Short part 🧸🖤🥺

10 0 0
                                    

" នាងត្រឹមជាអ្នកបម្រើរបស់យើងតែប៉ុណ្ណោះ នាងគ្មានសិទ្ធិតវ៉ានោះទេ បើយើងបញ្ជានាងអោយធ្វើអ្វីនាងត្រូវតែធ្វើ ហើយបញ្ឈប់អាអង្គុយស្រមោលស្រមៃធ្វើជាតារាទៀត ព្រោះនាងត្រូវនៅធ្វើជាកញ្ជះបម្រើរនៅផ្ទះមួយនេះរហូតដល់ថ្ងៃស្លាប់...ហា៎~~ៗ~ ហើយនាងក៏ត្រូវចាំទុកក្នុងអំបែងក្បាលនាងដូចគ្នាដែលថា យើងជាអ្នកចិញ្ចឹមនាងតាមពីម៉ែឪនាងឯងងាប់រហូតមកដល់ពេលនេះចឹងហើយនាងត្រូវតែនៅទីនេះសងគុណយើង ហើយកុំគិតចង់រត់ពីទីនេះអោយសោះ ទោះនាងចង់រត់ក៏រត់មិនរួចដែល "

" ខ្ញុំមិនរត់ទៅណាទេ ខ្ញុំនៅជាមួយអ្នកមីងព្រោះខ្ញុំគ្មានសាច់ញាតិណាទៀតទេ មានតែអ្នកមីងម្នាក់គត់ ខ្ញុំនិងប្រឹងប្រែងធ្វើការ តែអ្នកមីនខ្ញុំគ្រាន់តែចង់ធ្វើជាអ្នកនិពន្ធចម្រៀងធម្មតាប៉ុណ្ណោះ អោយតែអ្នកមីងអោយខ្ញុំធ្វើវាខ្ញុំនិងបម្រើគ្រួសារអ្នកអស់មួយជីវិត ហើយក៏មិនភ្លេចគុណដ៏ធំមួយនេះដែល បើថ្ងៃនោះអ្នកមីងមិនបានទទួលខ្ញុំមកចិញ្ចឹមទេកុំអីពេលនេះខ្ញុំក៏ប្រហែលលជាស្លាប់មកយូរហើយឬក៏អាចមានជីវិតយ៉ាប់ជាងផងក៏ថាបាន.. តែ~តែ~ អ្នកមីងខ្ញុំអង្វរ~~ខ្ញុំគ្រាន់តែចង់បំពេញក្តីស្រមៃរបស់ខ្ញុំប៉ុណ្ណោះ កុំបំផ្លាញក្តីស្រមៃខ្ញុំអី...ហឹក~~ខ្ញុំមិនចង់រស់នៅបែបនេះរហូតនោះទេ ខ្ញុំក៏ចង់ជួយរកប្រាក់ចំណូលអោយអ្នកមីងផងដែល.."

បើយកខ្ញុំមកចិញ្ចឹមហើយមិចក៏មិនមើលថែរខ្ញុំដូចជាគ្រួសារផងទៅ ហេតុអីចាប់ទុកខ្ញុំជាអ្នកបម្រើ ប្រើធ្វើការដូចសត្វធាតុហើយនៅមានបិទសិទ្ធគ្រប់យ៉ាង នេះខ្ញុំនៅទីនេះគាត់មិនដែលអោយតម្លៃខ្ញុំជាក្មួយឬក៏ជាអ្នកក្នុងគ្រួសារទេមែនទេ ខ្ញុំត្រឹមជាស្រណកមួយក្បាលដែលចាំតែថ្ងៃណាមួយអស់ប្រយោជន៍គេនិងដេញចេញពីកន្លែងមួយនេះ...🥺

ខ្ញុំចង់បានសរីភាពដូចមនុស្សទូទៅ ខ្ញុំចង់មានម៉ាក់ប៉ាហៅដូចគេឯងតែស្តាយណាស់ ដែលតាមតែពីកើតមកខ្ញុំមិនសូម្បីតែឃើញមុខម៉ាក់និងប៉ារបស់ខ្ញុំផងហើយក៏ឈ្មោះរបស់ពួកគាត់ខ្ញុំក៏មិនដែលលឺផងដែរ...💔

ខ្ញុំរស់នៅមានតែក្នុងភាពអាប់អួរ ជុំវិញខ្លួនមានតែផ្សែងពណ៍ខ្មៅ រស់នៅមានតែស្នាមរបួសពេញខ្លួនរាល់ថ្ងៃ រស់នៅមានតែការស្តីបន្ទោសជាប្រចាំ មិនថាខ្ញុំធ្វើខុសឬត្រូវតែខ្ញុំតែងតែត្រូវគេវាយធ្វើបាបរងការប្រមាថមើលងាយជាមិនលុះមួយថ្ងៃឡើយ...។
តែមិនអីទេ រស់នៅបែបនេះយូរៗខ្ញុំក៏មានអារម្មណ៍ថាសុាំនិងរឿងអស់នេះទៅហើយ ទោះគេវៃ អោយខ្ញុំគេងហាលភ្លៀង ហាលខ្យល់ក៏ខ្ញុំលេងឈឺ លេងដឹងធ្វីទាំងអស់ ...វាក៏មិនភ្លែកដែលព្រោះខ្ញុំត្រូវទទួលនៅរឿងបែបនេះមកអស់រយះពេល25ឆ្នាំមកហើយ...វាធ្វើអោយខ្ញុំលេងមានការឈឺចាប់អ្វីទៀតហើយ🥺

រឿង : Superstar Secrets  Where stories live. Discover now