ្រៀតជ្រែករឿងស្នេហារបស់ពួកគេ ។
" បងទៅណាទៀតហើយមិចមួយរយៈនេះបងប្លែកៗជាមួយអូនបែបនេះជុងគុក " ថេមានអារម្មណ៍ថាជុងគុកគេពិតជាប្លែកជាមួយខ្លួនណាស់ ។
" ទៅខាងក្រៅជួបមិត្តភក្តិហើយមិចអីក៏បិទសិទ្ធិយើងយ៉ាងនេះគួរឪ្យធុញមែន " ជុងគុកក្តៅចិត្តឡើងមកភ្លាមៗពេលដែលថេយ៉ុងសួររហូត ។
" អូនសុំទោសណាអូនមិននិយាយអ្វីទៀតទេបងទៅណាក៏អូនមិននិយាយតទៀតដែលណាបងកុំខឹងអូនអី " ថេយ៉ុងបានអោបកាយរបស់ជុងគុកតែជុងគុកគេមិនឪ្យអោបខ្លួនទេ ។
" លេងខ្លួនយើងទៅយើងមិនចង់ឪ្យឯងមកអោបយើងនោះទេចេញពីផ្លូវយើងទៅ " បន្ទាប់មកគេក៏ចេញទៅខាងក្រៅបាត់តែគេក៏ភ្លេចយកទូរស័ព្ទទៅហើយថេក៏បើកមើលរួចក៏បើកភ្នែកធំៗមិនគួរឪ្យជឿនឹងភ្នែក។
+ក្នុងឆាត
" បងពេលណាទាន់ក្បាលវាចោល " ស្រីម្នាក់នោះនិយាយដោយខ្ពើមរអើមជាមួយនឹងថេយ៉ុង ។
" ទ្រាំបន្តិចទៅណាបងនឹងបែកពីគេហើយ " នាយនិយាយដោយលួងលោមសង្សារថ្មីកុំឪ្យខឹង ។
តែបន្ទាប់មកជុងគុកក៏បានមករកទូរស័ព្ទរបស់គេវិញដោយខឹងនឹងថេយ៉ុងដែលហ៊ានមើលទូរស័ព្ទរបស់ខ្លួនរួចគេក៏ចាប់ទះកំផ្លៀងរបស់ថេយ៉ុងមួយដៃ ។
" ឯងហ៊ានណាស់ដែលថ្លើមធំហ៊ានមើលទូរស័ព្ទរបស់យើង " ស្រែកសម្លុតទៅកាន់ថេយ៉ុងយ៉ាងខ្លាំងរួចក៏ឆក់យកទូរស័ព្ទបិសតែជ្រុះបែក ។
" តើនាងជាអ្នកណាគេមិចក៏ក្នុងទូរស័ព្ទនេះបងហើយនឹងគេជាអ្វីនឹងគ្នា " ថេយ៉ុងតក់ស្លុតចិត្តយ៉ាងខ្លាំងពេលដែលនាយកម្លោះធ្វើបែបនេះដែលហ៊ានលួចក្បត់ខ្លួនយ៉ាងស្រស់ៗ ។
" នាងជាសង្សារថ្មីយើងវាយ៉ាងមិច " ហើយពេលនោះមកក៏លិចនៅស្រីថ្មីរបស់គេចេញមកទាំងដើរចូលទៅអោបខ្លួនរបស់ជុងគុកទៀតផង ។
" អូននឹកបងណាស់ជុង " នាងស្រីម្នាក់នោះបានដើរបុកថេយ៉ុងហើយក៏មិនសុំទោសទេតែនៅតោងនឹងអោបជុងគុកមិនលែងទៀត ។