ភាគ 10 ភាពកក់ក្តៅ

1.2K 63 0
                                    


នៅតាមផ្លូវទៅមន្ទីពេទ្យ yibo តែងហៅ zhan មើលទីក្រុងTokyo និងរាយរាប់ ពី ទេសភាពនៅគ្រប់ទីកន្លែងដែលឆ្លងកាត់អោយ Xiao zhan បានស្គាល់ ...ហើយ luhan ក៍ងឿងឆ្ងល់និងការវិការរបស់yibo ដេរ ព្រោះចៅហ្វាយគេជាមនុស្សមិននិយាយច្រើន តែនេះស្អីដូច guide ទេសចរណ៍

<< តើ ឃ្លានទេ ? នៅជិតនេះមានហាង កាហ្វេStarbucks មួយ ឆ្ងាញ់ណាស់ ហើជាប់និង ក៍មានហាងលក់នំ mitarashi dango. ដែលឆ្ងាញ់ ហើយវាជា
នំប្រពៃណ៍ជប៉ុនដែរ ! Luhan ឆាប់ទៅឈប់ឡាននៅទីនោះទៅ យើង យក ដដែល ហើយ ពេទ្យ zhan ចង់បានអី ?>> yibo សួរនិង ឆ្លើយតែម្នាក់ឯងតាមចរឹក យកតែចិត្តរបស់គេ ....
<< អោយ cappuccino មួយ មក លោកluhan >> ជាការពិតវាជាហាងប្រេនដែល Xiao zhan ចូលចិត្ត ... តើyibo អាចដឹងបានយ៉ាងមិច ?
( សូមនិយាយមួយ admin ក៍ចូលចិត្ត cappuccino ដែល )

Luhan បានចុះទៅទិញអ្វី ដែល ចៅហ្វាយចង់បាន ...
Xiao zhan បន្ទាប់ពីទទួលបាន កាហ្វេ និង mitarashi Dagon ដែលមើលទៅឆ្ងាញ់ zhan បាន ចាប់អារម្មណ៍តាំងពី yibo និយាយប្រាប់ ... គេទទួលយកហើយនៅ ញុាំដោយកាយវិការ គួរអោយស្រលាញ់ ..
<< កុំប្រញាប់ពេក .. មើល ប្រលាក់មាត់អស់ហើយ ...>> yibo បានយកដៃមកជូតមាត់ Xiao zhan ដែលប្រលាក់ដោយពពុះ cappuccinos
<< ហ៊ឹម ពិតជាផ្អែមឆ្ងាញ់មែន មិចខ្ញុំមិនដែលដឹងថាបើញុាំបែបនេះ វាឆ្ងាញ់ជាង >>
<< មនុស្សឆ្កួត លោកធ្វើអីនិង ..>>
Xiao zhan និយាយខ្សឹបៗ ព្រោះតែអៀននិង មើលមុខyibo ដែលលិតដៃខ្លួនឯងដែលប្រលាក់ពពុះ cream cappuccino ដោយហួសចិត្ត ហើយ សូម្បី luhan ក៍មិនចង់ឃើញបែបនេះដែរ
<< ហើយ នេះឬ ចៅហ្វាយ? ម៉ាហ្វៀឈាមក្តៅហើយកំណាច អ្នកដែលធ្លាប់តែធ្វើមុខមាំ ? អញអើយ ចង់តែ លោតចេញពីឡានទេហា៎ >>

មន្ទីពេទ្យ wang hagiwara

Xiao zhan និង Yiling បានទៅបន្ទប់ស្កេន ហើយ
តាមដាន ពីអាការះរបស់គេ
Xiao zhan « រាងកាយរបស់លោក wang គឺប្រក្រតីទាំងអស់ ហើយ »
Yilling « មានន័យថា គេនិងដើរបានឆាប់ៗនេះ »
Xiao zhan « វាអាស្រ័យលើកាខំប្រឹងរបស់លោក wang ណា បង Yiling. »

Yiling << ហើយស្អែក yibo និង ទទួលការចាក់ថ្នាំម្តងទៀតមែនទេ ? >>
Xiao zhan << ត្រូវហើយបង ..>> មួយមាត់យ៉ាងខ្លីតែក៍អាចអោយ Xiao zhan បារម្ភដែរ

កំពូលដួងចិត្តម៉ាហ្វៀ ( end )Where stories live. Discover now