ព្រឹកថ្ងៃថ្មី លីសា ដើរទៅខាងក្នុងសាលាតាមធម្មតាទាំងទឹកមុខស្ងប់ស្ងាត់ នាងកំពុងតែគិតថារឿងដែលនាងបានធ្វើនេះវាខុសទក៏ត្រូវ?
« ចាក់អេ!ហេតុអីបងមកសាលាយូរម្លេះថ្ងៃនេះ? »ដោយសារម៉ោងចូលគឺម៉ោង7ប៉ុន្តែរគេមកម៉ោង9ទៅហើយអត់មិនបានទើបនាងសួរ
« អត់មានអីទេ »លីសា ក្រវីក្បាលតតាត់ទាញអាវទម្លាក់ចុះញញសមមិនសម់ដាក់នាង គេមកយឺតដោយសារតែគេនៅអង្គុយគិតរឿងដែលបានកើតឡើងនោះហើយវាក៏នៅតែគិតមិនចេញព្រោះគេមិនដឹងថាគេត្រូវឬក៏ខុស
« បងមានអ្វីលាក់បាំងអូនមែនទេ? »ជេននី ចោទសួរទៅសង្សារទាំងឆ្ងល់ប៉ុន្តែរគេរហ័សក្រវីក្បាលរួចញញឹមតិចៗមកកាន់នាង ទោះបីជាមានរឿងលាក់បាំងខ្លាំងប៉ុណ្ណាក៏គេមិនអាចប្រាប់នាងបានដែល
« ចាំអូនព្យាយាមរកវាដោយខ្លួនឯង »នាងខាំមាត់ដាក់គេពេលឃើញថាគេព្យាយាមលាក់រឿងមួយនេះពីនាង អត់មិនបានគេក៏អោនទៅបឺតច្បូតបបូរមាត់របស់នាងខ្លាំងៗទាំងគ្រឺតក្នាញ់
« ស៊ើបរកទៅអោយតែអូនបានដឹងថាវាមកពីមូលហេតុអ្វី »លីសា ញញឹមយ៉ាងមានអំណួតព្រោះនាងមិនអាចរកស្រាប់ហើយថាគេបានលាក់រឿងអ្វីមួយពីនាង ត្រួវចាំថាគេជាមនុស្សអាថ៍កំបាំងគេលាក់រឿងអ្វីមួយបានជិតល្អណាស់
« បងអាក្រក់ណាស់ចូលចិត្តតែលាក់លៀមអូនស្អប់មនុស្សបែបនេះណាស់ »ជេននី លើកដៃគក់ទ្រួងគេតិចៗបញ្ជាក់ថានាងស្អប់មនុស្សចរិកបែបនេះខ្លាំងណាស់
« ក្រែងពេលនេះអូនកំពុងតែស្រឡាញ់មនុស្សមានចរិកបែបនេះមិនអ៊ីចឹង? »លីសា ញញឹមចុងមាត់និយាយទៅកាន់នាងវិញទាំងទឹកមុខគួរអោយចង់អស់សំណើច ជេននី ក្ដាប់ដៃវាយលើទ្រូងគេមួយដៃទាំងអឹមអៀនខណៈចង្កេះនាងនៅនឹងដៃគេអោបយ៉ាងណែន
« រៀនទៅនិយាយផ្អែមបែបនេះពីណាមក?អ្នកណាបង្រៀនបង? »ជេននី អឹមអៀនជាមួយនឹងពាក្យផ្អែមល្ហែមរបស់គេជាខ្លាំង គេនិយាយផ្អែមល្ហែមថែមទាំងអោនចង្កេះនាងទៀតផងធ្វើអោយនាងអៀនសឹងតែជ្របមុខជាមួយនឹងដើមទ្រូងគេទៅហើយ
« មានឯណាបងចេះវាតាមសៀវភៅទេតើនេះសៀវភៅ »គេលើកសៀវភៅមួយមកអោយនាងមើលនៅលើគម្របសៀវភៅសរសេរច្បាស់ៗថា(វិធីយកចិត្តស្រីៗ)ជេននី ឃើញសៀវភៅមួយក្បាលនេះធ្វើអោយនាងគាំងនិយាយអីមិនចេញស្មានតែគេចេះនិយាយផ្អែមដោយខ្លួនឯងទេតើដឹងអីតាមពិតគេមើលតាមសៀវភៅសោះនឹង?
« ហេតុអីមិនញញឹមទៀត?បងអត់ទាន់ផ្អែមដល់កម្រិតឬ? »លីសា ចោទសួរទៅនាងទាំងលួចអស់សំណើចគេដឹងថាក្មេងនេះនៅមិនទាន់សុខចិត្តរឿងអ្វីមួយមិនខាននោះទេ ក៏ដូចគេគិតពិតមែន ជេននី មិនសុខចិត្តព្រោះគិតថាគេចេះនិយាយផ្អែមដោយឯកឯងតែមានឯណាគេចេះនិយាយផ្អែមដោយសារតែគេបានមើលសៀវភៅសោះ
« មិនមែនទេអូនថាប៉ុណ្ណឹងល្មមហើយបើបងផ្អែមល្ហែមពេកអូនខ្លាចកាកីខ្លះមកឆក់បងឯងចេញពីអូន »ជេននី ញាក់ស្មាចូលមកអោបដៃគេយ៉ាងណែនគិតសព្វៗទៅនាងខ្លាចកាកីក្រមុំៗក្នុងសាលានេះចេញមកឆក់យក លីសា ចេញពីនាងទើបនាងសុខចិត្តរស់នៅជាមួយនឹង លីសា សោះកក្រោះវិញ
« គ្មានកាកីណាហ៊ានមកឆក់បងចេញពីអូននោះទេព្រោះអូនឆ្នាស់សែនឆ្នាស់បែបនេះ »លីសា យកដៃទៅច្បិចថ្ពាល់នាងតិចៗតាមចិត្តគ្រឺតក្នាញ់ ថ្ងៃនេះមានអឬម្មណ៍ថាគេបាននិយាយផ្អែមល្ហែមជាមួយនាងខ្លាំងណាស់មិនដួចសព្វមួយដងធ្វើតែមុខស្មើរៗដាក់នាងមិនចេះចប់
« បើដឹងល្អហើយណាស់តែកាកីខ្លះទេដែលមិនបានដឹង »ជេននី អោបដៃពេបមាត់នឹកឃើញដល់នាងម្នាក់នោះដូចជាអោយដៃអោយជើងសង្សារនាងខ្លាំងណាស់គិតៗទៅពិតជាគ្រឺតក្នាញ់តែម្ដងហើយ
« ម្នាក់ណា? »លីសា សួរទៅនាងទាំងមុខភ្លើៗព្រោះនាងមិនបានដឹងថាជាម្នាក់ណាពិតមែនណាមួយមានរឿងអ្វីក៏នាងមិនសូវបានខ្វាយខ្វល់រវីរវល់ទើបពេលនេះសង្សារគេនិយាយអ្វីក៏គេមិនយល់
« បងកុំមកធ្វើដូចមិនដឹងរឿងអ្វីសោះនោះ? »ជឹននី អោបដៃខាំមាត់ដាក់គេទាំងគ្រឺតក្នាញ់ មកធ្វើដូចជាមិនដឹងទាំងដែលគេបានឃើញស្រីម្នាក់នោះមករញ៉េរញ៉ៃជាមួយរហូត
« បងពិតជាមិនដឹងពិតមែនថាមានរឿងអ្វី »លីសា ខំទប់សើចនាងសឹងតែចាប់ថើបក្មេងម្នាក់នេះអោយណាណីហើយទេ មើលចុះមុខខឹងរបស់នាងគ្រាន់តែបានឃើញក៏គ្រឺតក្នាញ់ណាស់ហើយដែលសំខាន់គឺផ្ទាល់ប៉ោងៗនឹងតែម្ដងគ្រឺតអឺយសែនគ្រឺត
« ហុឹសបងឯងនេះប្រហែលមិននៅចាំនាងម្នាក់នោះទេយ៉ាង?នាងដែលពូកែមកអេះអុញជិតបងថែមទាំងធ្វើមាយាដាក់បងនោះ?អូនជ្រេញរឹកនាងណាស់ចង់តែចាប់បោះនាងចេញក្រៅបង្អួចហើយទេតើ »ជេននី និយាយទាំងធ្វើកាយវិកាម្ញិកម្ងក់សាងជាការគួរអោយអស់សំណើចទៅកាន់គេជាខ្លាំង គេញញឹមហើយក៏សម្លឹងមកមុខនាង
« បងញញឹមស្អី?អូនកំពុងតែខឹងបងណា៎!! »ជឹនបី លូកដៃទៅមួលគន្លាក់ដៃគេមួយដៃទាំងខឹងនឹងគ្រឺតក្នាញ់លាយឡំចូលគ្នា
« អ៊ូយៗកុំឆ្នាស់ឆ្នើមពេកប្រពន្ធបងអឺយបងសុំអង្វរអូនទៅណ៎ »លីសា លូកដៃទៅចាប់ដៃនាងផ្គួបចូលគ្នាសើចរហឹសពេលឃើញនាងខឹងងរងក់បែបនេះវាពិតជាគួរអោយស្រឡាញ់ខ្លាំងណាស់សម្រាប់គេ ថ្ពាល់ប៉ោងៗរបស់នាងក៏ប្រែទៅជាក្រហមរងិលពេលខឹងបែបនេះហើយជាពិសេសនោះគឺភ្នែកនាងចោលសម្លក់មកគេសឹងតែស្ទុះទៅហែកសុីសាច់គេទាំងរស់
« កុំចាប់អូនអូនខឹងបងហើយលែងទៅលែងអូនភ្លាម »ជេននី រើខ្លាំងៗកន្រ្តាក់ទាញដៃចេញពីគេពេលនេះនាងកំពុងខឹងនាងចង់អោយ លីសា លួងមិនមឺននកឌឺនាងបន្ថែមនោះទេ
« អា៎ៗបងសុំទោសណា៎បងសុំទោស ឈប់ខឹងងរងក់ឬនៅហុឹម? »លីសា ទាញនាងមកអោបជាប់ដើមទ្រូងពោលពាក្យសុំទោសធ្វើអោយនាងត្រជាក់ចិត្តពេលបានគេសុំទោសបែបនេះនាងក៏រាងឈប់ខឹងថែមទាំងលើកដៃអោបគេវិញយ៉ាងណែនទៀតផង
« ក៏បានថ្ងៃក្រោយបើបងនៅតែឌឺអូនវែបនេះទៀតអូននឹងខឹងបងអោយយូរៗ »ជេននី លើកដៃចង្អុលមុខនាងក្នុងន័យគម្រាម។
——————
YOU ARE READING
រឿង❤️🔥 My girlfriend is a hidden person❤️🔥
Adventureគាត់ជាមនុស្សពូកែលាក់បាំងគាត់លាក់មិនលើកលែងសូម្បីតែចំណងចំណូលចិត្តរបស់គាត់។ និពន្ធដោយ:រ៉ាហ្គី Jennie btt Lisa Top