រឿងខ្លី

589 20 0
                                    

  ហេតុការណ៍ទាំងនោះបានដិតជាប់នៅអារម្មណ៍របស់គេឪ្យស្រម៉ៃទៅរឿងដ៏សែនឈឺចាប់។ 5ឆ្នាំមកហើយដែលគេនៅពេទ្យឆ្គួតនេះក៏ព្រោះតែគេបានប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងទើបមិនឪ្យគេប្រសើរឡើងមកវិញបានឡើយ ។

ចំណែកឯងជុងគុកគេពិតជាស្តាយក្រោយខ្លាំងណាស់ដែលហ៊ានក្បត់មនុស្សល្អទៅរើសដុំថ្មដែលគិតថាជាពេជ្រនោះទៅវិញ ។ ចង់ត្រឡប់ក្រោយក៏ដូចជាមិនសមឡើយ ។

" ... " មិនមាត់តែក៏ដើរទៅផ្ទះរបស់គេហើយគាប់ជួនអីក៏ជួបនឹងជីមីន ។

" បងប្រុស " គេគ្រាន់តែនិយាយបន្តិចដោយសំឡេងខ្សោយៗ ។

" យើងមិនមែនបងប្រុសឯងនោះទេច្រឡំមនុស្សហើយរយៈពេល5ឆ្នាំមកនេះប្អូនយើងស្លាប់បាត់តទៅហើយ " ជីមីននិយាយដោយមុខឃៅមិនញញឹមនៅវត្តមានរបស់ជុងគុកម្នាក់នេះទេ ។

" បងប្រុសខ្ញុំដឹងកំហុសហើយខ្ញុំមិនគួរឪ្យលើកទោសនោះទេ " នាយបានលុតជង្គង់ចុះដោយមិនខ្លាចគេមើលមកនោះទេតែគេពិតជាដឹងខុសពិតមែន ។

" គ្មានហេតុផលណាដែលយើងត្រូវលើកទោសដល់ឯងទេហើយកាលដែលឯងចេញពីថេឯងមានដឹងអត់អាល្ងង់ " ជីមីនសឹងតែទ្រាំងមិនបាននឹងកំហឹងរបស់ខ្លួនដែលនៅពេញបេះដូងរបស់គេទៅហើយ ។

" បងប្រាប់មកណាថាថេគេយ៉ាងមិចទៅហើយ " ជុងគុកបានចូលមកអង្រួនស្មារបស់បងប្រុសរបស់ខ្លួនខ្លាំងៗ ។

" យកដៃឯងចេញកុំមកប៉ះខ្លួនយើង " ជីមីនខ្ពើមណាស់ដែលគេហ៊ានមកធ្វើបែបនេះដោយ
មិនខ្មាស់ ។

" ឯងដឹងទេអាជុងថេពេលនេះគេបានរងទុក្ខរហូតដល់កើតជំងឺរោគចិត្តផ្លូវចិត្តរបស់គេរងរបួសគឺដោយសារតែអាចង្រៃឯងធ្វើបាបគេយើងមិនចង់ជួបឯងទេចេញឪ្យផុតទៅ " ជីមីនបានដេញគេចេញពីផ្ទះរបស់ខ្លួនដោយមិនចង់ឃើញមុខគេបន្តទៅទៀតឡើយ ។

" តែខ្ញុំពិតជាចង់ជួបគេណាស់បងអាចសម្លាប់ខ្ញុំក៏បានតែខ្ញុំសូមត្រឹមតែចុងក្រោយតែប៉ុណ្ណោះ " គេកាន់តែអង្វរទ្វេដងព្រោះតែចង់ឃើញថេយ៉ុង ។

+  រំលឹករឿងអតីតកាលកាលពី5ឆ្នាំមុន

  " ហុឺយៗជុងអូននឹកបងណាស់មកវិញមកហិហិហឹស.ហឹស ទេយើងមិនឪ្យជុងទៅទេជុងមកវិញហើយហិហិ " តាមពិតថេយ៉ុងបានអោបខ្លួនរបស់ជីមីននោះទេមើលហើយគួរឪ្យអាណិតណាស់ ។

Short NovelWhere stories live. Discover now