ខ្សែជីវិតបង្កប់នូវភាពឈឺចាប់របស់ពួកគេពិតជាល្វីងជូរចត់ខ្លាំងណាស់។ ពេលខ្លះសឹងតែគ្មានអ្វីចូលពោះក៏មានដែរ។ ដើម្បីឪ្យទាក់ទាញទស្សនិកជនដែលពួកគេគេខំប្រឹងហាត់រាំទាំងយប់ទាំងថ្ងៃដើម្បីកុំឱ្យអ្នកមើលមិនពេញចិត្តនូវការរាំច្រៀងរបស់ពួកគេ ។ ពេលខ្លះសង្គមក៏មានអ្នកស្អប់ខ្ពើមពួកគេក៏មានដែរ ។
សឹងតែពួកគេបោះបង់ក្តីស្រមៃចោលពាក់កណ្ដាលទី។ប៉ុន្តែក៏មានការលើកទឹកចិត្តពីសមាជិកក្នុងក្រុមទើបឪ្យមានដល់ថ្ងៃនេះថ្ងៃដែលពួកគេជោគជ័យក្នុងជីវិតរបស់ពួកគេ ។« បងប្រុស » ជុងគុកស្រក់ទឹកភ្នែកយំនៅពេលដែលគ្មានអ្នកមកមើលការរាំនឹងច្រៀងរបស់ពួកគេសូម្បីតែម្នាក់ ។
« កុំយំអីជុងគុកបងដឹងថាឯងអន់ចិត្តតែយើងទើបតែចាប់ផ្តើមនោះទេណា » ជីនគាត់បានលួងលោមអោបខ្លួនរបស់ជុងគុកកុំឪ្យគេយំ ។
« ហេតុអីទៅយើងធ្វើអន់មែនទេ » វីធ្លាក់ទឹកមុខបង្ហាញមុខស្រពោនដោយការអាក់អន់ចិត្ត។
« ពួកយើងធ្វើបានល្អហើយប៉ុន្តែក៏ជាចំណុចចាប់ផ្ដើមមួយដែលពួកយើងទាំងអស់គ្នាត្រូវតែចាប់ផ្ដើមធ្វើវាជាលើកដំបូង » ណាមជនបានប្រាប់ទៅអ្នកគ្រប់គ្នាក្នុងសមាជិកនិមួយៗដោយឪ្យពួកគេកុំបង់បោះឪ្យសោះ ។
« ខ្ញុំចង់ឈប់ធ្វើជាតារាបន្តទៅទៀតហើយខ្ញុំហត់នៅការBullyជេរប្រមាទមើលងាយដាក់ទំនាយខ្ញុំស្លាប់ទាំង.ហឹស....ខ្ញុំមិនដែលធ្វើអ្វីសោះ » ជេរហូបយំស្រក់ទឹកភ្នែករហាមគេចង់ឈប់ធ្វើជាតារាតទៅទៀតហើយវាឈឺចាប់ណាស់ ។
« ឯងគិតខុសហើយជេរហូបបើគេមើលងាយមើលថោកឯងនោះឯងក៏ធ្វើឪ្យខ្លាំងជាងពាក្យសម្តីរបស់ពួកអ្នកដែលស្អប់ទាំងនោះទៅបើឯងចុះចាញ់ច្បាស់ណាស់ថាពួកគេនឹងមើលងាយឯងជាងនេះទៀត » ស៊ូហ្គាគេបានកម្លាំងចិត្តឱ្យជេងហូបនិងឱ្យតស៊ូជំនះរាល់ឧបសគ្គបន្តទៅទៀត ។
« ខ្ញុំអរគុណបងខ្លាំងណាស់ដែលជួយលើក
ទឹកចិត្តខ្ញុំ » ជេងហូបញញឹមបន្តក្តីសង្ឃឹមហើយគេក៏មិនតូចចិត្តអ្វីទៀតដែរ ។« ខ្ញុំវិញក៏ដូចជាបងដែលជេរហូបតែខ្ញុំនឹងធ្វើវាឲ្យបាននៅថ្ងៃណាមួយថ្ងៃដែលពួកយើងទាំងប្រាំពីរនាក់នៅលើឆាតតន្ត្រីដ៏ធំមួយ » ជីមីនស្រមៃក៏គេពិតជាមានក្តីសុខខ្លាំងណាស់ ។