( កុំបារម្ភ! សុខចិត្តចុះសម្លាញ់ យើងនៅមើលថែគេឲ្យ )Yoongi និយាយទាំងក្ដុកក្ដួល ព្រោះគេមកឃើញមិត្តរបស់ខ្លួនទៅជាចឹងហើយ គេបានបញ្ជាអោយកូនចៅរបស់ខ្លួនរៀបចំបិទភស្តុតាង គេសន្យារួចហើយមិនអាចលេបបានទេ
( ពួកឯង! ជួយគ្នារៀបចំបំផ្លាញភស្ដុតាងអោយអស់ ) Yoongi
( បាទចៅហ្វាយ ) កូនចៅក៏ឆ្លើយព្រមៗគ្នា( អាSon! ឯងចាំជួយមើលការខុសត្រូវសពអោយយើងផង ) Yoongi និយាយបញ្ជាជំនិតរបស់ខ្លួនជួយរៀបចំអោយផង
( អឺរ! ឯងត្រូវបិទការផ្សព្វផ្សាយ កុំអោយលេចលឺដល់គេអោយសោះ ) Yoongi និយាយបញ្ជាទៅ Son អោយរៀបចំសពជំនួសគេផង ហើយគេគិតនឹងទៅចាត់ចែង រឿងជំនួញការងាររបស់មិត្តគេ
( បាទចៅហ្វាយ! តែសាកសពរបស់ពួកគាត់ យកទៅខាងណាដែរ ចៅហ្វាយ )Son បានសួរទៅចៅហ្វាយរបស់ខ្លួនថា ចង់ចាត់ចែងរៀបចំសាកសពយ៉ាងមិច
( អរ...! យើងភ្លេចទៅ Sonឯងជួយរៀបចំសាកសព ពួកគេយកទៅកប់នៅឯផ្ទះលំហែកាយរបស់គេផង យើងទៅចាត់ចែងការងារនៅឯសេអ៊ូលហើយ )Yoongi ក៏បាននិយាយផ្ដែផ្ដាំកូនចៅបន្ថែមទៀត
( បាទចៅហ្វាយ! ចាំខ្ញុំរៀបចំអោយម៉ាស្អាត ) Son និយាយហើយគេក៏ទៅរៀបចំចាត់ចែងសាកសពបញ្ចូលទៅផ្ទះលំហែកាយរបស់Namjoonនៅឯខេត្តប៊ូសានបន្ទាប់មក Yoongi គេក៏ជិះឡានត្រឡប់មកទីក្រុងសេអ៊ូលវិញដើម្បីមកដោះស្រាយក្នុងសណ្ឋាគារជំនួសរបស់មិត្តគេ ហើយគេហ្នឹងទៅបំពេញតួនាទីការសន្យារបស់គេជាមួយនឹងមិត្ត.
ឡានLamborghini ស៊េរីទំនើបចុងក្រោយគេបង្អស់បានបើកចូលទៅក្នុងសណ្ឋាគារKim Group ហើយ Yoongi គេក៏បានចុះពីលើឡានដើរចូលក្រុមហ៊ុន យ៉ាងអង់អាចក្លាហាន
ដើម្បីមកធ្វើជាអ្នកគ្រប់គ្រងជំនួស
Kim Namjoon មិត្តភក្តិរបស់គេបន្ទាប់មកគេក៏ដើរក្នុង office យ៉ាងរំភើយ ហើយលេខារបស់ Namjoon ក៏សួរទៅគេ
( លោកMin! លោកអញ្ជើញមកoffice លោកប្រធានមានការអីដែរលោក )លេខា
( អរ! ខ្ញុំមកនេះតំណាងឱ្យលោកប្រធានអ្នកនាង ហើយអ្នកនាងត្រូវចាត់ចែងប្រកាសបើកអង្គប្រជុំជាបន្ទាន់ ខ្ញុំទុកពេលអោយអ្នកនាង 20នាទី ) Yoongi និយាយទាំងមុខមាំសម្ដីរឹងកំព្រឹសទៅកាន់លេខាមិត្ត បន្ទាប់មកនាងឆ្លើយទៅគេវិញទងសម្លេងញ័រៗ
( ចា៎ស..ចា៎ស! លោកMin )លេខា នាងឆ្លើយទៅវិញទាំងរដាក់រដុប ហើយនាងក៏ដើរចេញទៅបាត់

YOU ARE READING
លោកពូចិញ្ចឹម
Fanfic(ខ្ញុំពិតជា...មិនចូលចិត្តលោកទេ លោកឯងគួរធុញ) (ស្មានតែយើងចូលចិត្តឯងណាស់ហា៎ស យើងធ្វើនេះគឺយើងបានសន្យាជាមួយហ្នឹងឪរបស់ឯង បើយើងមិនសន្យា យើងមិនមើលថែឯងទេយល់ បើឯងមិនមែនជាកូនរបស់មិត្តយើងទេ យើងក៏មិនមើលក្បាលឯងដែរ អាក្មេងឯងនេះ ក្បាលរឹងក៏ក្បាលរឹងឈ្លើយក៏ឈ្លើយ ហើយកុ...