#ថ្ងៃរៀបការ
@ព្រះវិហារ
ជុងហ្គុក ស្ថិតក្នុងឈុតកូនកំលោះពណ៌ខ្មៅយ៉ាង Perfect នាយសង្ហាចាប់តាំងពីក្បាលរហូតដល់ចុងជើងឈរក្បែរលោកឪពុករងចាំវត្តមានរបស់អូមេហ្កាកំហូចដែលនឹងក្លាយប្រពន្ធ ជាដៃគូរជីវិតដែលនៅជាមួយគ្នារហូតទៅបន្ទាប់ពីរៀបការរួច ។ ផ្ទៃមុខសង្ហាបំពាក់ដោយស្នាមញញឹមយ៉ាងស្រស់ កែវភ្នែកបញ្ចេញពន្លឺភ្លឺព្រាកៗដោយក្តីរំភើបពេលសម្លឹងឃើញបិសាចតូចដែលស្ថិតក្នុងឈុតគូរជាមួយនាយស្រាក់ដៃលោកប៉ាដើរចូលមកយ៉ាងឥតខ្ចោះ គេស្រស់ស្អាតណាស់ ស្អាតគ្មានកន្លែងទាស់ ស្អាតទាំងព្រម ពិសេសគឺស្ថិតក្នុងសម្លៀករៀបការបែបនេះ ។
" ប៉ាប្រគល់ ថេយ៍ អោយហើយណាថ្ងៃក្រោយពឹងលើកូនមើលថែកែវភ្នែកប៉ាមួយនេះផង " លោកគីមហុចដៃរបស់កូនប្រុសពៅក្បាលខូចអោយទៅ ជុងហ្គុក ទើបស្រដីផ្តែផ្តាំទាំងញញឹម មិនថាថ្ងៃនេះកូនពៅក្បាលខូចរបស់គាត់ធំប៉ុណ្ណាឬអាចរកឃើញគូរជីវិតហើយរៀបការសាងជីវិតគូរក៏ដោយប៉ុន្តែក្នុងកែវភ្នែកគាត់ ថេយ៍ នៅតែជាកូនក្មេងដដែល ជាកូនក្មេងកំហូចដែលគាត់ស្រឡាញ់ថ្នាក់ថ្នមនិងជាកែវភ្នែកម្ខាងដែលគាត់មិនអាចខ្វះបាន ចំណែកឯកែវភ្នែកម្ខាងទៀតគឺកូនប្រុសច្បង គីមណាមជូន រីឯដង្ហើមនិងបេះដូងសូមប្រគល់ជូនភរិយាយផ្តាច់មុខ >< ។
" បាទ " អាល់ហ្វារូបសង្ហាក៏ឆ្លើយយ៉ាងមុតមាំទើបលោកគីមដើរទៅអង្គុយជិតភរិយានិងកូនប្រុសច្បងក៏ដូចជាលោកចនវិញ ។
បន្ទាប់ពីនោះក៏ដល់គូរស្វាមីភរិយាសច្ចាស្បថស្បែរសន្យាមលថែគ្នានិងរស់នៅជាមួយគ្នាដល់ចាស់កោងខ្នង ។
បញ្ចប់ការស្បថសច្ចាអស់ហើយភ្ញៀវគ្រប់គ្នាក៏នាំគ្នាទះដៃហ៊ោអោយ ជុងហ្គុក ថើប ថេយ៉ុង ព្រមទាំងហ៊ោយ៉ាងស្រុះគ្នាទៀតផង:
" ថើបទៅៗ ថើបទៅៗ ថើបទៅៗ ថើបទៅៗ "
ជុងហ្គុក ក៏ញញឹមមុននឹងស៊កដៃមាំទាញចង្កេះតូចមួយក្តាប់របស់ ថេយ៉ុង មកផ្អឹបជាប់ដងខ្លួនយ៉ាងស្និទស្នាលទើបយកដៃម្ខាងទៀតទ្រចង្កាស្រួចរបស់រាងតូចឡើងមុននឹនអោនមុខសង្ហាចុះបន្ទាបទៅទម្លាក់បបូរមាត់ស្តើងមានមន្តស្នេហ៍លើបបូរមាត់សុីជម្ពូររបស់រាងតូចយ៉ាងផ្អែមល្ហែមនាំអោយអ្នកគ្រប់គ្នាទះដៃស្រែកលាន់ ខ្លះក៏អៀនញញឹមញញែមរមិតរមួលខ្លួនដូចអន្ទង់អ៊ីចឹង ។
បញ្ចប់កម្មវិធីនៅព្រះវិហាររួច ជុងហ្គុក និង ថេយ៉ុង ក៏នាំគ្នាឈរលាភ្ញៀវដែលបានមកចូលរួមរហូតដល់អស់តែពេលល្ងាចក៏មានកម្មវិធីបន្ថែមនៅឯសណ្ឋាគារដូចគ្នា ។
ហើយពេលអ្វីៗចប់សព្វគ្រប់អស់ហើយចាស់ៗក៏បាននាំគូរស្វាមីភវិយាថ្មោងថ្មីមកផ្ទះអាពាហ៍ពិពាហ៍ដោយផ្ទាល់ផងដែរ ។
" ប៉ាម៉ាក់ផ្ញើរកែវភ្នែកមួយផងណាកូនប្រសារ "
" បាទលោកប៉ាអ្នកម៉ាក់ក្មេកទុកចិត្តចុះខ្ញុំនឹងមើលថែ ថេយ៍ៗ អោយបានល្អបំផុត "
" បើប្អូនថ្លៃធ្វើអោយទាស់ចិត្តប្រាប់បងលឺទេ "
" ហិហិ បាទបងប្រុស " ថេយ៉ុង ឆ្លើយទាំងសើចលិបភ្នែកព្រោះតែ ណាមជូន និយាយហាក់គំរាម ជុងហ្គុក យ៉ាងចឹងថាកុំអោយគេទាស់ចិត្ត ។ ត្រូវតែបានដូចចិត្ត អោយគេងៗ អោយឈរៗ អោយក្រាបៗ ត្រូវតែរាបដូចកន្ទេល>< ។
" បើកូនជើងល្អប៉ាធ្វើបាបកូនប្រសារត្រូវតែប្រាប់ប៉ាកុំកាន់ជើងហើយការពារអោយសោះ " លោកចន ចូលមកនិយាយព្រមទាំងអង្អែលសក់ក្បាលរបស់ ថេយ៉ុង ថ្នមៗពេញដោយក្តីស្រឡាញ់ពេញចិត្ត គាត់គឺស្រឡាញ់ពេញចិត្តនឹង ថេយ៉ុង តាំងតែពីបានឃើញក្មេងគួរអោយស្រឡាញ់លើកដំបូងមកម្ល៉េះហើយក៏សប្បាយចិត្តខ្លាំងមែនទែនដែលបានគេមកធ្វើកូនប្រសារ ។
" បាទ លោកប៉ាក្មេក "
" រៀបការរួចហើយ ថ្ងៃក្រោយមានរឿងអ្វីត្រូវចេះគិតអោយច្បាស់ដឹងទេ កុំនៅធ្វើចរិតកូនក្មេងច្រើនដូចនៅជាមួយប៉ាម៉ាក់ទៀត "
" បាទអ្នកម៉ាក់ "
" មើលថែប្អូនក្បាលខូចបងផង " ណាមជូន ចូលមកគោះស្មារបស់ ជុងហ្គុក ព្រមទាំងផ្តាំដោយស្នាមញញឹម ។
" បាទបងថ្លៃ "
" រៀបការហើយថ្ងៃមុនធ្វើអីត្រូវតែចេះគិតអោយបានច្បាស់ពិសេសគឺកូនប្រសាររបស់ប៉ា ព្រោះតទៅមិនមែននៅខ្លួនមួយទៀតទេ " លោកចន ចូលមកផ្តាំកូនប្រុស ។
" បាទលោកប៉ា "
" អ៊ីចឹងសម្រាកចុះណា ប៉ាម៉ាក់និងបងប្រុសទៅវិញហើយ "
" បាទជម្រាបលា " ជុងហ្គុក និង ថេយ៉ុង ក៏លានិងជូនដំណើរពួកគាត់ ។ ហើយពេលដែលឡានចាស់ៗបើកចេញទៅផុតអស់ ថេយ៉ុង ក៏ងាកមកសម្លឹងមើលផ្ទះអាពាហ៍ពិពាហ៍មុននឹងលាន់មាត់សសើរ :
" ធំណាស់ "
" ចុះបិសាចតូចពេញចិត្តដែរទេ ? "
" ពេញចិត្តបំផុត " រាងតូចឆ្លើយទាំងងាកមកញញឹមគួរអោយក្នាញ់ដាក់ ជុងហ្គុក ធ្វើឲ្យរាងក្រាស់គ្រឺតចង់តែលេបទុកក្នុងពោះនោះទេ ប៉ុន្តែក៏ស្រាប់តែនឹកឃើញរឿងមួយក៏លេចស្នាមញញឹមច្រឡើមឡើងមកមុននឹងស្រដីឡើង :
" យប់ហើយត្រជាក់ណាស់ពួកយើងកម្តៅសាច់ដុំបន្តិចទៅ "
" កម្តៅសាច់ដុំ ? "
" គឺផ្សំដំណេក "
" អេ៎ ជុង... " ថាចប់ហើយ ជុងហ្គុក ក៏បី ថេយ៉ុង យកទៅខាងក្នុងផ្ទះតែម្តងរកតែរាងតូចនិយាយអ្វីមិនទាន់ ។
ផឹបប៎
" ដឹងទេថាបងគ្រឺតអូនតាំងតែពីព្រឹកមកម្ល៉េះបិសាចតូច ? " ដាក់អូមេហ្កាតូចទៅលើពូកដែលរោយដោយស្រទាប់ផ្កាកុលាបក្រហមរៀបជារូបបេះដូងយ៉ាងស្អាតនោះរួច ជុងហ្គុក ក៏ទ្រានដៃឃាំងរាងតូចអោយនៅក្រោមទ្រូងហាប់ណែនមុននឹងពោលសួរដោយទឹកមុខកំហូច ។
" ពួកយើងងូតទឹកសិនល្អទេ ? "
" មិនងូតទេ "
" ហត់ពេញមួយថ្ងៃហើយស្អិតខ្លួនណាស់ អូនគិតថាពួកយើងងូតទឹកអោយត្រជាក់សាច់សិនល្អជាងណា "
" បងក្តៅគ្រប់ពេលនៅជិតអូនបិសាចតូចហើយយប់នេះអូនមិនចាំបាច់ហាមបងនោះឡើយ យប់នេះជាយប់ពិសេសរបស់យើងទាំងពីរ បងនឹងថ្នមអូនអោយដល់ទីបំផុតណា " និយាយដោយសំឡេងស្រទន់ផ្អែមសណ្តំចិត្តអូមេហ្កាតូចរួចហើយ ជុងហ្គុក ក៏ទម្លាក់បបូរមាត់ប្រថាប់លើបបូរមាត់ទន់ល្មើយថើរៗមុននឹងថើបថ្នមៗយ៉ាងទន់ភ្លន់អមដោយរង្វង់ដៃមាំកក់ក្តៅអោបក្រសោបកាយតូចស្តើងហើយផ្តួលទៅលើពូកយឺតៗដោយការប្រាថ្នា ប្រាថ្នាចង់ថ្នាក់ថ្នមអូមេហ្កាតូចពេញមួយរាត្រីនេះ ។
កុំចេះដឹងរឿងគ្រួសារគេ😛
To be Continued🙆🏻♀️💓
![🍑 I'm your Omega 🍑 [ Complete✅]](https://img.wattpad.com/cover/297685746-64-k456280.jpg)