ព្រះអាទិត្យរះពីទិសខាងកើត ជះចូលក្នុងបន្ទប់ដ៏ធំមានគ្រឿងតុបតែងយ៉ាងប្រណិត រួមជាមួយកម្លោះដែលកំពុងតែគេងលើពួកទន់ៗ...មើលទៅមិនប្រុងជាងើបទេព្រោះថ្ងៃចាំងមកពេញមុខហើយនៅមិនខ្ចីកម្រើកខ្លួនផង...តែមួយសន្ទុះក្រោយមក...
រីង~~
សំឡេងម៉ោងរោទ៍ក៏ចាប់ផ្តើមបន្លឺឡើងធ្វើអោយអ្នកដែលគេងមិចនេះរេដៃទៅបិទនិងមកញីភ្នែកបន្តិច ...
" ហាស៎...! ម៉ោង១១ហើយ នេះខ្ញុំគេងយកងាប់មែនទេ មិចក៏គ្មានអ្នកដាសខ្ញុំចឹង " នាយសង្ហាងើបឡើងទាំងស្រវេស្រវាកន្សែងពោះគោចូលបន្ទប់ទឹកទាំងប្រញាប់ប្រញាល់
ប្រហែលជា១៥នាទីនាយក៏រៀបចំរួចរាល់ ទម្លាប់ដ៏ល្អរបស់នាយមិនដែលងូតទឹកតែងខ្លួនអីយូនោះទេ តែមើលទៅរាងរៅរបស់នាយហាប់ណែនល្អណាស់ សាច់ដុំកង់ៗគួរជាទីប្រាថ្នា សក់ខ្មៅរលោងគួរអោយចង់ស្ទាបអង្អែល បបួលមាត់ក្រាសពណ៌ផ្កាឈូក ភ្នែកមុត ច្រមុះស្រួចសមនិងទម្រង់មុខចេញមកគឺសង្ហាគ្មាននរណាព្រៀបដូចនោះទេ
នៅពេលដែលនាយរៀបចំស្លៀកពាក់រួចក៏ចុះមកខាងយ៉ាងលឿនភ្លាមៗក៏មានសំឡេងបន្លឺឡើង" ណាមជូន ចុះមកហើយហេស៎ យប់មិញម៉ាក់ឃើញកូនធ្វើការងារយប់ពេកទើបមិនចង់ទៅដាសកូនអោយក្រោកដូចរាល់ដង..ហា៎មោះមកញុាំបាយថ្ងៃត្រង់ជាមួយគ្នាមក" គាត់និយាយបណ្តើនិងដឹកដៃកូនបណ្តើរមកតុអាហា មែនហើយជារាល់លើកគីមណាមជូនគេងើបលឿនខ្លាំងណាស់ដើម្បីធ្វើបាយម្ហូបដាក់បាទជាមួយម្តាយរបស់គេ តើមាននរណាទៅដូចគេខ្លះ? ទាំងសុភាពបុរសស្រលាញ់មនុស្សជុំវិញខ្លួន ស្រាមិនចេះផឹក ស្រីមិនលេង ដឹងតែធ្វើការធ្វើការ...នេះគេជាម្ចាស់ក្រុមហ៊ុនណាតែធ្វើការច្រើនជាងបុគ្គលិកទៅទៀត ពេលខ្លះភ្លេចទាំងញុាំអាហារក៏មានដែល
" ញុាំអោយច្រើនៗណា ម៉ាក់ឃើញកូនដូចជាស្គមច្រើនណាស់ ការងារកុំប្រឹងខ្លាំងពេក ត្រូវចេះចែកអោយអ្នកដទៃធ្វើខ្លះទៅ " លោកស្រីគីមនិយាយបណ្តើរក៏ដួសម្ហូមដាក់ចានកូនប្រុសជាទីស្រលាញ់បណ្តើរ ទិត្យភាពមួយនេះធ្វើអោយម៉ែដោះឃើញហើយសឹងតែស្រក់ទឹកភ្នែកទៅហើយ។ពីរនាក់ម្តាយកូននេះស្រលាញ់គ្នាខ្លាំងណាស់ បើសិនជាលោកគីមនៅរស់មិនដឹងថាមានសុភមង្គលយ៉ាងណានោះទេ មិនដឹងថាមានមោទនភាពចំពោះកូនប្រុសរបស់គាត់ប៉ុណ្ណាទេ តែពេលនេះមិនមានវត្តមានរបស់គាត់ទៀតឡើយ
" ម៉ែដោះមកញុាំជាមួយគ្នាមក ម្ហូបច្រើនណាស់ ក្នុងផ្ទះមានគ្នាតែបីនាក់ ម៉ែដោះនៅឈរធ្វើអ្វីទៀតឆាប់មកញុាំជាមួយខ្ញុំអ្នកម៉ាក " ទាំងសង្ហាចិត្តស្រឡោះប្រណៃមិនដំឡើងរឹកដាក់ខ្លួនស្មើរនិងអ្នកបម្រើ អ្នកប្រុសម្នាក់នេះខ្ពង់ខ្ពស់ពេកហើយ
" ខ្ញុំមិនសូវទម្លាប់ទេ អ្នកទាំងពីរ "
" ម៉ែដោះក៏ដូចជាមនុស្សក្នុងគ្រួសារយើងដែល នៅផ្ទះតែ៣នាក់ពេលញុាំមានតែខ្ញុំនិងម៉ាក់មើលទៅស្ងាត់ណាស់ បានអ៊ុំស្រីរួមតុជាមួយរាល់ថ្ងៃកាន់តែល្អ មែនទេម៉ាក់? " ម្តាយអីណេះបានត្រឹមតែងក់ក្បាលបញ្ជាក់ និងដៃដុសអាហាដាក់ចាននិងបរិភោគ
" បើកូនថាស្ងាត់ឆាប់រកនាងក្រុមមួយមក កុំអោយវិមានគីមស្ងាត់ពេក អាងម៉ាកនិងបានសំឡេងក្មេងៗប្រឡែងគ្នា ~ហុឹម~គ្រាន់តែគិតក៏មានក្តីសុខ " គាត់ក៏ចម្អក់នាយនិងសើចដើមករ
" មកពីមិនទាន់ដល់ពេល អ្នកម៉ាក់ចម្អក់ខ្ញុំធ្វើអី យ៉ាងណាឆ្នាំនេះទើបតែ25ឆ្ទាំទេ មិនទាន់យកក៏មិនទាន់ហួសពេលដែល " មើលនិយាយចុះអ្នកខ្លះគេកូនមួយកូនពីរអស់ហើយនៅឡើយតែកម្លោះសង្ហាយើងនិងទេ
" បានហើយលោកស្រីអ្នកប្រុសពិសារបាយទៅ ឡែងតែជជែកបែបនេះពេលណាបានពិសារហើយទៅ "
ពួកគេក៏ញយបាយបណ្តើរនិយាយពីរឿងនេះរឿងនោះមិនចេះចប់នោះទេ ពិសេសគឺលោកស្រីគីមតែម្តង ។ មើលទៅបរិយាកាសកក់ក្តៅគ្រួសារតូចមួយនេះពិតជាពោលពេញទៅដោយស្នាមញញឹម ...
រង់ចាំភាគបន្ត...សុំ 20like 10comments សម្រាប់ភាគបន្តយប់នេះ🥺
YOU ARE READING
រឿង : Superstar Secrets
Action" ខ្ញុំក៏ចង់បានជីវិតឯកជនដូចមនុស្សធម្មតាដែល " Ehyung Kim Namjoon X Park Ehyung និពន្ធ: កូនស្រមោចតូច🌼 ១៤/១០/២១