Part 11+12

576 60 0
                                    

Part11

#ស្រឡាញ់ខ្លាំងទើបមិនចង់ឲ្យក្បែរ

របួសស្នេហ៍

នាយតូចជុងវ៉ុនដកដៃចេញពីភ្លៅជេយ៍ហើយក៏និយាយ ធ្វើឲ្យជេយ៍អាក់អន់ចិត្តយ៉ាងខ្លាំង ថេអ៊ុនមកមុនយ៉ាងម៉េច?ជេយ៍ស្គាល់នាយតាំងពីក្មេង ឯថេអ៊ុនទើបតែស្គាល់នឹងស្រឡាញ់ពេលរៀនវិទ្យាល័យទេ និយាយទៅថាអ្នកណាមកមុនអ្នកណា?តែថាទោះជាគេស្គាល់នាយតាំងពីក្មេងក៏ពិត តែអ្នកដែលគ្រងបេះដូងរាងស្តើងបានមុនគឺជាថេអ៊ុន មិនមែនជេយ៍ទេ នាយចង់និយាយបែបហ្នឹង។

< ជុងវ៉ុនគេព្រមហើយ ចុះមីង? នៅមុខក្រញ៉ូវដល់ណាទៀត?នេះកូនប្រសារណា៎ > ហ៉ីស៉ឺងនិយាយញោះលោកស្រីយ៉ាងព្រោះគាត់ខំបញ្ចុះបញ្ចូលជុងវ៉ុនកុំឲ្យព្រមជាមួយជេយ៍ តែពេលនេះវាខុសពីចិត្តរបស់គាត់ ទើបបានត្រឹមអោបទ្រូងមុខក្រញ៉ូវសម្លក់ជេយ៍ប៉ុណ្ណោះ មិនចម្លែកទេដែលហ៉ីស៉ឺងអាចនិយាយលេងសើចជាមួយគាត់បាន ក៏ព្រោះហ៉ីស៉ឺងគឺជាក្មួយសំណព្វរបស់គាត់ គាត់ចាត់ទុកដូចជាកូនប្រុសម្នាក់ដែរអញ្ចឹង។

< កូនប្រសារឆ្កែឆ្មាណា៎មិនដឹងទេវើយ > លោកស្រីយ៉ាងនិយាយហើយក៏ដើរឡើងកាំជណ្តើរទៅបន្ទប់បាត់ ទុកឲ្យពួកគេតាមមើលពីក្រោយខ្នងរហូតដល់ផុតកន្ទុយភ្នែក។

< មិនអីទេ ទុកពេលឲ្យគាត់ធ្វើចិត្តសិនទៅ ភ្លាមៗបែបនៀគ សូម្បីតែយើងក៏ទទួលយកមិនដែល > ហ៉ីស៉ឺងឃើញទឹកមុខជេយ៍សោកសៅ គេក៏និយាយបន្លប់លួងលើកទឹកចិត្តបន្តិច គេគិតថាជេយ៍ពិបាកចិត្តរឿងម៉ាក់ក្មេកមិនពេញចិត្ត តែខុសហើយ ជេយ៍ខូចចិត្តរឿងជុងវ៉ុននិយាយមុននេះទៅវិញទេ រួចស៊ុងហ៊ុនក៏បន្តពីក្រោយប្រយោគ ទៅកាន់ជេយ៍ ។

< ហើយគិតចុះពេលណាដែល?ថ្ងៃនេះមែនទេ? >

< អ៊ឹម! គឺថ្ងៃនេះហើយ > ជេយ៍ងក់ក្បាលតិចៗ គេគួរតែរីករាយដែលក្តីប្រាថ្នាពេលនេះបានសម្រេចហើយ ទោះជាមិនមែនចេញពីក្តីស្នេហារវាងគេនឹងជុងវ៉ុនក៏ដោយ តែដោយសារវាជាការសម្ងាត់ សម្ងាត់ដល់ថ្នាក់សូម្បីតែសង្សាររបស់នាយក៏នាយមិនអនុញ្ញាតឲ្យដឹងឮដែល ចឹងបានន័យថា គេគ្មានសិទ្ធប្រច័ណ្ឌជុងវ៉ុនជាមួយថេអ៊ុន ហើយក៏គ្មានសិទ្ធបិទសិទ្ធនាយមិនឲ្យទាក់ទងនឹងថេអ៊ុនបានដែល?តើចុះអេតាស៊ីវិលបានប្រយោជន៍អីទៅ?ជាប្តីប្រពន្ធក៏មិនខុសអីពីអ្នកដទៃ។

របួសស្នេហ៍ 🥀💔 ( Complete ✅ )Where stories live. Discover now