ថ្ងៃថ្មីម៉ោងប្រហែល6ល្ងាច លីសា និង ជេននី គេដើរបណ្ដើរគ្នាដូចធម្មតាកាត់មុខអគារចាស់មួយកន្លែង
« ចង់ទៅណា?ឈប់ភ្លាម »រំពេចនោះលេចចេញក្រុមជើងកាងមកពីណាមិនដឹងមានគ្នាប្រហែល5នាក់កាន់ដំបងនៅគ្រប់ដៃដើរសន្សឹមៗសម្ដៅមករកពួកនាង ជេននី រហ័សពួនក្រោយខ្នងអ្នកជាសង្សារយ៉ាងលឿនព្រោះខ្លាចរអាជាមួយនឹងពួកក្មេងទំនើងអស់នេះ
« ជេនអូនទៅផ្ទះមុនបងចុះ »លីសា ទាញនាងចេញពីក្រោយខ្នងដេញអោយនាងទៅផ្ទះមុនទាំងដែលគេដឹងហើយថាវាជាពេលល្ងាចណាមួយនាងមិនសូវហ៊ានទៅណាមកណាតែម្នាក់ឯងនោះទេ
« តែ- »
« ទៅភ្លាមទៅ »លីសា ស្រែកគំហក់ដាក់នាងខ្លាំងៗតាមចិត្តបារម្ភ ប៉ុន្តែរវាធ្វើអោយ ជេននី ភ័យដល់ថ្នាក់កន្រ្តាក់ខ្លួនរួចរត់ចេញពីគេបាត់ តាមមើលទៅនាងប្រហែលជាកំពុងខឹងនិងអន់ចិត្តក្នុងពេលតែមួយ
« អេ៎?នាងដេញនាងម្នាក់នោះទៅណាយើងមិនទាន់ជំរះបញ្ជីផង? »អាម្សៀមុខឆូតងាកមកសម្លឹងមុខ លីសា ទាំងក្ដៅក្រហាយពេលឃើញថានាងបានដេញស្រីម្នាក់ទៀតចេញទាំងដែលគោលដៅរបស់គេគឺចង់មកជំរះបញ្ជីទាំង2
« ចង់ធ្វើស្អីយើងក៏បានដែរតែកុំប៉ះពាល់នាង »លីសា ស្រែកបង្អាក់ដំណើរអាម្សៀក្បាលត្រងោលនោះអោយឈប់ សម្ដីរបស់នាងធ្វើអោយពួកគេញញឹមចុងមាត់យ៉ាងពេញចិត្ត ពួកគេតម្រង់ទិសដៅមករក លីសា វិញទាំងនៅក្នុងដៃខ្លះមានកាំបិត បំពង់ទីបនឹងឈើជ្រុងផងដែរ លីសា នាងគ្មានអ្វីកាពារខ្លួននោះទេគឺខ្លួនទទេរ.តទល់ជាមួយពួកវា តែយ៉ាងណាក៏នាងគ្មានបារម្ភដែរព្រោះ ជេននី ដែលជាចំនុចខ្សោយរបស់នាងបានចេញទៅបាត់ហើយ ទោះចង់ពួកអស់នេះវៃនាងទាល់តែស្លាប់ទៀតក៏នាងមិនខ្វល់ដែរ
« ចូលទៅចាំដល់ពេលណាទៀត »អាម្នាក់តាមមើលដូចជាល្បងធំគេ បញ្ជារអោយគ្នាវាចូលទៅម្ដងទាំងអស់ព្រោះវាដឹងថាបើចូលម្ដងម្នាក់ពួកវាមិនអាចឈ្នះ លីសា បានទេ។
ពួកវាលេងដោយប្រើរបស់មានគ្រោះថ្នាក់ទើប លីសា នាងពិបាកនឹងយកឈ្នះលើគូរសត្រូវទាំងនេះខ្លាំងណាស់
~ដឹប~
លីសា នាងត្រូវប្រុសម្នាក់លបមកពីក្រោយពេលនាងភ្លេចខ្លួនគឺគេបានលើកបំពង់ទីបវៃក្បាលនាងពីក្រោយធ្វើអោយនាងដួលសន្លប់បាត់មាត់ឆឹងទៅលើដី
« ហុឹស!យើងស្មានតែខ្លាំងនេះនែក៎ »ម្សៀម្នាក់នោះយាដៃដាល់ទៅលើមុខ លីសា 2_3ដៃធ្វើអោយមានស្នាមបែកនឹងជាំ គេគ្មានអ្នកណាក្រៅពី ក្រេ ដែលជាមនុស្សតែម្នាក់ដែល លីសា វៃអោយលុតជង្គង់សុំទោស ជេននី នោះទេ បន្ទាប់ពីបញ្ចេញកំហឹងរួចរាល់ពួកគេក៏នាំគ្នាទៅវិញទុកអោយនាងក្រមុំរបស់យើង ដេកសន្លប់នៅលើដីក្បាលហូរឈាមមិនបាត់ រំលងទៅជាងមួយម៉ោង លីសា ភ្ញាក់ដឹងខ្លួនមកវិញនាងយកដៃទៅប៉ះក្បាលទាំងមានអារម្មណ៍ថាវានៅឈឺខ្លាំងៗ វាឈឺសឹងតែផ្ទុះបែកក្បាលទៅហើយ
« អ៊ូយ!សឺតចង្រៃយ៎ »លីសា ងើបឈរទាំងលំបាកសឹមដើរយឺតៗសម្ដៅទៅរកម៉ូតូរបស់នាង ធម្មតានាងតែងតែជិះម៉ូតូមករៀនបែបនេះឯង ពេលទៅដល់ផ្ទះនាងទាញទូរស័ព្ទឆាតទៅ ជេននី ជាមុនឃើញថានាងមិនបានចូលតបឆាតរបស់គេនោះទេប្រ ហែលជាខឹងគេរឿងស្រែកដាក់នោះទៀតហើយ បន្ទាប់ពីឆាតទៅ ជេននី ប្រហែល3_4បន្ទាត់រួចហើយគេក៏ទាញថ្នាំមកចាក់លាងរបួសខ្លួនឯងទាំងពិបាកពិសេសគឺក្បាលតែម្ដងវាប្រហែលជាបែកជ្រៅហើយទើបឈាមជោគសក់បែបនេះ។
ព្រឹកថ្ងៃថ្មីបានឈានមកដល់ លីសា បានព្យាយាមទាក់ទងទៅ ជេននី ដែរថាគេនឹងទៅយកនាងប៉ុន្តែរនាងបានប្រាប់មកវិញថាមិនបាច់ព្រោះខ្លួនបានមកសាលាមុនបាត់ទៅហើយ លើមុខ លីសា គឺដាមសុទ្ធតែស្នាមជាំនឹងនៅជុំវិញក្បាលមានបិទបង់រុំរបួសនៅឡើយ បែបនេះហើយទើបគេពាក់ម៉ាស់និងពាក់អាវបិទក្បាលជិតឆឹង មកដល់ក្នុងថ្នាក់គេក៏បានឃើញ ជេននី ទៅអង្គុយជិតសិស្សប្រុសម្នាក់ដែលជាមនុស្សដែរគេស្អប់បំផុត គេមិនមាត់តែដាក់ខ្លួនអង្គុយទៅលើតុទាំងអុកដបទឹកទៅលើតុឭសូរដឹប សូម្បីអាវក៏គេមិនដោះចេញម៉ាស់ក៏អ៊ីចឹង គេបានរុំជិតឆឹងមើលសឹងតែមិនឃើញមុខ
«[...] គាត់កើតអី? »ជេននី ចាប់ផ្ដើមនៅមិនសុខនាងចង់ដើរចូលទៅបើកអាវរបស់សង្សារមើលតែចិត្តមួយនៅខឹងចង់អោយនាងមកលួងទើបនាងព្រមនិយាយជាមួយគេវិញ អ្វីដែលសំខាន់គឺ លីសា នាងនៅតែចិត្តធ្ងន់មិនប្រចណ្ឌ័មកលើនាងថែមទាំងចិត្តត្រជាក់ទៀតផង បន្ទាប់ពីម៉ោងរៀនបានចប់ លីសា ដើរចេញទៅផ្ទះមុនចោល ជេននី ដោយសារតែនាងអង្គុយតុក្រោយទើបយឺតមិនបានមកទាន់គេ
« ហ្ហេសឈប់សិនយើងមិនទាន់បានជំរះបញ្ជីរជាមួយនាងផង? »ក្រេ ចេញមកពីគន្លៀតណាមិនដឹងញញឹមចុងមាត់មើលនាងពីចុងជើងដល់ចុងសក់ ថែមទាំងយកដៃទៅប៉ះថ្ពាល់នាងទៀតផងតែត្រូវនាងរុញចេញព្រោះនាងជាមនុស្សហួងហែងខ្លួនប្រាណបំផុត
« អៃយ៉ា?ខ្លាំង... »ក្រេញញឹមពេញចិត្តគេប្រុងនឹងលូកដៃទៅចាប់ទាញអាវ ជេននី ទៅហើយតែត្រួវ លីសា ចូលមកចាប់ដៃគេជាប់ថែមទាំងបត់វាទៅក្រោយខណៈនោះផងដែរគ្នារបស់គេក៏ចេញមកព្រមគ្នាម្ដងទៀតគឺសម្ដៅមករក លីសា លីសា រុញគេទៅម្ខាងមុននឹងលាតដៃអាវរងចាំពួកវាជាស្រេចបើថាពួកវាចង់លេងហើយចាំនាងលេងអោយអស់ដៃទៅចុះ
« កូនជានិស្សិតច្បាប់ប៉ុន្តែរឪជាម៉ាហ្វៀ?ហាហាវាគួរអោយអស់សំណើចណាស់រៀនចប់ចាំចាប់ឪញាត់គុកមែនទេ ឡាលីសា? »គ្នាវាម្នាក់និយាយឌឺដងមកកាន់នាងធ្វើអោយនាងទ្រាំមិនបានទើបយាដៃប្រុងនឹងដាល់គេប៉ុន្តែរគេចាប់ដៃនាងជាប់មិនអោយដាល់មកលើផ្ទៃមុខគេបាននោះទេ
« នាងគិតខុសហើយដែលហ៊ានប្រយុទ្ធជាមួយយើង »គេនិយាយយ៉ាងមានអំនួត តាមពិតឪពុកគេក៏ជាម៉ាហ្វៀមួយរូបផងដែរហើយគេក៏ជានិស្សិតច្បាប់មិនខុសគ្នាអីពី លីសា ប៉ុន្មានទេ ខណៈនោះគេចាប់មួលដៃ លីសា កន្រ្តាក់នាងមួយទំហឹងអោយអឹបនឹងទ្រូងគេធ្វើអោយអាវមានមួករបស់នាងត្រូវបានរបូតហើយគេក៏ប្រើដៃម្ខាងចាប់ទាញម៉ាស់របស់នាងចេញបង្ហាញអោយឃើញស្នាមជាំលើមុខនាងយ៉ាងច្បាស់
« ខ្លាចមិនហ៊ានបញ្ចេញទៅសង្សារឯងមែនទេថាឯងបានវាយចាញ់ពួកយើង? »។
________
YOU ARE READING
រឿង❤️🔥 My girlfriend is a hidden person❤️🔥
Adventureគាត់ជាមនុស្សពូកែលាក់បាំងគាត់លាក់មិនលើកលែងសូម្បីតែចំណងចំណូលចិត្តរបស់គាត់។ និពន្ធដោយ:រ៉ាហ្គី Jennie btt Lisa Top