ភាគ៤២ : kiminoto...><

3.6K 223 12
                                        

ថ្ងៃរសៀល ថេយ៉ុង ក៏ភ្ញាក់ទាំងអស់កម្លាំងហើយមិនបាច់ឆ្ងល់ឡើយថាកម្លាំងគេបាត់ទៅណានោះច្បាស់ជាត្រូវស្វាមីស្រូបយកអស់ហ្នឹងឯង ។
" ហឹមម៎ ជុង ? " រាងតូចយកដៃញីភ្នែកតិចៗព្រមទាំងហៅស្វាមីដែលមិនបាននៅក្បែរបន្ទាប់ពីងើបអង្គុយ ។
ក្រាកកក៚
" អូនក្រោកហើយហេស៎ ? " ភ្លាមនោះ ជុងហ្គុក ក៏បើកទ្វារចូលមកល្មម ។
" ហឹមម៎ បងទើបមកពីណា ? " ថេយ៉ុង សួរហើយ ជុងហ្គុក ក៏ញញឹមតិចៗមុននឹងបោះជំហានដើរចូលទៅដាក់ខ្លួនអង្គុយក្បែរទើបលាតដៃក្រសោបកាយតូចចូលមកអោបជាប់ដើមទ្រូង ។
" បងមានទៅណា ច្បាស់ជានៅផ្ទះបាយធ្វើម្ហូបអោយអូនញ៊ាំហ្នឹងហើយបិសាចតូច " អាល់ហ្វារូបសង្ហានិយាយដោយសំឡេងស្រទន់ព្រមទាំងឈ្ងោកមកថើបសក់ទន់ក្រអូបរបស់អូមេហ្កាកំហូចស្រាលៗដោយក្តីស្រឡាញ់ពេញក្រអៅបេះដូង ។ ពេលដែលបង្ខាំងចិត្តហាមប្រាមបេះដូងមិនអោយស្រឡាញ់ក៏ហាក់ដូចស្អប់ណាស់តែដល់ពេលបាក់ចិត្តស្រឹបបេះដូងក៏ទោទន់ខ្វះគេលែងបាន ស្រឡាញ់ណាស់ ស្រឡាញ់ខ្លាំងបំផុត គ្មានអ្វីមកប្រៀបផ្ទឹមឬវាស់វែងបាននោះឡើយ ។
  " ប្តីអូនគួរអោយស្រឡាញ់ណាស់ " ថេយ៉ុង ក៏ងើយរង្វង់មុខតូចស្អាតឡើងញញឹមបង្ហាញស្នាមញញឹមស្រទន់ដាក់ ជុងហ្គុក ធ្វើឲ្យរាងក្រាស់ទប់ចិត្តក្នាញ់មិនបាក៏អោនទៅថើបបីបួនខ្សឺត ។
  " សម្តីផ្អែមណាស់ប្រពន្ធកំហូចរបស់បង "
  " ហិហិ ផ្អែមដាក់បងបានតែម្នាក់ទេអាល់ហ្វាអូន "
  " ដឹងទេថាបងស្រឡាញ់អូនប៉ុណ្ណាអូមេហ្កាបង ? "
  " ស្រឡាញ់ប៉ុណ្ណា ? "
  " បើសិនជាអាចលេបទុកបានបងលេបអូនទុកហើយបិសាចតូច " ជុងហ្គុក និយាយទាំងសម្លឹងចំកែវភ្នែកបរិសុទ្ធរបស់ ថេយ៉ុង ព្រមទាំងបង្ហើបសំនៀងពិតោះស្រាលចេញមក ហ្ហា៎ និយាយបែបណាទៅប៉ុន្តែគេស្រឡាញ់អូមេហ្កាកំហូចខ្លាំងណាស់ ។
  " ហិហិ អូនស្រឡាញ់បងខ្លាំងដូចគ្នាអាល់ហ្វារបស់អូន " លឺហើយ ជុងហ្គុក ក៏ញញឹមទើបយកថ្ងាសមកទល់ថ្ងាសនិងរាងតូចព្រមទាំងអោបក្រសោបរាងតូចស្តើងដោយក្តីស្រឡាញ់និងថ្នាក់ថ្នមធ្វើអោយ ថេយ៉ុង មានអារម្មណ៍កក់ក្តៅនិងមានក្តីសុខបំផុត ។
  " អាល់ហ្វារបស់អូនហ្ហា៎ "
  " បាទអូមេហ្កាបង ? "
  " អូនឃ្លាន " ថេយ៉ុង និយាយរួច ជុងហ្គុក ក៏សើចគេបែបក្នាញ់ មនុស្សអីគួរអោយស្រឡាញ់យ៉ាងនេះ ?
  " អូនឃ្លានហើយហេស៎ ? "
  " អឹមមម៎ " រាងតូចងក់ក្បាលតិចៗ ។
  " បើចឹងអូនញ៊ាំមីទេ ? " ជុងហ្គុក សួរទាំងធ្វើមុខព្រើលដាក់តែ ថេយ៉ុង មិនចាប់អារម្មណ៍ក៏ងក់ក្បាលផ្ងក់ៗញាប់ឆ្មេញព្រោះស្មានតែស្វាមីសង្ហាធហវើមីអោយញ៊ាំតែមានទៅដឹងឯណាថាមីដែលអាល់ហ្វារូបសង្ហានិយាយគឺសម្តីលើពាក្យMeទៅវិញទេ >< ។
  " បើចឹងចាប់ផ្តើមឥឡូវតែម្តងទៅ " រាងក្រាស់ថាចប់ក៏បុរឡេះឡេវអាវចេញធ្វើអោយរាងតូចបើកភ្នែកធ្វើហឹសទាំងងីងើព្រោះមិនយល់ន័យ ។
  " អេ៎ ... បងដោះអាវធ្វើអី ? "
  " ចុះអូនថាចង់ញ៊ាំMe? "
  " ហឹ...អូនញ៊ាំមីហេតុអ្វីបងចាំបាច់ដោះអាវចេញដែរ ?? " ថេយ៉ុង សួរឡើង ជុងហ្គុក ក៏សើចទើបបង្ចិតមុខសង្ហាអោនទម្លាក់មកជិតមុខតូចស្អាតរបស់រាងតូចយ៉ាងកៀកកិតរហូតដល់ចុងច្រមុះប៉ះគ្នា ។
  " ត្រូវហើយគឺញ៊ាំMe Meភាសាអង់គ្លេសបកថាម៉េចឬមួយអូនមិនដឹងទេបិសាចតូច ? "
  " អ្ហាយ៎ ចំមែនមនុស្សបងនេះ " ពេលដែលយល់ន័យហើយ ថេយ៉ុង ក៏ក្រហមថ្ពាល់មិនបាន លោកអើយមើលស្វាមីសង្ហារបស់គេចុះ ក្នាញ់ចង់តែតប់អោយបែកមុខសង្ហាទេ ។
  " បងយ៉ាងម៉េច ? " ជុងហ្គុក សួរទាំងសើចថែមទាំងក្នាញ់គ្រឺតនិងប្រពន្ធដូចគ្នា ។
  " បងសង្ហា " ថេយ៉ុង និយាយទាំងលើកដៃមកខ្ទប់មុខធ្វើអោយសំឡេងងុលៗទើបរាងក្រាស់លូកដៃទៅក្រសោបប្រអប់ដៃស្រឡូនរបស់គេទាញចេញមកមុននឹងយកដៃទំនេរទៅទ្រចង្កាស្រួចអោយងើយឡើងទើបចោលភ្នែកសម្លឹងរង្វង់មុខស្អាតឥតខ្ចោះរបស់ប្រពន្ធកំហូចបណ្តូលចិត្ត ។
  " និយាយម្តងទៀតទៅមើល៎បិសាចតូច "
  " ក៏អូនថាបងសង្ហា "
  " សសើរបែបនេះបងគួរអោយរង្វាន់បែបណាទៅណ៎ ??? " ជុងហ្គុក ក៏ធ្វើជារកនឹកទាំងការពិតដឹងច្បាស់ក្នុងចិត្តស្រាប់ទៅហើយថាអោយរង្វាន់បែបណាទៅអូមេហ្កាកំហូចបណ្តូលចិត្តនោះ ។
  " អ្វីក៏បានអោយតែបងអោយអូនយកទាំងអស់ " ថេយ៉ុង និយាយទាំងសើចចេញធ្មេញយ៉ាងគួរអោយស្រឡាញ់ដាក់ ។
  " មែនហ្ហេស៎ ? "
  " ប្រាកដណាស់ " រាងតូចងក់ក្បាល ។
  " អ៊ីចឹងយកទឹកវេទមន្តទេ ទុកជប់កូនបិសាចតូចៗគ្រាន់បាន២ ៣នាក់រត់លេងក្នុងផ្ទះ "
  " ចនជុងហ្គុក " ថេយ៉ុង ហៅឈ្មោះស្វាមីទាំងអៀនឡើងខ្ទប់មុខជាប់ទ្រូងហាប់ណែន ។
  " បាទអូមេហ្កាបង "
  " ស្អប់មនុស្សអាក្រក់បងណាស់ "
  " ស្អប់ៗទៅតែបងស្រឡាញ់អូន ស្រឡាញ់បិសាចតូចពេញមួយជីវិត Kiminoto....>< " ជុងហ្គុក កាន់តែនិយាយផ្អែមឡើង ថេយ៉ុង ក៏កាន់តែអៀនឡើង អៀនទាំងមានក្តីសុខបំផុតដូចគ្នា មើលចុះប្តីរបស់គេគួរអោយស្រឡាញ់ពេកហើយ ។ ( មានប្តីសប្បាយម្យ៉ាងដែរ>< )
" អូនស្រឡាញ់បងដែរ ស្រឡាញ់ ចនជុងហ្គុក រហូតទៅ Kiminoto...ហិហិ " ថេយ៉ុង ក៏យកមកនិយាយបកដាក់រាងក្រាស់ទាំងសើចដោយឬកពារខ្ជីខ្ជូតទៀតផងទើបត្រូវ ជុងហ្គុក ទប់ចិត្តគ្រឺតក្នាញ់មិនបានក៏ចាប់ក្រញិកតែម្តង ។

ស្រឡាញ់អ្នកអានណាស់Kiminoto🙈🤣💜
To be Continued 🙆🏻‍♀️💜

🍑 I'm your Omega 🍑 [ Complete✅]Where stories live. Discover now