ការ Dating ឬការដើរលេងរបស់អាល់ហ្វាក្នុងស្រោមមុខទេវបុត្រជាមួយនឹងអូមេហ្កាកំពូលស្អាតក៏បានបញ្ចប់បន្ទាប់ពីអ្នកទាំងពីរធ្វើរឿងសប្បាយៗញ៊ាំអីឆ្ងាញ់ៗនិងដើរលេងកន្លែងអ៊ូអរជាច្រើនម៉ោងថែមទាំងមានសំណើចមានស្នាមញញឹមជាប់មុខមិនដាច់ទៀតផង បែបនេះក៏អាចថាជាការចងចាំដ៏ស្រស់ស្អាយមួយដែរសម្រាប់គូស្នេហ៍ ។
" ហត់ខ្លាំងណាស់ " ថេយ៉ុង ពេបមាត់តម្អូញង៉ូវៗពេលអង្គុយគោះក្បាលជង្គង់ថ្នមៗលើកៅអីសាធារណៈបន្ទាប់ពីដើរឡើងហត់ ។ តែទោះហត់បន្តិចមែនក៏ដោយក៏សមតម្លៃដែរព្រោះគេពិតជាសប្បាយចិត្តហើយមានក្តីសុខខ្លាំងមែនទែននៅថ្ងៃនេះ ចាំបានថា ជុងហ្គុក ក៏បានកាន់ដៃគេជាប់រហូតទៀតផងទើបពេលគិតហើយរាងតូចក៏ញញឹមចង់រហែកមាត់មុននឹងលើកដៃមកថើបទាំងត្រេកអរទៀតផង ។
" ក្រអូបស្នេហ៍ដល់ហើយនៀក ហិហិ " ថើបហើយ ថេយ៉ុង ក៏សើច ពេលនេះគេលង់ស្នេហ៍ ជុងហ្គុក ឡើងស្រោចស្រង់លែងបានហើយ លង់ជ្រៅជាងមហាសមុទ្រប៉ាស៊ីហ្វិកទៅទៀត ជ្រៅយកអ្វីមកប្រៀបពុំបានឡើយ ។
" បងដាក់ស្នេហ៍ខ្ញុំមែនទេទើបខ្ញុំឈ្លក់វង្វេងជាមួយបងពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ ? "
" ដាក់ស្នេហ៍អី ? " ស្របពេលដែល ថេយ៉ុង កំពុងអណ្តែងអណ្តូងដូចពោងអណ្តែតទឹកនោះ ជុងហ្គុក ក៏ត្រឡប់មកពីទិញទឹកល្មម ។ រាងក្រាស់ទម្លាក់ខ្លួមមាំទាំអង្គុយក្បែររាងតូចទើបហុចដបទឹកក្នុងដៃអោយគេ ថេយ៉ុង ក៏ទទួលយកទាំងមិនភ្លេចញញឹមដាក់គេនោះឡើយ ។
" អរគុណ "
" មុននេះយើងលឺឯងនិយាយថាដាក់ស្នេហ៍អី ? "
" គឺគ្មាន គ្មានអ្វីនោះទេ " ថេយ៉ុង ក៏ប្រញាប់ប្រកែកញាប់មាត់ទាំងគ្រវីក្បាលទៅមកទៀតផង ។ ឃើញរាងតូចប្រកែកមិនចង់ប្រាប់ដូច្នេះ ជុងហ្គុក ក៏មិនដេញដោលទៀតដែរទើបស្ងាត់មាត់ហើយអង្គុយជិតគេដើម្បីសម្រាកមួយភ្លែតព្រោះដើរលេងក៏ហត់តិចតួច ។
" ថ្ងៃ ថ្ងៃស្អែកខ្ញុំទៅវិញហើយ "
" យើងដឹងហើយ " លឺ ថេយ៉ុង និយាយរឿងនេះ ជុងហ្គុក ក៏មុខក្រញូវភ្លែត ហេតុអ្វីសុខមកតឿនរឿងនេះទៅវិញអ៊ីចឹងខូចអារម្មណ៍អស់ហើយ ។
" អឹមមម៎ " ថេយ៉ុង ក៏ងក់ក្បាលតិចៗ ។
" ..... "
" តើបងអាចនឹកខ្ញុំទេ ? "
" គ្មានហេតុផល " រាងក្រាស់តបទាំងកុហក ។
" បងមិនស្រឡាញ់ខ្ញុំខ្លះទេហ៎ ? " ថេយ៉ុង ក៏សួរទាំងតាមសម្លឹងមុខសង្ហារបស់ ជុងហ្គុក ដែលប្រឹងគេចមិនមើលមុខរបស់គេ ។
" យើងដែលស្អប់ឯងពីពេលណា ? "
( មាត់រឹងណាស់ ) ថេយ៉ុង ក៏គិតក្នុងចិត្តទាំងគ្រឺតក្នាញ់ ជុងហ្គុក ជាខ្លាំងមនុស្សស្អីមាត់រឹងយ៉ាងនិងចឹង រឹងជាងដែកថែបទៀត ។ ពេលមានអីៗជាមួយគេអោយផ្អែមរលួយដូចថង់ត្រូវភ្លើងឥឡូវមកធ្វើឬកពារអីណាជ្រេញឬកប្រុសសង្ហាពិតមែន ។
" ខ្ញុំខំតាមលន់តួស្នេហ៍បងយ៉ាងនេះហើយបងពិតជានៅមិនទន់ចិត្តទៀតហ៎ ? "
" អ្នកណាអង្វរអោយឯងមកតាមយើង ? " ជុងហ្គុក និយាយរួច ថេយ៉ុង ក៏ខាំមាត់សម្លក់មុខនាយទាំងក្នាញ់ចង់តែទះអោយវាចថ្គាមនោះទេតែក៏ធ្វើមិនបានទើបចុងក្រោយគេត្រូវអោបដៃពេបមាត់ងរងាក់ដាក់នាយយ៉ាងអន់ចិត្ត ។
" បាត់ហត់ហើយនៅ ? "
" .... " ស្ងាត់គ្មានការតបឆ្លើយ ។
" បើបាត់ហត់ហើយក៏ឆាប់ត្រឡប់ទៅវិញបានហើយ " ស្រដីរួចរាងមាំខ្ពស់ក៏ក្រោកឈរពេញកម្ពស់ព្រមទាំងស៊កដៃចូលហោប៊ៅខោជ្រួញចិញ្ចើមងាកមើលក្មេងដែលកំពុងងរងក់ហើយមិនព្រមហើបគូទឡើងនោះ ។
" ចង់នៅអង្គុយចឹងឬទៅផ្ទះវិញ ? "
" ចុកជើងងើបមិនរួច " ថេយ៉ុង ពេបមាត់តបទាំងខឹងងរងក់ដាក់មនុស្សប្រុសសង្ហាតែចិត្តខ្មៅចិត្តអាក្រក់សូម្បីតែពាក្យស្រឡាញ់ក៏គម្រិះជាមួយគេដែរ ស្អប់ណាស់តាមលន់តួប៉ុណ្ណឹងហើយនៅមាត់រឹងទៀត ។
" ឆាប់ឡើងមក " ជុងហ្គុក ដឹងថាក្មេងខ្លះខឹងងរងក់ជាមួយខ្លួនទើបរករឿងក៏មិនមាត់ហើយក៏បន្ទាបខ្លួនអោយរាងតូចឡើងជិះខ្នងតែនរណាទៅដឹងទៅថាប្រុសពៅក្បាលខូចបែរជាលេងចរិតដូចមេមាន់ទៅវិញនោះ ។
" ខ្ញុំធ្ងន់ណាស់ខ្លាចបងអៀវមិនរួច "
" ឡើងឆាប់មកឆាប់បានទៅវិញ "
" ចង់ទៅក៏ទៅមុនចុះ ខ្ញុំនៅហត់មិនទាន់បាត់ " លឺហើយ ជុងហ្គុក ក៏ងាកមកមើលក្មេងរឿងច្រើនមុននឹងស្រដីបែបគម្រាម ។
" សួរម្តងទៀតថាទៅទេបើមិនទៅយើងក៏មិនអង្វរដែរហើយកុំមកស្រែកដាក់ថាយើងចិត្តអាក្រក់អោយសោះ "
" ..... " ថេយ៉ុង អោបដៃងាកមុខចេញ ។
" យើងផ្តល់ឱកាសអោយម្តងទៀត ទៅឬអត់ ? "
" .... " ស្ងៀមស្ងាត់ដូចដើម ។
" ល្បីថាម្តុំនេះយប់បន្តិចមានពពួកក្មេងពាលបងធំបងតូចច្រើនណាស់ដូចជាក្មេងលេងថ្នាំទៀតផងបើឯងចង់នៅដើម្បីបានចួបក្មេងអស់នោះក៏ស្រេចចិត្តតែសាច់សៗមុខស្អាតៗដូចឯងចឹងពួកវាបែបប្តូរវេនគ្នារំលោភបូកក៏ថាបានស្រួលមិនស្រួលយកទៅលក់តទៀត ហឹមមម៎បើ--- "
" មនុស្សអាក្រក់ឈប់និយាយទៅ " មើលចុះ មើលសម្តីគេនិយាយអា៎អាល់ហ្វាចម្កួតនេះ :( ។
" សម្រេចថាទៅឬអត់យើងសួរលើកចុងក្រោយហើយណា " ជុងហ្គុក ក៏លួចសើចពេលនិយាយបំភ័យប្រុសណៅក្បាលខូចបានសម្រេច អោយដឹងទៅហៅស្រួលបួលមិនព្រមទេទាល់តែបំភ័យអោយសភ្នែកចឹងបានដឹងប្រឹងក្មេងកំហូច ។
ហើយដោយទ័លគំនិតហើយព្រមទាំងអស់ជម្រើសហើយ ថេយ៉ុង ក៏ព្រមទៅវិញតាម ជុងហ្គុក ហ្នឹងឯងតែក៏អោយអាល់ហ្វារូបសង្ហារបស់យើងជាអ្នកអៀវដូចគ្នាដោយលើកហេតុផលថាចុកជើងស្ពឹកដើរមិនរួច នេះបានសមគេហៅថាប្រុសពៅក្បាលខូចពិតមែនហើយ ។
" លើកក្រោយកុំប្រឹងញ៊ាំច្រើនពេកធ្ងន់ឡើងដូចដំរីអ៊ីចឹង " ការពិតទៅ ថេយ៉ុង ឡើងស្រាលខ្ញើកដូចខ្នើយសំឡីតែបងអាល់ហ្វាក៏និយាយពន្លើសដើម្បីបេះបួចអោយ ថេយ៉ុង ខឹងតែប៉ុណ្ណោះ ។
" បើធ្ងន់ដាក់ខ្ញុំចុះទៅ " ថេយ៉ុង លឺដូច្នេះខឹងណាស់ ធ្ងន់ដូចដំរីយ៉ាងម៉េចដៃជើងគេតូចៗហើយរាងក៏តូចស្តើងថែមទៀតមិនមែនធាត់ឯណា ស្អប់ណាស់មនុស្សអាក្រក់ ។
" អាណិតក្មេងលឺត្អូញថាចុកជើងបានយើងចេះតែទ្រាំអៀវទៅនិង "
" ឆឹសស " ខ្ពើមសម្តី ចង់ក្អួតអោយសន្លប់ណាស់ ។
រករឿងអោយក្មេងខឹងរហូត😒💜
To be Continued💜✨
![🍑 I'm your Omega 🍑 [ Complete✅]](https://img.wattpad.com/cover/297685746-64-k456280.jpg)